ប្រធានគណបក្សប្រជា​​ធិប​​តេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី សំណើចងសម្ពន្ធនយោបាយ ២០២៣ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

បក្សប្រជាធិបតេយ្យមូលដ្ឋាន ជំរុញដល់រដ្ឋសភាពិចារណាឡើងវិញលើការដោះស្រាយបញ្ហាប្រព័ន្ធបោះឆ្នោត

គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម) ជំរុញដល់​រដ្ឋសភាពិចារណាឡើងវិញក្នុងការដោះស្រាយ​​​បញ្ហា​ប្រព័ន្ធ​បោះ​ឆ្នោត​ ដើម្បីធានាថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​​ មានឯករាជ្យភាព អព្យាក្រឹតភាព និងធានា​ឱ្យការបោះឆ្នោត​នាពេលខាងមុខប្រព្រឹត្តទៅ​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

រដ្ឋសភាកំពុងពិភាក្សាមុននឹងត្រូវឆ្លើយតបតាមសំណើសុំជួបពីតំណាងគណបក្ស GDP

នៅពេលនេះ តំណាងរដ្ឋសភាបញ្ជាក់ថា ខ្លួនកំពុងតែពិគ្រោះយោបល់​​គ្នានៅឡើយ អំពីសំណើសុំ​​ជួប​​​​ពី​​​​​​តំ​​ណា​ងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលស្នើសុំជួបតំណាងស្ថាប័នរដ្ឋសភា ពិនិត្យ​​ទៅ​​​​លើច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់​​នីតិកាលទី៧ ខាងមុខនេះ។

ខុមហ្វ្រែលរកឃើញថា សភាអាណត្តិនេះអសកម្មក្នុងការការពារសិទ្ធិម្ចាស់ឆ្នោត

អង្គការឃ្លាំមើលការបោះឆ្នោតរកឃើញថា សភាអាណត្តិទី៦នេះអសកម្មក្នុងការលើកយកបញ្ហារបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត មកជជែកដេញដោលជាមួយរដ្ឋាភិបាល ដើម្បីជំរុញឱ្យការការអនុវត្តច្បាប់ធានាដល់ផលប្រយោជន៍ម្ចាស់ឆ្នោតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

អាជ្ញាធរខណ្ឌចំការមន មកពិនិត្យទីតាំងផ្ទុះគ្រាប់បែកដៃដែលត្រូវបានជនអនាមិកមកផ្លុងចោលនៅក្បែររដ្ឋសភាជាតិ និងក្រុមហ៊ុនណាហ្គាវើលដ៍២ ដោយហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីរកឃើញគ្រាប់បែកដៃនៅមុខក្រុមហ៊ុនណាហ្គា

សមត្ថកិច្ច​ជំនាញបានចាប់ឃាត់ខ្លួន និង​កំពុងសួរ​នាំ​​ជនសង្ស័យ​ជាជនជាតិចិន ៤នាក់និង​ស្ត្រី​ខ្មែរ​​ម្នាក់ ពាក់​ព័ន្ធ​​នឹង​​​ករណីរកឃើញគ្រាប់បែកដៃមួយគ្រាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ក្នុងខណ្ឌចំការ​មន​ រាជធានីភ្នំពេញ។

អាជ្ញាធរខណ្ឌចំការមន មកពិនិត្យទីតាំងផ្ទុះគ្រាប់បែកដៃដែលត្រូវបានជនអនាមិកមកផ្លុងចោលនៅក្បែររដ្ឋសភាជាតិ និងក្រុមហ៊ុនណាហ្គាវើលដ៍២ ដោយហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

តាមការស្រាវជ្រាវបឋម សមត្ថកិច្ចថាគ្រាប់បែកដែលប្រទះឃើញនៅមុខក្រុមហ៊ុនណាហ្គាមានជនបង្កជាជនជាតិចិន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឱ្យដឹងថា តាមការ​ស៊ើបសង្កេត​បឋម គ្រាប់បែកដៃដែល​ប្រទះឃើញនៅមុខ​ក្រុមហ៊ុនណាហ្គា​វើលដ៍២​នោះ​​ សមត្ថកិច្ចបាន​រកឃើញជន​បង្ក​ជាជន​​ជាតិ​ចិន ដោយ​គ្រាប់បែកដៃនោះត្រូវបាន​គេ​ដឹក​តាមរថយន្ត​ទំនើបមួយគ្រឿង ហើយជ្រុះនៅតាមដង​ផ្លូវ​នៃ​កន្លែង​កើតហេតុ។​

ទីតាំងផ្ទុះគ្រាប់បែកដៃដែលត្រូវបានជនអនាមិកមកផ្លុងចោលនៅក្បែររដ្ឋសភាជាតិ និងក្រុមហ៊ុនណាហ្គាវើលដ៍២ ដោយហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

គ្រាប់បែកដៃមួយគ្រាប់ត្រូវបានប្រទះឃើញនៅក្បែររដ្ឋសភា

គ្រាប់បែកដៃ​មួយគ្រាប់ត្រូវបានស្ត្រីអ្នកបោសសំរាមម្នាក់ប្រទះឃើញនៅលើសួនច្បារ មុខក្រុមហ៊ុនណាហ្គាវើលដ៍២ និងក្បែរ​រដ្ឋសភា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហ៊ុន សែន ថ្លែងថា​អំណាច​រដ្ឋសភា​កម្ពុជា​ខ្លាំង បើ​ធៀប​បណ្ដា​ប្រទេស​ដទៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អំណាចនៅរដ្ឋសភាកម្ពុជាខ្លាំងជាងគេ បើធៀបទៅនឹងបណ្ដាប្រទេសដទៃ រាប់ទាំងប្រទេសអង់គ្លេស និងប្រទេសម៉ាឡេស៊ី។

លោក ថាច់ សេដ្ឋា ថ្លែងក្នុងសន្និសីទកាសែតរបស់គណបក្សភ្លើងទៀន ស្ដីអំពីបរិយាកាសក្នុងថ្ងៃបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២។

តំណាង​គណបក្ស​នយោបាយ​៤​នឹង​ស្វែងរក​មធ្យោបាយ​ផ្សេងទៀត ក្រោយ​រដ្ឋសភា​បដិសេធ​ជួបជាថ្មី

អ្នកនយោបាយជាន់ខ្ពស់នៃគណបក្សក្រៅរដ្ឋាភិបាល​​ ដែលតំណាងឱ្យសម្ពន្ធអ្នកប្រជាធិបតេយ្យ​​នៅ​មុនការបោះឆ្នោតជាតិឆ្នាំ២០២៣​ បានលើកឡើងថា ពួកគេនឹងស្វះស្វែងរកច្រកថ្មីទៀត ធ្វើ​​យ៉ា​​ង​ណាជំរុញឱ្យមានការកែលម្អប្រព័ន្ធបោះឆ្នោត និងលំហសេរីភាពនយោបាយ ដូច​​ដែល​ពួកគេ​មើ​​​លឃើញ គឺយន្តការទាំងពីរនេះនៅមិនទាន់អាចធានាពីសុក្រឹតភាព និងតម្លាភាពក្នុងដំណើរ​​កា​​​រ​ប្រជាធិបតេយ្យបាននៅឡើយទេ ប្រសិនបើបរិបទនយោបាយដូចបច្ចុប្បន្ននេះនៅតែមានរូប​​ភា​ព​​​គំរាមកំហែងនិងយាយី។

កូដករ​ណាហ្គា​ធ្វើ​ពិធីកាន់ទុក្ខ​ក្រសួង​និង​ស្ថាប័ន​ចំនួន៦​ដែល​ពួកគេ​ចោទថា​អសមត្ថភាព​ដោះស្រាយ​វិវាទ​ការងារ

ក្រុម​កូដ​ករ​ណាហ្គាវើលដ៍​ជិត១០០នាក់ នៅថ្ងៃសុក្រនេះ បាននាំគ្នាធ្វើពិធីកាន់ទុក្ខរដ្ឋសភា និងក្រសួង​សរុប៦ស្ថាប័​ន ដោយពួកគេ​ថា ស្ថាប័នទាំ​ង​នេះអសមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយវិវាទការងារជូនពួកគេ។

លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

គណបក្ស៤មិនទាន់បានការឆ្លើយតបពីរដ្ឋសភាលើការស្នើសុំពិគ្រោះយោបល់ច្បាប់ពាក់ព័ន្ធការបោះឆ្នោត

តំណាង​មន្ត្រីគណបក្សក្រៅរដ្ឋាភិបាលចំនួន​៤ បានឱ្យដឹង​ថា មកដល់ពេលនេះ ពួកគេ​នៅ​មិន​ទាន់​​ទទួ​ល​បានការ​​ឆ្លើយ​តប​ណាមួយពីរដ្ឋសភានៅឡើយ បើទោះបីជាពួកគេបានដាក់លិខិត​​ជា​ថ្មីទៀតទៅ​ស្ថាប័ន​មួយ​​នេះ ដើម្បីសុំជួបពិគ្រោះយល់ទៅលើមូលដ្ឋាន​ច្បាប់​ និងលំហ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។ 

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ