នៅវេលាម៉ោង១៣និង២០នាទី ម៉ោងនៅប្រទេសចិន ត្រូវនឹងម៉ោង១២និង២០នាទី ម៉ោងកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅដល់ប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកឃ្លាំមើលគាំទ្រការពង្រឹងចំណងល្អជាមួយចិន តែជំរុញកម្ពុជាឱ្យរក្សាអព្យាក្រឹតភាព

អ្នកឃ្លាំមើល គាំទ្រចំពោះការពង្រឹងចំណងមិត្តភាពល្អជាមួយចិន តែជំរុញកម្ពុជាឱ្យបង្កើនការកសាងទំនាក់ទំនង និងរក្សាអព្យាក្រឹតភាពរបស់ខ្លួន ដើម្បីផលប្រយោជន៍ជាតិ និងបញ្ចៀសការចោទប្រកាន់ថាកម្ពុជាលម្អៀងទៅចិន។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Murphy ទទួលជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅស្ថានទូតអាមេរិក នារាជធានីភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

អ្នកជំនាញ៖ ក្រោយ​ជំនួប​លោក ហ៊ុន សែន នៅ​ស្ថានទូត​អាមេរិក ស្ថានភាព​ប្រជាធិបតេយ្យ​កម្ពុជា​នៅ​តែ​មិន​ប្រសើរ

អ្នកជំនាញថា ក្រោយជំនួបរវាងមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ជាមួយឯកអគ្គរដ្ឋទូតនៅស្ថានទូតអាមេរិកនោះ លំហនយោបាយ សិទ្ធិមនុស្ស ប្រជាធិបតេយ្យនៅកម្ពុជា នៅតែមិនល្អប្រសើរដដែល ដោយសារមិនឃើញរដ្ឋាភិបាលកម្ពុជាតាំងចិត្តអនុវត្តតាមកង្វល់របស់ប្រទេសមហាអំណាចនេះ ដូចជា ការស្នើឱ្យមានការដោះលែងសកម្មជននយោបាយ សិទ្ធិមនុស្ស បរិស្ថាន និងបញ្ហាសេរីភាពបញ្ចេញមតិកាន់តែរួមតូច ជាដើម ក៏គ្មានការឆ្លើយតបជាវិជ្ជមានពីរដ្ឋាភិបាលកម្ពុជាដែរ។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ជួបពិភាក្សាកំពូលទ្វេភាគីជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ជាថ្ងៃទី៣នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អ្នកជំនាញបារម្ភពីហានិភ័យជាតិ បើទំនាក់ទំនងកម្ពុជា-អាមេរិកនៅបន្តធ្លាក់ចុះ

អ្នកជំនាញនយោបាយ និងសិទ្ធិ​មនុស្ស បារម្ភ​ពី​ហានិភ័យ​របស់​កម្ពុជា បើទំ​នាក់ទំនងការទូត​រវាង​​កម្ពុជា-អាមេរិកបន្ត​ធ្លាក់​ចុះ ​ជុំវិញ​ការមិនជឿទុកចិត្តគ្នាអំពី​វត្ត​មាន​កង​ទ័ព​ចិន​លើទឹកដីកម្ពុជា ខណៈកម្ពុជាកំពុងជាប់ក្នុងបញ្ជីប្រផេះនៃប្រទេសលាងលុយ​កខ្វក់ និងធ្លាក់ក្នុងបញ្ជីខ្មៅរបស់អាមេរិកជុំវិញការជួញដូរមនុស្ស។

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជួបពិភាក្សាការងារជាមួយលោក ឡយ អូសស្ទីន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងការពារជាតិថា ទំនាក់ទំនងយោធាកម្ពុជានិងអាមេរិកកំពុងស្ថិតនៅក្នុងដំណាក់កាលលំបាក

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ទំនាក់ទំនងយោធា​​កម្ពុជា និង​សហរដ្ឋ​អាមេ​រិក ស្ថិត​នៅ​ក្នុងដំណាក់​កាល​លំបាក​មួយ ហើយ​ប្រសិន​បើគូភាគី​យល់​ឃើញ​ថា កិច្ច​សហប្រតិបត្តិការរវាងកងទ័ពទាំងពីរ​មានសារសំខាន់ ត្រូវ​តែ​ស្វែង​រក​មធ្យោបាយ​ដ៏​ល្អ​បំផុតសម្រាប់​ការ​យោគ​យល់ និង​គោរព​ផល​ប្រយោជន៍គ្នាទៅវិញទៅ​មក។

នាវិក​ឈរ​យាម​ក្បែរ​កប៉ាល់​ដឹកប្រេងសាំង​ នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៩។

អាមេរិក​បន្ត​ឱ្យ​កម្ពុជា​បង្ហាញ​តម្លាភាព​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​មូលដ្ឋានទ័ព​ចិន​នៅ​សមុទ្ររាម

មន្រ្តីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក នៅតែទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញតម្លាភាពពេញលេញពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម ខណៈដែលប្រទេសមហាអំណាចមួយនេះតែងបង្ហាញកង្វល់អំពីវត្តមានយោធាចិននៅមូលដ្ឋានទ័ពជើងទឹករាម ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៅក្នុងតំបន់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ