ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

សង្គមស៊ីវិលព្រមលុបវីដេអូចម្រៀង «ឈាមបាតុករ» ចេញពីបណ្ដាញសង្គមតាមការស្នើសុំរបស់សមត្ថកិច្ច

សង្គមស៊ីវិលមួយចំនួនដែលសកម្មក្នុងការ​ឃ្លាំមើល​សិទ្ធិមនុស្ស និងការងារ ព្រមលុបវីដេអូចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» ចេញពីបណ្តាញសង្គមហ្វេសប៊ុក និងគេហទំព័ររបស់ខ្លួន  បន្ទាប់ពីសមត្ថកិច្ចបានកោះហៅពួកគេឱ្យចូលបំភ្លឺពាក់ព័ន្ធរឿងនេះ និងស្នើឱ្យលុបចោលវីដេអូចម្រៀងនោះ ក្រោម​​ហេ​​​តុផលថា បទ​ចម្រៀង​​នេះអាចនឹងបង្កអសន្តិសុខ​ស​ណ្ដាប់ធ្នាប់សង្គម។

របាំងចម្រឹងដែកដាក់ការពារពីខាងក្រៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ។

ក្រសួងថាពិតជាមានករណីស្លាប់នៅមណ្ឌលព្រៃស្ពឺ ប៉ុន្តែបដិសេធការចោទដែលថាមណ្ឌលមិនយកចិត្តទុកដាក់

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មិនអាចបញ្ជាក់ពីចំនួន​​​មនុស្ស​​ស្លាប់ជាក់លាក់​​​​​នៅមណ្ឌល​​​ព្រៃ​ស្ពឺ បន្ទាប់​ពីអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយបាន​ចោទ​ប្រកាន់​ថា មាន​ការ​ស្លាប់ និង​ការថែទាំមិនដិតដល់ ប៉ុន្តែអ្នកនាំពាក្យក្រសួងសង្គមកិច្ច បាន​បដិសេធចំពោះការថាមិន​​​យក​​​ចិត្ត​ទុក​ដាក់ ឬការចោទដែលថា​មាន​ការរំលោភបំពានណាមួយ។

មណ្ឌលសង្គមកិច្ចព្រៃស្ពឺ

មន្ត្រីក្រសួង​គ្រោង​ចុះ​ស្រាវជ្រាវ​នៅ​មណ្ឌលព្រៃស្ពឺ ក្រោយ​សង្គមស៊ីវិល​រកឃើញ​អ្នកជាប់ឃុំ​ស្លាប់​ដោយ​ការឃុំខ្លួន​មិន​ត្រឹមត្រូវ

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អះ​អាង​ថា មន្ត្រីជំនាញ​គ្រោង​​​​នឹង​ចុះទៅ​​ស្រាវជ្រាវ​​​នៅ​មណ្ឌល​ព្រៃ​ស្ពឺ នាសប្ដាហ៍​ក្រោយ​នេះ ក្រោយពី​​អង្គការសង្គមស៊ីវិលមួយ​​រកឃើញអ្នកជាប់ឃុំនៅក្នុងមណ្ឌលនេះបានស្លាប់ជាច្រើននាក់ ដោយសារការឃុំខ្លួនមិនត្រឹម​ត្រូវ និងភាពមិនប្រក្រតីមួយចំនួន។

កាល​ពីថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២២ មានការផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីសកម្មភាពប៉ះទង្គិចគ្នាមួយរវាង​កម្លាំងសន្តិ​សុខ និង​កម្លាំង​សមត្ថ​កិច្ចប្រដាប់ដោយកាំភ្លើងដែលការ​ពារ​ដីក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ «សុខ សំណាង» ជាមួយ​ប្រជាពលរដ្ឋដែលកំពុងចូលកាន់កាប់និងអាស្រ័យផលនៅលើដីមានជម្លោះ ស្ថិត​នៅ​ភូមិ​អូរក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខណៈអាជ្ញាធរចុះឈូសឆាយផ្ទះ និងផលដំណាំរបស់ពលរដ្ឋ។

អ្នកភូមិ​ជិត២០នាក់​ត្រូវបាន​ចាប់ដាក់​ពន្ធនាគារ​ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​នៅ​ខេត្តឧត្ដរមានជ័យ

អង្គការការពារសិទ្ធិមនុស្សលីកាដូ បានរកឃើញថា យ៉ាងហោចណាស់ អ្នកភូមិជិត២០នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ ហើយផ្ទះសម្បែងរបស់ពួកគេត្រូវបានដុតកម្ទេចចោលជាបន្តបន្ទាប់ ក្រោយមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ សុខ សំណាង ស្ថិតនៅឃុំត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្ដរ​មាន​ជ័យ។

មណ្ឌលសង្គមកិច្ចព្រៃស្ពឺ

លីកាដូ​ទាមទារ​ឱ្យ​បិទ​មណ្ឌលព្រៃស្ពឺ ក្រោយ​រកឃើញ​អ្នកជាប់ឃុំ​ស្លាប់​ដោយ​ការឃុំខ្លួន​មិនត្រឹមត្រូវ

អង្គការការពារសិទ្ធិមនុស្សលីកាដូ បានទាមទារឱ្យបិទមណ្ឌលព្រៃស្ពឺ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយរកឃើញអ្នកជាប់ឃុំនៅក្នុងមណ្ឌលនេះបានស្លាប់ជាច្រើននាក់ដោយសារការឃុំខ្លួនមិនត្រឹមត្រូវ។

បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់​នៅលើមហាវិថីព្រះនរោត្តម​ឆ្លងកាត់ធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។

ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ទទួល​បណ្ដឹង​ពី​ការ​រំលោភ​សិទ្ធិមនុស្ស ជុំវិញ​កម្ចីឥណទាន​ខ្នាតតូច​នៅ​កម្ពុជា

អង្គការសង្គមស៊ីវិលចំនួន២ ​អះអាង​ថា ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិមួយ​បាន​ទទួល​យកពាក្យបណ្ដឹង​ ​និង​បន្ត​ដំណើរ​ការពិនិត្យ​មើល​បណ្ដឹង​ចោទប្រកាន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ ​​ដែល​ប្រព្រឹត្ត​ដោយ​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​ ​ចំនួន​ប្រាំមួយ​ ​ដែល​ផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​​​កម្ពុជា​។​

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។

អង្គការលីកាដូព្រួយបារម្ភចំពោះការបើកឱ្យមានការស្មុំកូនឡើងវិញ

អង្គការសិទ្ធិមនុស្សលីកាដូ បានសំដែងការព្រួយបារម្ភចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានបើកឱ្យមានដំណើរការស្មុំកូនអន្តរប្រទេសឡើងវិញ។

អង្គការសង្គមស៊ីវិលដាក់ញត្តិនៅក្រសួងកិច្ចការនារី សុំអន្តរាគមន៍វិវាទការងារណាហ្គាវើលដ៍ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

សង្គមស៊ីវិល​ស្នើ​អាជ្ញាធរ​បញ្ឈប់​ការ​បង្ក្រាប​ទៅ​លើ​កូដករ​ណាហ្គា និង​ចាត់​វិធានការ​ដោះស្រាយ​វិវាទ​នេះ

សង្គម​​ស៊ីវិលនិងសហគមន៍ជាង​៧០​ ស្នើរដ្ឋាភិបាលបញ្ឈប់ការឃាត់ខ្លួននិងការប្រើប្រាស់ហិង្សាទៅលើសមាជិកសហជីពនិងកូដករណាហ្គាវើលដ៍ ​ព្រម​ទាំង​​ចាត់​វិធានការ​​ច្បាស់លាស់​​ដោះ​ស្រាយ​​វិវាទ​ការ​ងារនេះ​​ ដែល​​រួម​មាន​ទាំង​​ការ​ធានា​ឱ្យ​​ក្រុម​ហ៊ុន​ចូល​រួម​ចរចា​​ដោយ​ភាព​ស្មោះ​ត្រង់​ ដើម្បីបញ្ចៀសនូវការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ។

រឿងក្ដី​លោក​បណ្ឌិត កែម ឡី ដែល​តុលាការ​បំបែក​ជា​២​សំណុំរឿង​មិនមាន​ភាព​ជឿនលឿន

តំណាងអយ្យការ​សាលាដំបូងរាជធានីភ្នំពេញ បដិសេធអត្ថាធិប្បាយ​ជុំវិញ​ដំណើរការ​ក្ដីរឿង​​​ឃាតកម្ម​​លើ​លោ​​​ក​​បណ្ឌិត កែម ឡី ក្រោយ​​តុលាការ​សម្រេចបំបែកសំណុំរឿង​ជា​​២ករណី ខណៈ​ក្រុម​អង្គ​ការ​ផ្នែក​សិទ្ធិ​មនុស្សចាត់​​ទុក​​ថា អ្វី​ដែលតុលាកា​​​រ​​​ញែក​​​​សំណុំ​រឿង​​នេះ​​ទៅជា២បន្ថែមទៀតនោះ គ្រាន់តែធ្វើឡើង​​ដើម្បី​ឱ្យ​​ភាគី​​ពាក់​​ព័ន្ធមា​​​ន​​​​​​ភាព​​​​ស្ងប់​​​​ចិត្តប៉ុណ្ណោះ។

អង្គការលីកាធ្វើយុទ្ធនាការរាប់ចំនួនថ្ងៃនៃការជាប់ឃុំ និងទាមទារដោះលែងថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៍ទាំង ១១នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុក អង្គការលីកាដូ)

ថ្នាក់​ដឹក​នាំ​សហជីព​ណា​ហ្គា​វើលដ៍​៨​នាក់​ត្រូវ​បាន​ដោះលែង​ ខណៈ​៣​នាក់ទៀត​បន្ត​ជាប់​ឃុំ​នៅ​ឡើយ

មន្ត្រីសង្គមស៊ីវិលដែលតាមដានករណីវិវាទក្រុមហ៊ុនណាហ្គាវើលដ៍បានឱ្យដឹងថា ថ្នាក់ដឹកនាំសហជីព​ក្រុមហ៊ុន​ល្បែងមួយនេះចំនួន ៨នាក់ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយនៅយប់ថ្ងៃចន្ទនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ