យុវជនម្នាក់ស្ម័គ្រចិត្តមកបរិច្ចាគឈាម ក្រោមការរៀបចំរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅការិយាល័យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សម្រាប់ផ្ដល់ទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

យុវជនចាប់ផ្ដើមចូលរួមបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស

យុវជន និងព្រះសង្ឃ បានចូលរួមសកម្មភាពបរិច្ចាគឈាម ដែលយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱ្យអ្នកកំពុងមានតម្រូវការចាំបាច់ និងខ្វះខាតឈាម ក្នុងន័យដើម្បីជួយ​​សង្រ្គោះ​​ជី​​​វិតមនុស្ស ដែលកំពុងជួបការលំបាក និងករណីសង្រ្គោះ​​បន្ទាន់ដែលពិបាក​​ស្វែងរ​​ក​​ឈា​​ម សម្រាប់ផ្ត​ល់លទ្ធភាពដល់ពួកគេឱ្យទាន់ពេលវេលា។

អាជ្ញាធរខណ្ឌបានរារាំងក្រុមអ្នកសារព័ត៌មាននិងសង្គមស៊ីវិល អំឡុងពេលកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំធ្វើកូដកម្មទាមទារដំណោះស្រាយពី​​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

CCHR ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ចប់​និទណ្ឌភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​និង​អ្នកការពារ​សិទ្ធិមនុស្ស

របាយការណ៍ថ្មីមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា (CCHR) បន្ត​រក​ឃើញ​​​ថា ប្រព័ន្ធតុលាការ​ នៅតែជាឧបករណ៍គំរាមកំហែងដល់អ្នកសារព័ត៌មាន និងអ្នកការពារសិទិ្ធមនុស្ស ដែល​បញ្ហា​​នេះតម្រូវ​ឱ្យ​រដ្ឋាភិបាល​កែ​លម្អ​ប្រព័ន្ធ​ច្បាប់ ដើម្បីបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្ម​ប្រឆាំងអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស​។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព ថ្លែង​ក្នុងពិធីសម្ពោធកម្រងមេរៀន ស្តីពី «សិទ្ធិទទួលបានការជំនុំជម្រះដោយតុត្តិធម៌» រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

CCHR រកឃើញថាអំពើពុករលួយនិងនិន្នាការនយោបាយជាឧបសគ្គរារាំងការជំនុំជម្រះដោយយុត្តិធម៌

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លើកឡើងថា អំពើពុករលួយ និងនិន្នាកា​រនយោ​បា​យក្នុងវិ​ស័​យ​យុ​ត្តិធម៌ ជា​ឧបសគ្គចម្បងមួយរារាំងដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដែលកា​រណ៍​នេះនឹងបង្កគ្រោះថ្នា​ក់សង្គម បើសិនជាស្ថា​ប័នពាក់ព័ន្ធ​មិនពិចារណាកែលម្អចំណុចខ្វះខាតទេនោះ។

សង្គមស៊ីវិលប្រារព្ធពិធីសាសនា សូត្រមន្ត រាប់បាត្រ ដើម្បីឧទ្ទិសកុសល និងរម្លឹកខួប៦ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។

សង្គមស៊ីវិល​ប្រារព្ធ​ពិធី​សាសនា ដើម្បី​រម្លឹកខួប​៦ឆ្នាំ​នៃ​មរណភាព​លោកបណ្ឌិត កែម ឡី

សង្គមស៊ីវិលប្រារព្ធពិធីសាសនា ដើម្បីឧទ្ទិសកុសល និងរម្លឹកខួប៦ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី ដោយពួកគេនៅតែចាត់ទុកថា ការបាត់បង់បណ្ឌិតរូបនេះ ជាការបាត់បង់ធនធានដ៏កម្ររបស់កម្ពុជា ស្របពេលឃាតកម្មទៅលើរូបលោករហូតមកទល់ពេលនេះ ​រដ្ឋាភិបាលមិនទាន់អាចផ្ដល់យុត្តិធម៌ពិតប្រាកដ​នៅឡើយ។

CCHR ស្នើ​រដ្ឋាភិបាល​ជាថ្មីទៀត​ស្វែងរក​អ្នកពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​លោកបណ្ឌិត កែម ឡី

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា ហៅកាត់ថា CCHR អំពាវទៅរដ្ឋាភិបាលជាថ្មីទៀត ឱ្យជំរុញទៅស្ថាប័នពាក់ព័ន្ធរបស់ខ្លួនត្រូវ​ស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីឃាតកម្មលើបណ្ឌិត កែម ឡី មកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះ ខណៈអង្គការសង្គមស៊ីវិលមួយនេះនឹងរៀបចំរម្លឹកខួប៦ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី ពេញមួយខែកក្កដា ខាងមុខនេះ។

មន្ត្រី​ថា​ស្ថានភាព​និង​សិទ្ធិ​របស់​ជនជាប់ឃុំ​មាន​ភាព​ប្រសើរ​ឡើង ខណៈ​មាន​ការ​រិះគន់​ពី​ភាព​ចង្អៀតណែន

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានវាយតម្លៃថា ស្ថានភាពនិងសិទ្ធិរបស់ជនជាប់ឃុំនៅក្នុងពន្ធនាគារកម្ពុជាមាន​ភាពល្អប្រសើរឡើង ខណៈមានការរិះគន់កន្លងមកថា ស្ថានភាពនៅក្នុងពន្ធនាគារកម្ពុជាកំពុងមានភាពចង្អៀតណែន។

អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ និងសង្គមស៊ីវិល រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

CCHR រកឃើញថា សេរីភាព​សារព័ត៌មាន​រង​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានកត់សម្គាល់ថា សេរីភាពសារព័ត៌មានកម្ពុជាបានរងការរំលោភបំពានធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ថ្លែងក្នុងកម្មវិធីជំរំយុវជនស្ដីពី «សេរីភាពខាងការបញ្ចេញមតិ» នៅឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២២។

យុវជន​មួយចំនួន​ប្ដេជ្ញា​ចូលរួម​សកម្មភាព​សង្គម ទោះ​មាន​ការ​គំរាម​កំហែង

យុវជនមួយចំនួនមកពីតាមបណ្ដាខេត្តនៅតែប្ដេជ្ញាចូលរួមសកម្មភាពសង្គមជាតិ បើទោះបីស្ថានភាពសិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជាត្រូវបានគេរិះគន់ថាបានដើរថយក្រោយ និងគំរាមកំហែងអ្នកដែលហ៊ានបញ្ចេញសំឡេងប្រឆាំង។

អង្គការសង្គមស៊ីវិលដាក់ញត្តិនៅក្រសួងកិច្ចការនារី សុំអន្តរាគមន៍វិវាទការងារណាហ្គាវើលដ៍ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

សង្គមស៊ីវិល​ស្នើ​អាជ្ញាធរ​បញ្ឈប់​ការ​បង្ក្រាប​ទៅ​លើ​កូដករ​ណាហ្គា និង​ចាត់​វិធានការ​ដោះស្រាយ​វិវាទ​នេះ

សង្គម​​ស៊ីវិលនិងសហគមន៍ជាង​៧០​ ស្នើរដ្ឋាភិបាលបញ្ឈប់ការឃាត់ខ្លួននិងការប្រើប្រាស់ហិង្សាទៅលើសមាជិកសហជីពនិងកូដករណាហ្គាវើលដ៍ ​ព្រម​ទាំង​​ចាត់​វិធានការ​​ច្បាស់លាស់​​ដោះ​ស្រាយ​​វិវាទ​ការ​ងារនេះ​​ ដែល​​រួម​មាន​ទាំង​​ការ​ធានា​ឱ្យ​​ក្រុម​ហ៊ុន​ចូល​រួម​ចរចា​​ដោយ​ភាព​ស្មោះ​ត្រង់​ ដើម្បីបញ្ចៀសនូវការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ។

ក្រុមអង្គការសង្គមស៊ីវិលពាក់ព័ន្ធសិទ្ធិមនុស្សនិងការងារ ដាក់ញត្តិនៅរដ្ឋសភាទាមទារដំណោះស្រាយវិវាទការងារណាហ្គាវើលដ៍ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

សង្គមស៊ីវិល​ស្នើ​រដ្ឋសភា និង​ក្រសួងមហាផ្ទៃ ជួយ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍

ក្រុមអង្គការសង្គមស៊ីវិល និងសហជីព​ដែលធ្វើការលើ​​​​ផ្នែក​សិទ្ធិការងារនិងសិទ្ធិមនុស្ស នៅថ្ងៃចន្ទសប្ដាហ៍នេះ ស្នើដល់ក្រសួងមហាផ្ទៃ និងរដ្ឋសភា ជួយ​អន្តរា​គម​ន៍​ដោះស្រាយបញ្ចប់​​វិវាទការងារនៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ខណៈក្រុមកូដកររងការព្រមាន​ពី​​​វិធានការ​ច្បាប់​​​​មិនឱ្យតវ៉ា ក្រោយរកឃើញពួកគេឆ្លងជំងឺកូវីដ-១៩។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ