យុវជនការពារកោះកុងក្រៅព្រួយបារម្ភពីសុវត្ថិភាពក្រោយអាជ្ញាធរក្រុងភ្នំពេញបន្តឃ្លាំមើល

យុវជនការពារកោះកុងក្រៅបានអះអាងថាពួកគេកំពុងព្រួយបារម្ភ និងការប្រឈមផ្សេងៗពី​​សុ​​​វត្ថិ​​ភាព ក្នុងពេលអាជ្ញាធររាជធានីភ្នំពេញបន្តឃ្លាំមើលគ្រប់សកម្មភាពរបស់ពួគេ ក្នុងរូបភាពនៃការ​​គំ​​រាមកំហែង នៅបន្ទាប់ពីក្រុម​​យុ​​វ​​ជន​​​ស្រលាញ់បរិស្ថានទាំងនោះ បានចូលរួមផ្សព្វផ្សាយពីបញ្ហា​​កោះ​​​​កុង ដែលរៀបចំឡើងនៅ​​ក្នុង​​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីពេលថ្មីៗនេះ។

ក្រុមយុវជន​​ស្រលាញ់​​បរិស្ថាន​​បន្ត​​ប្ដេជ្ញា​​ តស៊ូ​មតិ​​ដោយ​​សន្តិវិធី​ បើ​ទោះ​ប្រឈម​នឹង​តុលាការ​

ក្រុមយុវជនស្រលាញ់បរិស្ថានវ័យក្មេងប្ដេជ្ញាការពារបរិស្ថានតាមរយៈការរៀបចំជាយុទ្ធនាការតស៊ូមតិ​​របស់​​​ខ្លួន ទោះកន្លងមកធ្លាប់មានសកម្មជនបរិស្ថានមួយចំនួន ត្រូវប្រឈមមុខតាមផ្លូវតុលាការ រហូតមានការចាប់​​ខ្លួនក៏ដោយ ខណៈដែលពួកគេមើលឃើញថា​​ ការអភិវឌ្ឍន៍ក្នុងពេលកន្លងទៅ តែងបង្កើតការឈឺចាប់ និង​មិនបាន​​ចូល​​រួម​​ការពារបរិស្ថាន និងធនធានធម្មជាតិទេ។

កូន​ប្រុស​ច្បង​លោក ហ៊ុន សែន ត្រូវ​បាន​ដំឡើង​ជា​មេ​ដឹកនាំ​ចលនា​យុវជន​ក្នុង​បក្ស​បន្ថែម​លើ​តំណែង​ជាន់​ខ្ពស់​ក្នុង​ជួរ​កង​ទ័ព

កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​តែង​តាំង​ឱ្យ​ដឹកនាំ​​ចលនា​យុវជន​របស់​គណបក្ស​កាន់​អំណាច បន្ថែម​ទៅ​លើ​តួនាទី​ដែល​លោក​មាន​កំពុង​កាន់​កាប់​នា​ពេល​សព្វថ្ងៃ​នេះ។ នេះ​បើ​តាម​សេចក្ដី​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ​នៅ​ថ្ងៃ​នេះ។

លោកសាស្ត្រាចារ្យ Chittaranjan Narahari Purandareដែលមកពី​អង្គការInternational Federation of Gynaecology and Obstetrics(រោគស្ត្រីនិងការសម្រាល​កូន) ថ្លែងនៅក្នុងសន្និសីទ​ក្នុងប្រទេសឥណ្ឌូនេស៊ី

លិខិតមិត្តអ្នកអាន៖ក្មេងជំទង់អាយុចន្លោះ១០ដល់២៤ឆ្នាំគួរទទួលការអប់រំពី​ការរៀបចំគ្រួសារនិងការការពារសុខភាពបន្តពូជ​

អង្គការសុខភាពពិភពលោកមួយចំនួនបានកំពុងធ្វើការជជែកវែកញែកអំពី​សិទ្ធិរបស់ក្មេងជំទង់​និងយុវជនពេញវ័យក្នុងការទទួលបានដំណឹងនិងការអប់រំអំពី​ការថែរក្សាសុខភាពបន្ត​ពូជ ដូចជាការប្រើប្រាស់មធ្យោបាយពន្យារកំណើតនិងការរួមភេទប្រកបដោយសុវត្ថិភាព។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ