ក្រសួងអំពាវនាវឱ្យប្រុងប្រយ័ត្នព្យុះចាប់ពីថ្ងៃទី៥ ខែកក្កដា

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវទៅសាធារណជន​ឱ្យប្រុងប្រយ័ត្នពីអាកាសធាតុ ពិសេសខេត្តជាប់មាត់សមុទ្រ ដោយសា​រ​តែ​កម្ពុ​ជាកំពុងទទួល​រងឥទ្ធិពលកូនព្យុះម៉ាន់ បង្កឱ្យមានភ្លៀងធ្លាក់ច្រើន លាយខ្យល់បក់ខ្លាំង និងផ្គររន្ទះ។

អូស្ត្រាលី​ជម្លៀស​មនុស្ស​រាប់​ម៉ឺន​នាក់​ក្រោយ​ព្យុះ​ស៊ីក្លូន Debbie

សព​ស្ត្រី​ទី​ពីរ ត្រូវ​បាន​គេ​រក​ឃើញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​មនុស្ស ១០​ម៉ឺន​នាក់ ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​បណ្ដា​ទីក្រុង​​នានា នៅ​ក្នុង​រដ្ឋ​ពីរ​របស់​អូស្ត្រាលី បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ដែល​បង្ក​ឡើង​ដោយ​ព្យុះ​ស៊ីក្លូន​ដ៏​ខ្លាំង​ក្លា​មួយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP

ព្យុះ​ទីហ្វុង​បង្ខំ​ហ្វីលីពីន​ឲ្យ​ជម្លៀស​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ចំ​ថ្ងៃ​បុណ្យ​ណូអែល

នៅ​ឯ​ប្រទេស​ហ្វីលីពីន អាជ្ញាធរ​បាន​ប្រកាស​ប្រាប់​ប្រជាជន​រាប់​ម៉ឺន​នាក់ ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​នៅ​ថ្ងៃ​​នេះ​ ខណៈ​ដែល​ព្យុះ​ទីហ្វុង​ដ៏​ខ្លាំង​ក្លា​មួយ កំពុង​តែ​គំរាម​កំហែង​ឆ្នេរ​ភាគ​ខាង​កើត​ប្រទេស​នេះ នៅ​ចំ​ថ្ងៃ​បុណ្យ​ណូអែល

មនុស្ស​រាប់​រយ​ពាន់​នាក់​គេច​ពី​មុខ​ព្យុះ​សារិកា​បោក​បក់​លើ​ហ្វីលីពីន

ក្រុម​មន្ត្រី​ហ្វីលីពីន និយាយ​ថា ព្យុះ​ទីហ្វុង​សារិកា បាន​បោក​បក់​ទៅ​លើ​ដែន​កោះ Luzon របស់ប្រទេស​នេះ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដោយ​បាន​បំប៉ើង​ដំបូល​ផ្ទះ ផ្តួល​រំលំ​បណ្ដាញ​អគ្គិសនី និង​បង្ខំ​ឲ្យ​មនុស្ស​ជាង ១២​ម៉ឺន​នាក់ គេច​ចេញ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព។

ហ្វីលីពីន​កំពុង​ប្រឈម​នឹង​ព្យុះ​ទីហ្វុង​សារិកា​បង្ក​មហន្តរាយ​ធំ​បំផុត

ក្រុម​មន្ត្រី​ឧតុនិយម​និយាយ​នៅ​ថ្ងៃ​នេះ​ថា ហ្វីលីពីន​អាច​ប្រឈម​មុខ​នឹង​មហន្តរាយ​ធំ​បំផុត​មិន​ធ្លាប់​មាន​នៅ​ឆ្នាំនេះ​ ខណៈ​ដែល​ព្យុះ​ទីហ្វុង​សារិកា (ឈ្មោះ​ប្រទេស​កម្ពុជា​ដាក់​ឲ្យ) ដែល​កំពុង​បោក​បក់​សំដៅ​ទៅ​រក​ប្រទេសជួរ​កោះ​​មួយ​នេះ។

ស្ថានទូត​កម្ពុជា​នៅ​សេអ៊ូល​អះអាង​ថា គ្មាន​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ក្នុង​ព្យុះ​ទីហ្វុង Chaba

ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​សេអ៊ូល បាន​ប្រកាស​ថា ពុំ​មាន​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​នៅ​ទីនោះ រង​គ្រោះ​ដោយសារ​ព្យុះ​ទីហ្វុង Chaba ដ៏​ខ្លាំង​ក្លាយ​មួយ ដែល​បាន​វាយ​ប្រហារ​តំបន់​ជាច្រើន នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ កាល​ពី​ថ្ងៃ​ទី​០៥ ខែ​តុលា​កន្លង​មក​ថ្មីៗ​នេះ​នោះ​ទេ។
​សារព័ត៌មាន BBC កាល​ពី​ថ្ងៃ​ទី​០៦ ខែ​តុលា​កន្លង​មក​នេះ បាន​ផ្សាយ​ថា មនុស្ស​យ៉ាង​តិច ៦​នាក់ បាន​ស្លាប់ បន្ទាប់​ពី​ព្យុះ​ទីហ្វុង Chaba បាន​បោក​បក់​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ BBC បាន​បន្ត​ថា ទីក្រុង​ប៊ូសាន និង​អ៊ុលសាន ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ បាន​ទទួល​រង​គ្រោះ​ធ្ងន់​ធ្ងរ​បំផុត ខណៈ​ប្រព័ន្ធ​ដឹក​ជញ្ជូន សាលារៀន រោងចក្រ​ឧស្សាហកម្ម និង​កំពង់ផែ​សំខាន់ៗ​របស់​ប្រទេស​នេះ បាន​ផ្អាក​ដំណើរការរបស់​ពួកគេ។

ចិន​ប្រកាស​អាសន្ន​ជា​ថ្មី​ប្រឈម​មុខ​នឹង​ព្យុះ​ទីហ្វុង​ចំនួន​២​ត្រឹម​មួយ​សប្ដាហ៍

ប្រទេស​ចិន​នឹង​ប្រឈម​មុខ​នឹង​ព្យុះ​ទីហ្វុង​ទី​ពីរ ​នៅ​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាស​អាសន្ន​នូវ​ព្យុះ​ទីហ្វុង​ម៉ាឡាកាស កាល​ពី​ថ្ងៃ​ម្សិល​មិញ ខណៈ​ដែល​បណ្ដា​ខេត្ត​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ចិន កំពុង​បោស​សម្អាត​ ក្រោយ​រង​ខ្យល់​ព្យុះ​បោក​បក់​យ៉ាង​ខ្លាំង។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយទីភ្នាក់ងារ​ព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ