ក្រុម​មន្ត្រី​ព្រំដែន​កម្ពុជា​-ថៃ​គ្រោង​ជួប​ប្រជុំ​គ្នា​មុន​កិច្ចប្រជុំ​ផ្លូវការ​នៅ​ខែ​ក្រោយ​នេះ

ក្រុម​មន្ត្រី​នៃ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា គ្រោង​ជួប​ប្រជុំ​ជាមួយ​សមភាគី​ថៃ នៅ​បំណាច់​ចុង​ខែ​កុម្ភៈ​នេះ នៅ​ឯ​ខេត្ត​សៀមរាប មុន​កិច្ច​ប្រជុំ​ផ្លូវការ​នៅ​ខែ​ក្រោយ។​ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​ការពារ​ជាតិ​​កម្ពុជា បាន​ប្រកាស​ថា ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ឯ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​០១ ខែមីនា​ខាង​មុខ

អ្នក​ឃ្លាំមើល​ព្រំដែន​​ជំទាស់ផែនការ​ផ្ទេរ​ផែនទី​របស់​រដ្ឋាភិបាល​កម្ពុជា

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​បង្ហាញ​ជំហរ​ជំទាស់​ទៅ​នឹង​គម្រោង​រដ្ឋាភិបាល​កម្ពុជា ដែល​គ្រោងផ្ទេរ​ផែនទី​ខ្នាត ១/១០០,០០០ ទៅ​ផែនទី​ខ្នាត ១/៥០,០០០ ជាមួយ​រដ្ឋាភិបាល​វៀតណាម។
លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា លោក និង​នាយករដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វ៊ុក បាន​ឯកភាព​គ្នា​នៅ​ក្នុង​ជំនួប​នៅ​ខេត្ត​សៀមរាប ទៅ​លើ​ការ​ផ្ទេរ​ផែនទី​ខ្នាត ១/១០០,០០០​ ទៅ​ផែនទី​ខ្នាត ១/៥០,០០០​វិញ។

​កម្ពុជា​-​ថៃ គ្រោង​ជួប​គ្នា​ថ្មី​ទៀត​និយាយ​ពី​សន្តិសុខ​តាម​ព្រំដែន​

​កម្ពុជា​-​ថៃ នឹង​ប្រើពេល​៤​ថ្ងៃ សម្រាប់​បើក​កិច្ចប្រជុំ​មន្ត្រី​ថ្នាក់​កំពូល​នៃ​ក្រសួង​ការពារជាតិ លើ​យន្តការ​ពង្រឹងសន្តិសុខ និង​ទំនាក់ទំនង​ពី​ការអភិវឌ្ឍ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។​
​នៅ​ថ្ងៃ​ទី​១៩​ ខែ​មីនា ក្រសួង​ការពារជាតិ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ បញ្ជាក់ថា គណៈកម្មាធិការ​ព្រំដែន​ទូទៅរបស់​កម្ពុជា និង ថៃ​នឹង​បើក​កិច្ចប្រជុំ​មួយ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ប្រើ​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៤ ខែ មីនា សប្តាហ៍​ក្រោយនេះ​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ