អ្នកគាំទ្របក្សភ្លើងទៀនក្នុងប្រទេសថៃ ត្រូវសមត្ថកិច្ចថៃបំបែកមិនឱ្យតវ៉ា

អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀនមួយចំនួននៅ​ក្នុង​ប្រទេស​ថៃ ​ត្រូវបានស្នើ​ឱ្យ​បញ្ចប់​សកម្មភាព​តវ៉ា និងដាក់​ឱ្យស្ថិតនៅក្នុងការឃ្លាំមើលដោយសមត្ថកិច្ចថៃ បន្ទាប់ពីពួកគេបានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាក្នុងទ្រង់​ទ្រាយ​តូច​មួយ​​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួនលោក ថាច់ សេដ្ឋា។

អ្នកស្រី Paetongtarn Shinawatra អាយុ៣៦ឆ្នាំ ជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ថ្លែងនៅពេលនាងចូលរួមសន្និសីទសារព័ត៌មានរបស់គណបក្សភឿថៃ នៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។

កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ប្រកាសឈរឈ្មោះជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនៅឆ្នាំនេះ

កូនស្រីរបស់អតីត​នាយករដ្ឋមន្ត្រី​ថៃដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស លោក ​ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បី​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ ខណៈ​បក្ស​ប្រឆាំងដ៏​សំខាន់​មួយ​នេះព្យាយាម​ឡើង​មក​កាន់​កាប់​អំណាចឡើង​វិញ បន្ទាប់ពីត្រូវបានទម្លាក់ដោយរដ្ឋប្រហារកាលពី៨​ឆ្នាំមុន។

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដើរបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ មុនការសម្រេចរបស់តុលាការធម្មនុញ្ញ ស្តីពីពេលដែលអាណត្តិនាយករដ្ឋមន្ត្រីរយៈពេល ៨ ឆ្នាំរបស់លោកនឹងបញ្ចប់ នៅឯវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឈរឈ្មោះក្នុងការបោះឆ្នោតអាណត្តិក្រោយទៀត

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ​នៅ​ថ្ងៃ​សុក្រនេះឱ្យដឹងថា រូបលោកនឹងបន្តឈរឈ្មោះសម្រាប់​អាណត្តិក្រោយ​មួយ​ទៀត ​ក្នុង​ការ​បោះឆ្នោត​សកល​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ខែ​ឧសភា ​ឆ្នាំ​ក្រោយ។

ក្មេង​ស្រី​ម្នាក់​ឈរ​ក្បែរ​កង់​របស់​កុមារ​រង​គ្រោះ​ដោយការសម្លាប់រង្គាលម្នាក់ នៅបរិវេណវត្ត Rat Samakee ក្នុង​ពេលប្រារព្ធពិធី​បុណ្យ​សពនៃកុមាររងគ្រោះទាំងនោះ​ នៅ​ក្រុង Uthai Sawan ក្នុង​ខេត្ត Nong Bua Lam Phu ប្រទេស​ថៃ ​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

នាយក​រដ្ឋមន្ត្រី​ថៃ​បញ្ជា​ឱ្យ​រឹតបន្តឹង​ច្បាប់​គ្រប់គ្រង​អាវុធ និង​បង្ក្រាប​គ្រឿងញៀន បន្ទាប់​ពី​មាន​ករណី​បាញ់ប្រហារ

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) នៅថ្ងៃចន្ទម្សិលមិញ បានបញ្ជាឱ្យភ្នាក់ងារអនុវត្តច្បាប់គ្រប់គ្រង​​អាវុធ និងបង្រ្កាបការប្រើប្រាស់គ្រឿងញៀនឱ្យ​បាន​តឹងរ៉ឹង បន្ទាប់ពីមានករណីបាញ់ប្រហារ​ដោយអតីតនគរបាលនៅមណ្ឌល​ថែទាំ​កុមារ។

តើ វ៉ាន់ឆាឡឺម ជានរណា?

​«តារ» គឺជាឈ្មោះហៅក្រៅដែល «វ៉ាន់​ឆាឡឺម សាត​ស័ក្តិសិទ្ធ» បានប្រើ គេស្គាល់ថាលោកជាសកម្មជននយោបាយថៃល្បីម្នាក់ដែលរស់នៅលើអាគារដ៏ស្កឹមស្កៃជាប់មាត់ទន្លេនោះដូចគ្នា មុនលោកត្រូវគេជឿថាត្រូវបានគេចាប់ពង្រត់នៅថ្ងៃដដែល មុននោះបន្តិច នៅលើវិថីខាងក្រោមអាគារអាផាតមិន។ ក្រុមអ្នកការពារសិទ្ធិមនុស្សកត់សម្គាល់ថា លោកជាជនរងគ្រោះទី៩ នៃការបាត់ខ្លួនដោយបង្ខំ ចាប់តាំងពីមេដឹកនាំថៃបច្ចុប្បន្នបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) នៅឆ្នាំ២០១៤មក។ 

រដ្ឋាភិបាល​ថៃ​ថាលោក Rajapaksa មិនបានស្នើសុំ​សិទ្ធិ​ជ្រកកោន​ឡើយ

ក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃបានទទួលសំណើសុំឱ្យអតីតប្រធានាធិបតីស្រីលង្កាលោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)ដើម្បីទៅលេង នៅប្រទេសថៃ ប៉ុន្តែមិនមានបំណងសុំសិទ្ធិជ្រកកោនផ្នែកនយោបាយឡើយ។ នេះបើតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ