រូបឯកសារ៖ ក្រុមអ្នកធ្វើការ​ក្នុង​តំបន់​ ដឹក​បំណែក​យន្តហោះ​ម៉ាឡេស៊ី MH17 នៅ​កន្លែង​ធ្លាក់​យន្តហោះ​ ក្បែរ​ភូមិ Hrabove (Grabovo) ក្នុង​តំបន់ Donetsk ភាគ​ខាង​កើត​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

លោក ពូទីន ទំនងជាផ្គត់ផ្គង់មីស៊ីលសម្រាប់បាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17

ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ បាននិយាយថា មានការចង្អុលបង្ហាញយ៉ាងច្បាស់ថា លោក វ្ល៉ាឌីមៀ ពូទីន បានអនុម័តផ្គត់ផ្គង់មីស៊ីលដែលបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17 លើប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ដែលបានសម្លាប់មនុស្សជិត៣០០នាក់។

(ឆ្វេង) លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) អ្នកនាំពាក្យសភា Duma របស់​រុស្ស៊ី​ និងប្រធានាធិបតី Vladimir Putin ចូលរួមសម័យប្រជុំសភា Duma ដែលជាសភាជាន់ទាប នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨។

បុគ្គលដែលស្និទ្ធនឹងលោក ពូទីន ស្នើឱ្យរឹបអូសទ្រព្យសម្បត្តិរបស់អ្នករិះគន់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន

នៅថ្ងៃសុក្រនេះ បុគ្គលដែលស្និទ្ធនឹងលោក ពូទីន បានស្នើឱ្យរឹបអូស​យកទ្រព្យសម្បត្តិ​របស់ពលរដ្ឋ​រុស្ស៊ី​ដែល​បង្ខូច​កេរ្តិ៍ឈ្មោះកងក​ម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី និង​ប្រឆាំង​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ចូលរួមសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណេតនៅទីក្រុងមូស្គូ ប្រទេសរុស្សី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០។

វិមានក្រឹមឡាំង៖ អ៊ុយក្រែន​អាច​បញ្ចប់​ទុក្ខវេទនា​របស់​ខ្លួន​បាន​ដោយ​បំពេញ​តាម​ការ​ទាមទារ​របស់​រុស្ស៊ី

វិមានក្រឹមឡាំង (Kremlin) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បាន​លើក​ឡើង​ឱ្យ​ដឹង​ថា ការ​វាយ​ប្រហារ​តាមដែនអាកាសរបស់​ខ្លួនលើហេដ្ឋារចនាសម្ពន្ធរបស់អ៊ុយក្រែន គឺមិនមែនសំដៅទៅលើជនស៊ីវិលនោះទេ ដោយបន្ថែម​ថា អ៊ុយក្រែនអាចបញ្ចប់ទុក្ខវេទនារបស់ប្រជាជនខ្លួន​បាន តាមរយៈការបំពេញតាមការទាម​ទារ​របស់​រុស្ស៊ីក្នុ​ង​ការ​ដោះស្រាយ​ជម្លោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ