លោក អ៊ីវ សំណាង យុវជនម្នាក់ដែលតែងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយចាស់ជរា និងអ្នកធាក់ស៊ីក្លូ តាមរយៈការផ្តល់ជំនួយផ្សេងៗជាបន្តបន្ទាប់ ជួបជាមួយបុរសវ័យចំណាស់ជាអ្នកធាក់ស៊ីក្លូ កាលពីពេលកន្លងទៅ។

យុវជនម្នាក់ស្វែងរកជំនួយសប្បុរសធម៌ជួយអ្នកធ្លាក់ស៊ីក្លូនិងចាស់ជរាគ្មានទីពឹង ក្នុងទិវានៃក្ដីស្រឡាញ់

យុវជនម្នាក់កំពុងធ្វើយុទ្ធនាការ «សប្បុរសធម៌ ១៤កុម្ភៈ» ដើម្បីស្វែងរកជំនួយផ្សេងៗជួយអ្នកធាក់ស៊ីក្លូ និងចាស់ជរា ក្នុងគោលបំណងបង្ហាញថា ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ១៤កុម្ភៈ មិនមែនចែករំលែកក្ដីស្រឡាញ់ត្រឹមតែសមាជិកគ្រួសារ ឬមនុស្សជាទីស្រឡាញ់របស់ខ្លួនទេ ប៉ុន្តែជាថ្ងៃដែលចែករំលែកក្ដីស្រឡាញ់ចំពោះមនុស្សគ្រប់គ្នា ជាពិសេសមនុស្សដែលចាស់ជរាគ្មានទីពឹង។

បុរសវ័យចំណាស់ម្នាក់ថ្លែងពីស្ថានភាពនិងសំណូមពរ ក្នុងវេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិ លើកទី២ ក្រោមប្រធានបទ "សោធនសង្គមសម្រាប់មនុស្សវ័យចាស់នៅកម្ពុជា" ក្នុងខេត្តបាត់ដំបង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ក្រុមមនុស្សចាស់​នៅ​កម្ពុជា​ស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពួកគាត់ ខណៈ​គ្មាន​លទ្ធភាព​រក​ចំណូល

ក្រុមមនុស្សចាស់បានអំពាវនាវទៅរដ្ឋាភិបាល​ឱ្យ​ជួយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់ម​នុស្សវ័យ​ចំណាស់ ក្រោយ​ពួក​គាត់​គ្មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ជីវភាព​ និង​សុខភាពខ្លួនឯង។

មនុស្សចាស់​និង​កុមារ​ប្រឈម​បញ្ហា​សុខភាព ខណៈ​ឪពុកម្ដាយ​ចំណាកស្រុក​ទុក​កូនៗ​ឱ្យ​ជីដូន​មើលថែ

អង្គការទស្សនៈពិភពលោកកម្ពុជា បានរកឃើញថា មនុស្សចាស់និងកុមារកំពុងប្រឈមបញ្ហាសុខភាព ដោយ​សារ​ឪពុកម្ដាយ​បាន​ធ្វើ​ចំណាក​ស្រុក​ដោយ​ទុក​កូនៗ​របស់​ពួក​គេ​ឱ្យជីដូន​មើលថែនៅផ្ទះ។

ចាស់ៗក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ក្រោយពិភាក្សាពីផែនការជួយចាស់ជរា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ (

បទយកការណ៍៖ មនុស្ស​ចាស់​បង្កើត​ក្រុមជួយគ្នា​ដើម្បី​បន្ថយ​ភាពឯកោ

មនុស្សចាស់មួយក្រុមនៅក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល បានចងក្រងជាក្រុមដើម្បីជួយគ្នាទៅវិញទៅមក ទាំងផ្នែកសេដ្ឋកិច្ច និងពិគ្រោះយោបល់លើបញ្ហាផ្សេងៗ ដើម្បីបន្ថយភាពឯកោ និងបង្កើនក្ដីសង្ឃឹមក្នុងជីវិត។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ