កម្មកររោងចក្រកាត់ដេរជិត២ពាន់​នាក់​នៅខេត្ត​កំពង់ឆ្នាំង ត្រូវ​ព្យួរ​ការ​ងារ​ជិត​២ខែ

កម្មករ-កម្មការិនីជិត ២ ០០០នាក់ បម្រើការងារនៅរោងចក្រ អ៊ឹម និង​​វ៉េ កាត់​​ដេរ​អន្តរជាតិ អិលធីឌី ( M&V International Manufacturing Ltd,.) ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ត្រូវបានថៅកែព្យួរកិច្ចសន្យាការងាររយៈពេលជិត២ខែ ក្រោយ​គ្មាន​ការងារ​ឱ្យ​ធ្វើ។

មន្ត្រីកាកបាទកម្មករនិងមន្ត្រីពាក់ព័ន្ធចុះសួរសុខទុក្ខនិងយកអំណោយជូនកម្មករ-កម្មការនីដែលដួលសន្លប់ក្នុងរោងចក្រ ហាធ័រ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពមូលដ្ឋាន ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

មន្ត្រី​សន្និដ្ឋាន​ថា កម្មករ​ជិត​៧០នាក់​ក្នុង​រោងចក្រ​មួយ​នៅ​ខេត្តតាកែវ​ដួល​សន្លប់​មកពី​ធុំក្លិនជ័រ

​មន្ត្រីមន្ទីរព័ត៌មានខេត្តតាកែវ លើកឡើងថា ក្រុមកម្មករ​រោងចក្រ​កាត់ដេរស្បែកជើង និង​កាបូប ​ឈ្មោះ ហា​ធ័​រ (Harter factory) ប្រមាណ៧០នាក់ដែលដួលសន្លប់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ អាចបណ្ដាលមកពីធុំក្លិនជ័រក្នុងរោងចក្រ។

ស្ត្រីបម្រើការងារក្នុងវិស័យសំណង់ កំពុងបំពេញការងារនៅការដ្ឋានមួយកន្លែង

កម្មការិនី​ក្នុង​វិស័យ​សំណង់​ចង់​បាន​ការ​ការពារ​និង​អត្ថប្រយោជន៍​ដូច​វិស័យ​រោងចក្រ

កម្មការិនីដែលបម្រើការ​នៅក្នុង​វិស័យ​សំណង់ ត្អូញត្អែរពីការប្រឈមគ្រោះថ្នាក់ការងារទាំង​នៅ​ក្នុង​ការ​ដ្ឋាន​​​សំ​​ណង់ និង​កង្វះយន្តការការពារដោយច្បាប់ ស្របពេលវិស័យដទៃទៀត ដូច​​​ជា វិស័យរោង​ចក្រ​​​កាត់ដេរ ជាដើម អាច​​ទទួល​បានការយកចិត្តទុកដាក់ទាំងផ្នែកហិរញ្ញវត្ថុ និងសេវាគាំពារសង្គម។

រថយន្តដឹកកម្មកររោងចក្រពីរគ្រឿងចតនៅពីមុខរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។

សហជីព​ថា​រោងចក្រ​មួយ​ចំនួន​លាក់​តួលេខ​កម្មករ​ ដើម្បី​គេចវេះ​ពី​ការ​បង់​ប្រាក់​ធានា​រ៉ាប់រង​សុខភាព

សហជីពមួយចំនួនបានអះអាងថា ខ្លួនបានរកឃើញថាមានរោងចក្រសហគ្រាសខ្នាតតូចនិងមធ្យមមួយចំនួនបានបិទបាំងតួលេខកម្មកររបស់ខ្លួន ដើម្បីគេចវេះពីការបង់ប្រាក់ធានារ៉ាប់​រង​សុខ​ភាព​នៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ខណៈអ្ន​ក​នាំពាក្យក្រសួងការងារ​អះ​អាង​ថា នឹងបញ្ជូនមន្ត្រីឱ្យចុះពិនិត្យមើលនៅដើមសប្ដាហ៍ក្រោយនេះ។

មន្ត្រី​​ថា រោងចក្រជាង​១៣០​ស្នើ​សុំ​ព្យួរ​ការងារ​ប៉ះ​ពាល់​កម្មករ​ជិត​១០​ម៉ឺន​នាក់

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ឱ្យដឹងថា រោង​​ចក្រកាត់​ដេរ​​ដល់​ទៅ​ជាង ​១៣០​ហើយ បានសម្រេច​ដាក់​ពាក្យ​ព្យួរ​ផលិត​កម្ម​របស់​ពួកគេ ដែលធ្វើឱ្យប៉ះពាល់ដល់ការងារ​របស់​កម្មករ​កម្មការិនី​ជិត ១០ម៉ឺននាក់ ចាប់តាំង​ពី​ការ​ផ្ទុះ​ឡើង និង​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា។

ទិដ្ឋភាពនៅក្នុងរោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ។ កម្មករបច្ចុប្បន្នទទួលបានប្រាក់ឈ្នួល​អប្បបរមាចំនួន​១៤០ដុល្លារ​ក្នុងមួយខែ

រដ្ឋា​ភិបាល​​គ្រោង​រៀប​ចំ​​ច្បាប់​ស្តី​ពី​​ប្រាក់​​ឈ្នួល​​គោល​​អប្ប​បរមា​ក្នុង​វិស័យ​​កាត់​​ដេរ

ដ្ឋា​ភិបាល​គ្រោង​នឹង​រៀប​ចំការសិក្សាមួយដើម្បីធ្វើសេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួលគោល​អប្បបរមា​របស់​កម្មករនិយោជិតក្នុង​វិស័យ​វាយនភណ្ឌ កាត់​ដេរ សម្រាប់​ឆ្នាំ​២០១៧ ដែល​រដ្ឋាភិបាលអះអាង​ថា​ដើម្បីជំរុញកំណែទម្រង់នៃការ​អភិវឌ្ឍការងារនិងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។ ក្នុង​សេចក្តីជូន​ដំណឹង​មួយ​របស់​ក្រ​សួង​ការ​ងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈស្តីពី​លទ្ធផល​សន្និបាតបូក​សរុប​កាងារ​ឆ្នាំ២០១៥និង​ទិសដៅ​ឆ្នាំ២០១៦ ក្រសួងបាន​​បញ្ជាក់​ថា​ទិសដៅ​អនុវត្តក្នុង​ឆ្នាំ​២០១៦ មាន​សកម្ម​ភាព​សំ​​ខាន់ៗ​ចំនួន​១៤

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ