ទិដ្ឋភាពសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សកម្មជនដីធ្លី គ្រូបង្រៀន កម្មករ ព្រមទាំងពលរដ្ឋជាច្រើននាក់ ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

សាច់ញាតិថា ការលើកលែងនិងបន្ធូរបន្ថយទោសដល់ទណ្ឌិតជិត៣០០នាក់ មិនមានឈ្មោះសកម្មជនបក្សប្រឆាំង

សាច់ញាតិ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ ចាត់ទុកការលើកលែងនិងប​ន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ជិ៣០០​នាក់ នៅថ្ងៃទី៧ ខែមករា ខាង​មុខ​នេះ ដោយមិន​មានវត្តមានសកម្មជនបក្សប្រឆាំង ថា​ជារឿងអយុត្តិធម៌ និងមា​នការរើសអើងផ្នែក​នយោបា​យ ខណៈពួកគេមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

មណ្ឌលសង្គមកិច្ចព្រៃស្ពឺ

លីកាដូ​ទាមទារ​ឱ្យ​បិទ​មណ្ឌលព្រៃស្ពឺ ក្រោយ​រកឃើញ​អ្នកជាប់ឃុំ​ស្លាប់​ដោយ​ការឃុំខ្លួន​មិនត្រឹមត្រូវ

អង្គការការពារសិទ្ធិមនុស្សលីកាដូ បានទាមទារឱ្យបិទមណ្ឌលព្រៃស្ពឺ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយរកឃើញអ្នកជាប់ឃុំនៅក្នុងមណ្ឌលនេះបានស្លាប់ជាច្រើននាក់ដោយសារការឃុំខ្លួនមិនត្រឹមត្រូវ។

លោក សុន ឆ័យ ថ្លែងប្រាប់អ្នកសារព័ត៌មានអំឡុងពេលចុះជួបសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការ​រំលាយ ​​ចំនួន២៣នាក់ នៅពន្ធនាគារព្រៃស​ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

លោក សុន ឆ័យ ថា​សកម្មជន​បក្ស CNRP ជាង​២០នាក់​ស្នើ​រដ្ឋាភិបាល​ដោះលែង​ពួកគេ​នៅ​ក្រៅឃុំ​បណ្ដោះ​អាសន្ន

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក សុន ឆ័យ ថ្លែង​​​ថា សកម្មជន​ជាង​២០​នាក់ដែលគាំទ្រគណបក្សសង្គ្រោះជាតិដែលតុលាការ​រំលាយ ​(CNRP) បាន​​ស្នើទៅរដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​​ដោះលែងពួកគេ​បាននៅ​ក្រៅឃុំបណ្ដោះអាសន្ន ដោយអះអាងថា ពួកគេជាប់ពន្ធនាគារដោយសារ​រឿងនយោបាយ។

ពន្ធនាគារបញ្ជូនអ្នកជាប់ឃុំមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

កម្ពុជាសម្រេចអនុវត្តព្យួរទោសសាកល្បងនិងទោសសហគមន៍ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជាសម្រេចជាលើកដំបូងក្នុងការអនុវត្តព្យួរទោសសាកល្បង និងទោសការងារសហគមន៍ទៅលើទណ្ឌិត ដើម្បីកាត់បន្ថយភាពចង្អៀត​ណែនក្នុងពន្ធនាគារ។

មន្ត្រី​ថា​ស្ថានភាព​និង​សិទ្ធិ​របស់​ជនជាប់ឃុំ​មាន​ភាព​ប្រសើរ​ឡើង ខណៈ​មាន​ការ​រិះគន់​ពី​ភាព​ចង្អៀតណែន

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានវាយតម្លៃថា ស្ថានភាពនិងសិទ្ធិរបស់ជនជាប់ឃុំនៅក្នុងពន្ធនាគារកម្ពុជាមាន​ភាពល្អប្រសើរឡើង ខណៈមានការរិះគន់កន្លងមកថា ស្ថានភាពនៅក្នុងពន្ធនាគារកម្ពុជាកំពុងមានភាពចង្អៀតណែន។

រថយន្តពន្ធនាគារដែលដឹកអ្នកជាប់ចោទមកចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ពន្ធនាគារ​មួយចំនួន​មិនទាន់​ទទួល​បាន​ព្រះរាជក្រឹត្យ​លើកលែង​ទោស​ទណ្ឌិត​នា​ឱកាស​បុណ្យចូលឆ្នាំ​នៅឡើយ

ប្រធានពន្ធនាគារនៅបណ្ដាខេត្តមួយចំនួនអះអាងថា ពួកគេមិនទាន់ទទួលបានព្រះរាជក្រឹត្យលើកលែងនិងបន្ធូរបន្ថយទោសដល់ទណ្ឌិតនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ​​នៅឡើយទេ ​ខណៈសង្គមស៊ីវិលថាភាពយឺតយ៉ាវនេះនឹង​ប៉ះពាល់ដល់ដល់ទណ្ឌិត​ ព្រមទាំងបង្កឱ្យមានភាពចង្អៀតណែនក្នុងពន្ធនាគារ​។

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn)

សិទ្ធិមនុស្ស UN ថា អ្នកស្លាប់ក្នុងពន្ធនាគារកម្ពុជាមិនទទួលបានយុត្តិធម៌

រិយាល័យឧត្តម​ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR​) ជំរុញឱ្យ​មាន​វិធានទប់ស្កាត់ការធ្វើទារុណកម្ម​ទៅលើអ្នកជាប់ឃុំ ក្រោយរកឃើញ​តុលាការ​កម្ពុជា​ បានខកខានផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារអ្នកស្លាប់នៅក្នុងពន្ធនាគារ។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ស ខេង បារម្ភ​ពីការ​គ្រប់គ្រង​សន្តិសុខ​ពន្ធនាគារ ខណៈ​អ្នកទោស​គ្រឿងញៀន​កើនឡើង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បារម្ភអំពីការគ្រប់គ្រងសន្តិសុខនៅក្នុងពន្ធនាគារ ដោយសារ​អ្នកទោស​គ្រឿងញៀនមានការកើនឡើង ខណៈហេដ្ឋារចនាសម្ព័ន្ធក្នុងពន្ធនាគារ​មួយចំនួន​​មានសភាពចាស់ទ្រុឌ​ទ្រោម​។

ស្ថាប័ន​អន្តរជាតិ​មួយ​នឹង​សហការ​ជាមួយ​ក្រសួងយុត្តិធម៌​ដោះស្រាយ​បញ្ហា​ចង្អៀតណែន​ក្នុង​ពន្ធនាគារ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ថ្លែងថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នឹង​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌ ក្នុងការ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ តាម​រយៈ​យន្ត​ការ​មួយ​ចំនួ​ន​ដែលក្រសួងបាននិងកំពុងធ្វើ ដូចជា អនុវត្ត​ទោសមិនមែនពន្ធនាគារ ​ទោស​សហគមន៍ និងការដោះលែងដោយមានលក្ខខណ្ឌ ជាដើម។

រថយន្ត​ពន្ធនាគារ​ដែល​ដឹក​លោក រ៉ុង ឈុន ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ (ខាន់ លក្ខិ​ណា​)

មន្ត្រី​ប្រាប់​មូលហេតុ​ដែល​ក្រសួង​មិន​អាច​លើកលែង​ទោស​ទណ្ឌិត​ក្នុង​ពិធី​បុណ្យ​ឯករាជ្យជាតិ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាង​ថា ការដែលក្រសួងពាក់ព័ន្ធមិនបាន​លើក​លែងនិង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​​ក្នុងពិធីបុណ្យឯករាជ្យជាតិឆ្នាំនេះ​ ដោយ​សារ​ទុកធ្វើសរុប​ក្នុង​ពិធី​បុណ្យ​អុំទូកនា​ចុង​ខែ​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ