លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ៊ុន ម៉ាណែត ចូលរួមទស្សនាពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ព នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

វិភាគ៖ តើការដឹកនាំបែបសែស្រឡាយជាហានិភ័យដល់យន្តការផ្ទេរអំណាចឬទេ?

កា​​​រដា​​​ក់​ព​ង្រា​​​យ​​សែ​​ស្រឡា​​យ​​ថ្នា​ក់​ដឹ​កនាំ​ ​ឱ្យទៅ​កា​ន់តំ​ណែ​ង​ធំៗ​នៅ​ក្រ​សួ​ង​សំខា​ន់​ៗរ​ប​ស់​ជា​តិ ​រួម​ទាំ​ង​កង្វះ​​ឯ​​ក​​​​​​​​​រាជ្យ​ភា​ពរប​ស់​​ឥ​ស្ស​​​រជ​ននយោបាយ​​ ត្រូវបា​នគេមើល​ឃើ​ញ​ថា​ ជា​ជម្រ​កសុវត្ថិភាព​នៃ​​អំពើពុករ​លួយ និងបង្កគ្រោះថ្នា​ក់​ធ្ងន់​ធ្ងរដល់ការកសាង​សង្គមប្រជាធិបតេយ្យ បើគ្មានការកែលម្អទេនោះ។

លោក វេង សាខុន ត្រូវ​បាន​តែងតាំង​មុខតំណែ​ង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី

ព្រះមហាក្សត្រ​បានត្រាស់បង្គាប់តែងតាំងមុខតំណែងអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្រោយមានការ​ស្នើពីប្រមុខរដ្ឋាភិបាល។

លោក​ ហ៊ុន សែន នឹង​​ស្នើទៅ​​ព្រះមហាក្សត្រ​តែងតាំង​​លោក វេង សាខុន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី

ប្រមុខរដ្ឋាភិបាល​ នឹង​​ធ្វើលិខិតមួយ​ ​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បីស្នើ​សុំតែង​តាំង​​លោក វេង សាខុន ជា​​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយថា បើទោះជា​មានការ​បញ្ចប់មុខតំណែង​ ប៉ុន្តែអតីតរដ្ឋមន្ត្រីក្រសួង​កសិកម្មរូប​នេះ មិនបានប្រព្រឹត្តកំហុស​ធ្ងន់ធ្ងរ។

លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការស្នើសុំធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់នៅ តាមដងទន្លេបាសាក់ ស្ថិតក្នុងឃុំខ្ពប នៃស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋាភិបាល​ស្នើ​រដ្ឋសភា​បោះឆ្នោត​តែងតាំង​លោក ឌិត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម

រដ្ឋាភិបាលស្នើទៅ​​រដ្ឋសភា​រៀបចំការ​​បោះឆ្នោត​ផ្ដល់​សេចក្ដីទុក​ចិត្ត​ដល់​​លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវបានបញ្ចប់ពីមុខ​តំណែង។

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាពាក់ព័ន្ធការអនុវត្តច្បាប់ស្តីពី "សុខភាពសត្វ និងផលិតកម្មសត្វ" និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងជាពិសេសធ្វើការពិនិត្យពិចារណាលើខ្លឹមសារនៃច្បាប់ បើចាំបាច់ត្រូវធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ទៀតផង។ (ហ្វេសប៊ុក៖ Sakhon Veng)

បញ្ចប់​​មុខ​​តំណែង​​រដ្ឋ​​មន្ត្រី​​ក្រសួង​កសិកម្ម​ ​ក្រោយ​​ធ្លាប់​រង​​ការ​​ស្តី​បន្ទោស​​ខ្លាំងៗ​​ពី​​នាយក​រដ្ឋមន្ត្រី​​

ព្រះមហាក្សត្រខ្មែរ បានបញ្ចប់មុខតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ហើយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម​រហូតដល់មានការតែងតាំងរដ្ឋមន្ត្រីក្រសួងនេះជាផ្លូវការ។

បុរសអ្នកថែទាំសត្វម្នាក់ កំពុងយកចំណីទៅឱ្យសត្វតោដែលត្រូវបានជនជាតិចិនចិញ្ចឹមតាំងពីតូច អំឡុងពេលរស់នៅក្រោមការមើលថែពីមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ (ហ៊ន ថូវ៉ាន)

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថា ការ​ដោះដូរ​ដី​នៅ​តំបន់​ភ្នំតាម៉ៅ​មិន​ប៉ះពាល់​ដល់​សួនសត្វ​ទេ

ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អះអាងថា ការដោះដូរដី​នៅតំបន់ភ្នំតាម៉ៅ ក្នុងខេត្តតាកែវ មិន​​ប៉ះ​ពាល់​​ដល់​​​ផ្ទៃដី​​ឧទ្យាន​​សួន​សត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅឡើយ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

នាយក​រដ្ឋមន្ត្រី​ស្ដីបន្ទោស​ខ្លាំងៗ​និង​ណែនាំ​រដ្ឋមន្ត្រី​កសិកម្ម​ឱ្យចេះ​សហការ​ក្នុង​ការ​បំពេញ​ការងារ

ប្រមុខរដ្ឋាភិបាលបាន​ស្ដីបន្ទោសខ្លាំងៗទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ថាជារដ្ឋមន្ត្រីដែលធ្វើការងារមិនចេះសហការជាមួយក្រសួង-ស្ថាប័នផ្សេង ក្នុងនោះ លោកបានណែនាំ​ឱ្យរដ្ឋមន្ត្រីរូបនេះចេះ​សហការ ដោយ​ព្រមាន​ថា​ ការដករដ្ឋមន្ត្រីណាមួយចេញពីតំណែងត្រូវការពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ។

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាពាក់ព័ន្ធការអនុវត្តច្បាប់ស្តីពី "សុខភាពសត្វ និងផលិតកម្មសត្វ" និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងជាពិសេសធ្វើការពិនិត្យពិចារណាលើខ្លឹមសារនៃច្បាប់ បើចាំបាច់ត្រូវធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ទៀតផង។ (ហ្វេសប៊ុក៖ Sakhon Veng)

ក្រ​សួង​​កសិកម្ម​ ​គ្រោង​រៀបចំ​​អនុ​ក្រឹត្យ​ស្តី​ពី​​ការ​​គ្រប់​គ្រង​​កន្លែង​​ពិ​ឃាដ​​សត្វ​

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្រសួងគ្រោងរៀបចំអនុក្រឹត្យ​​ស្តីពីការគ្រប់គ្រង​សត្វនិងពិឃាដសត្វ ដោយឈរលើគោលការណ៍​បច្ចេកទេសនិងច្បាប់ ដើម្បីធានានិងគិតគូរអំពីបញ្ហា​អនាម័យ សុខភាពសត្វ និងសុខភាពសាធារណៈ ជំងឺឆ្លងសត្វ ការធ្វើចរាចរសត្វនិងផលិផលមានដើមកំណើតពីសត្វ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ