ស្លាប់​យ៉ាង​តិច​២២​នាក់​ក្រោយ​ពួក​ឧទ្ទាម​បំផ្ទុះ​គ្រាប់​បែក​នៅ​ផ្សារ​មួយ​នៅ​ប៉ាគីស្ថាន

យ៉ាង​ហោច​ណាស់​មនុស្ស ២២​នាក់ ត្រូវ​បាន​សម្លាប់ ហើយ ៥៧​នាក់​ទៀត បាន​រង​របួស កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅពេល​រថយន្ត​ផ្ទុក​គ្រាប់​បែក​មួយ​គ្រឿង បាន​ផ្ទុះ​ឡើង​កម្ទេច​ផ្សារ​មួយ​កន្លែង នៅ​តំបន់​កុលសម្ព័ន្ធ​និកាយ​ស៊ីអ៊ីត

សន្តិសុខ​ឈរ​យាម​នៅ​អគារ​ភ្នាក់ងារ​ប្រឆាំង​ភេរវកម្ម​របស់​ឥណ្ឌូនេស៊ី (រូប​ពី​ Channel News Asia)

អ្នកការពារសិទ្ធិមនុស្សបារម្ភពីសេចក្តីព្រាងច្បាប់ប្រឆាំងភេរវកម្មរបស់ឥណ្ឌូនេស៊ី

អ្នកការពារសិទ្ធិមនុស្សនៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យរដ្ឋសភាឥណ្ឌូនេស៊ីបដិសេធសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងភេរវកម្មរបស់រដ្ឋាភិបាល ដោយពួកគេបារម្ភថា ខ្លឹមសារក្នុងសេចក្តីព្រាងនោះប៉ះពាល់ដល់សិទ្ធិមនុស្ស។

កងកម្លាំង​ចម្រុះ​បែលហ្សិក និង​បារាំង​ចូល​រួម​ក្នុង​ប្រតិបត្តិការ​កាល​ពី​ម្សិលមិញ (រូបពី BBC)

បែលហ្ស៊ិកបន្តតាមប្រមាញ់អ្នកពាក់ព័ន្ធការវាយប្រហារទីក្រុងប៉ារីសក្រោយពី​ជនសង្ស័យម្នាក់ត្រូវបានសម្លាប់

នគរបាលបែលហ្ស៊ិក និងបារាំងបានបើកការតាមប្រមាញ់ធំមួយដើម្បីស្វែងរកជនសង្ស័យជាប់ពាក់ព័ន្ថនឹងការវាយប្រហារទីក្រុងប៉ារីសកាលពីឆ្នាំមុន បន្ទាប់ពីជនសង្ស័យម្នាក់ត្រូវបានសម្លាប់កាលពីម្សិលមិញ។ ភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា កាលពីម្សិលមិញ នគរបាលបែលហ្ស៊ិក និងបារាំងបានបើកប្រតិបត្តិការរួមគ្នាមួយប្រឆាំងនឹងភេរវកម្មជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅទីក្រុងកាលពីថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០១៥។ ក្នុងប្រតិបត្តិការនោះ ជនសង្ស័យម្នាក់ត្រូវបានសម្លាប់ ហើយនគរបាល៤នាក់បានរងរបួស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ