មន្ទីរ​សាធារណការរាជធានីភ្នំពេញសម្រុក​ជួស​ជុលផ្លូវ ក្រោយ​នាយករដ្ឋមន្រ្តីព្រមាន​

មន្ទីរ​សាធារណការ​រាជធានីភ្នំពេញ​បាន​ចាប់​ផ្តើម​ភ្លាមៗការងារ​ជួស​ជុល​ផ្លូវ​នៅ​រាជធានីភ្នំពេញ​ បន្ទាប់​ពី​លោ​ក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមាន​ដកតំណែង​​ប្រធាន​មន្ទីរ​សាធារណ​ការ​ ករណី​មិន​ជួស​ជុល​ផ្លូវកាលពីកន្លងទៅ។​​ បើ​តាមហ្វេសប៊ុ​ក​របស់មន្ទីរសាធារណ​ការ​រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ មន្ទីរសាធា​រណ​ការរាជធានី បានចាប់ផ្តើម​ដំណើរ​ការជួសជុលគ្រលុកសំបុកមាន់ផ្លូវលេខ២០A ចាប់ពីរង្វង់មូលដីក្រហ​មខណ្ឌដង្កោដល់ស្រុកកណ្តាលស្ទឹង ប្រវែង៩០២០ម៉ែត្រ​។​ ចំណែក​កាលពីថ្ងៃចន្ទ មន្ទីរ​សាធា រណការ​បា​ន​បង្ហោះ​ព័ត៌មាន​ថា​នៅថ្ងៃទី០២-០៥ខែមេសា ឆ្នាំ២០១៦ មន្ទីរសាធារណការរាជធានី បាន​ជួសជុលផ្លូវដោយប្រើ​កៅស៊ូអ៊ុតACនៅមហាវិថីម៉ៅសេទុង ត្រង់ចំណុចកែងមហាវិថីព្រះនរោត្តម ផ្លូវលេខ១៦៣ ចាប់ពីមហាវិថីម៉ៅសេទុងដល់ផ្លូវលេខ២៧១និង​ផ្លូវលេខ៣៩២ពីមហាវិថីព្រះមុនីវង្សដល់ផ្លូវលេខ៦៣។ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ការងារនេះ ដោយ​បង្វែរសំណួរ​ទៅ​សាលារាជធានីភ្នំពេញវិញ។ វីអូឌីមិនទាន់អាច​សុំការ​ឆ្លើយ​តប​ពី​លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​ បាននៅឡើយទេ។​ កាលពីថ្ងៃ​អង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យពិនិត្យមើលជួសជុលផ្លូវដែលខូចក្នុងរាជធានីឲ្យបានល្អ ដោយលោកបានព្រមានថានឹងដកតំណែងផងដែរ ប្រសិនបើនៅតែអនុវត្តតួនាទីមិនបានល្អ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងរិះគន់ចំៗទៅប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ថា

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ