អ្នកស្រី ឆេង ស្រីលក្ខណ៍ និងស្វាមី កំពុងបីកូន២នាក់ជាចំណងដៃក្រោយរៀបអាពាហ៍ពិពាហ៍រួច នៅខាងមុខផ្ទះ ស្ថិតក្នុងឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

យុវជន​បោះបង់​ការ​សិក្សា​ក្នុង​ភាព​ជា​យុវវ័យ ត្អូញត្អែរ​ពី​ផលលំបាក​ក្រោយ​ប្រឡូក​ក្នុង​ជីវិតគូ

យុវវ័យដែលឆាប់រៀបការទាំងនៅវ័យក្មេង ក្រោយបោះបង់ការសិក្សា ពួកគេជួបបញ្ហាជាច្រើន​​ស​​ម្រា​​​​​ប់​​ជីវិតរស់នៅប្រចាំថ្ងៃ ទាំង​​ផ្នែក​​​​ជីវភាព និងហិង្សាក្នុងគ្រួសារ ខណៈអង្គការភ្លែន​​អន្តរជាតិ​​រក​​ឃើ​​ញ​​ថា ការឆាប់ប្រឡូកក្នុងជីវិតគូទាំងនៅក្នុងភាពជាយុវវ័យនេះ ត្រូវប្រឈមមុខសម្រាប់អនាគត​​រ​​​ប​ស់​​ពួកគេ។ 

ភាពខ្មាសអៀន​និង​ការ​វាយតម្លៃ​ការ​រួមភេទ​មុនរៀបការ​ធ្វើ​ឱ្យ​ការរំលូត​កូន​កាន់​តែ​គ្រោះថ្នាក់

នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៧មកម៉្លេះ ការរំលូតកូនជាអំពើស្របច្បាប់ ប៉ុន្តែមកទល់បច្ចុប្បន្ន ការមាក់ងាយពីសង្គម វប្បធម៌ និងសាសនានៅតែបន្តរារាំងស្ត្រីមិនឱ្យយល់ដឹងនិងទទួលយកសេវារំលូតកូនពីកន្លែងដែលមានសុវត្ថិភាព។

ជនជាតិដើមភាគតិចព្រៅ កញ្ញា សយ ពិសី ក្នុងពេលបំពេញការងារមួយកាលពីពេលកន្លងទៅ។

ពាក្យ​ម្ដាយ​ធ្វើ​ឱ្យ​ស្ត្រី​ជនជាតិដើមភាគតិច​ព្រៅ​មួយ​រូប​តស៊ូ​រហូត​បាន​សញ្ញាបត្រ​ជាន់ខ្ពស់​ពី​ក្រៅ​ប្រទេស

ជាជនជាតិដើមភាគតិចព្រៅ កញ្ញា សយ ពិសី បានជម្នះនឹងឧបសគ្គរហូតក្លាយជាមន្ត្រី​​ទំនាក់ទំនងនៅអង្គការអន្តរជាតិមួយដែលធ្វើការផ្ដោតលើវិស័យអប់រំ ប្រចាំខេត្តរតនគិរី ដែលជាខេត្តស​ម្បូរជនជាតិដើមភាគតិចរស់នៅមួយចំណោមខេត្តផ្សេងទៀតក្នុងប្រទេសកម្ពុជា។

យុវតី ពុន ស៊ីថា ឈរអានសៀវភៅនៅក្នុងបណ្ណាល័យនៃវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ខេត្តរតនគិរី។

បទយកការណ៍៖ ជនជាតិដើមភាគតិចខ្លះចាប់ផ្ដើមរើខ្លួនពីការរៀបការនៅវ័យក្មេង

តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី ក្នុ​ង​ឆ្នាំសិក្សា២០១៩-២០២០ ខេត្ត​នេះមា​​នគ្រឹះ​ស្ថានមធ្យមសិក្សាសាធារណៈចំនួ​ន៣០ ក្នុងនោះមានអនុវិទ្យាល័យ១៨ វិទ្យាល័យ១២ មាន​ថ្នាក់សរុប​១៧៧ បុគ្គលិកបង្រៀនសរុបចំនួន៥៣៣នាក់។

អ្នកស្រី កាពីង ពេជ្រ អភិបាលរងស្រុកតាវែង ថ្លែងក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។ (ផ្ដល់ឱ្យ)

ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​​ជម្នះ​ឧបសគ្គ​រហូត​ក្លាយ​ជា​អភិបាល​រង​ស្រុក​មួយ​​នៅ​​ខេត្ត​រតនគិរី​

ផ្តើម​ចេញ​ពី​គ្រួសារកសិករ​​ក្រីក្រនៅតំបន់ជនបទដាច់ស្រយាល​នៃភាគ​ឦសាន​ប្រទេស ខេត្តរ​​តនគិរី ស្ត្រីជន​ជាតិដើមភាគតិចព្រៅម្នាក់ បាន​ជម្នះ​នឹង​ឧបសគ្គ​ជា​ច្រើនដើម្បី​ការសិក្សា ​រហូតក្លាយ​ជា​អភិ​បាល​​រងស្រុក​តាវែង ខេត្តរតនគិរី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ