សាលាបឋមសិក្សាជប់កំភ្លឹង ស្ថិតនៅភូមិជប់កំភ្លឹង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប ជាទីតាំងដែលនិស្សិតនាំយកសម្ភារសិក្សា និងថវិកាទៅជួយឧបត្ថម្ភ ថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០២៣។

និស្សិតមួយចំនួននៅតាមសាកលវិទ្យាល័យនាំគ្នាប្រមូលថវិកាជួយសិស្សក្រីក្រតំបន់ដាច់ស្រយាលក្នុងខេត្តសៀមរាប

និស្សិតមួយចំនួនតាមសាកលវិទ្យាល័យក្នុងក្រុងភ្នំពេញ បាននាំគ្នាប្រមូលថវិកាដើម្បីជួយសិស្សានុសិស្សក្រីក្រនៅទីដាច់ស្រយាល ក្នុងស្រុកវ៉ារិន ខេត្ដសៀមរាប ក្នុងគោលបំណងជាការចែករំលែកក្នុងនាមជាតិសាសន៍តែមួយ និងចង់បង្ហាញថាពលរដ្ឋកម្ពុជាត្រូវទទួលបានការរៀនសូត្រស្មើៗគ្នា ខណៈក្រសួងអប់រំថាជាសកម្មភាពមួយដែលយុវជនគួរធ្វើ។

លោក អ៊ីវ សំណាង យុវជនម្នាក់ដែលតែងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយចាស់ជរា និងអ្នកធាក់ស៊ីក្លូ តាមរយៈការផ្តល់ជំនួយផ្សេងៗជាបន្តបន្ទាប់ ជួបជាមួយបុរសវ័យចំណាស់ជាអ្នកធាក់ស៊ីក្លូ កាលពីពេលកន្លងទៅ។

យុវជនម្នាក់ស្វែងរកជំនួយសប្បុរសធម៌ជួយអ្នកធ្លាក់ស៊ីក្លូនិងចាស់ជរាគ្មានទីពឹង ក្នុងទិវានៃក្ដីស្រឡាញ់

យុវជនម្នាក់កំពុងធ្វើយុទ្ធនាការ «សប្បុរសធម៌ ១៤កុម្ភៈ» ដើម្បីស្វែងរកជំនួយផ្សេងៗជួយអ្នកធាក់ស៊ីក្លូ និងចាស់ជរា ក្នុងគោលបំណងបង្ហាញថា ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ១៤កុម្ភៈ មិនមែនចែករំលែកក្ដីស្រឡាញ់ត្រឹមតែសមាជិកគ្រួសារ ឬមនុស្សជាទីស្រឡាញ់របស់ខ្លួនទេ ប៉ុន្តែជាថ្ងៃដែលចែករំលែកក្ដីស្រឡាញ់ចំពោះមនុស្សគ្រប់គ្នា ជាពិសេសមនុស្សដែលចាស់ជរាគ្មានទីពឹង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ