លោក ហ៊ុន សែន បញ្ជាឱ្យចាក់វ៉ាក់សាំងបន្ថែមដល់ពលរដ្ឋ ខណៈជំងឺកូវីដ-១៩កំពុងផ្ទុះឡើងវិញនៅក្នុងតំបន់

មេដឹកនាំកម្ពុជា បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរៀបចំយន្តការចាក់វ៉ាក់សាំងដល់ពលរដ្ឋ ដើម្បីទប់ស្កាត់ការឆ្លងជំងឺសកលកូវីដ-១៩ ខណៈធ្លាប់អះអាងថា ពលរដ្ឋជិត៤លាន់នាក់នៅមិនទាន់មកទទួលដូសទី៣នៅឡើយ ដែលការណ៍នេះ លោកបង្ហាញពីហានិភ័យសុខភាពសាធារណៈចៃដន្យណាមួយអាចនឹងកើតឡើង។ ការប្រកាសរបស់លោក ហ៊ុន សែន នេះ ក្នុងពេលដែលមានការបារម្ភថា ជំងឺកូវីដ-១៩ អាចផ្ទុះឡើងវិញជាថ្មី និងខណៈដែលអ្នកឆ្លងជំងឺកូវីដ-១៩ កំពុងកើនឡើងជាថ្មីនៅក្នុងប្រទេសចិន។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែអក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥គីឡូម៉ែត្រ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

លោក ហ៊ុន សែន អំពាវពាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ខណៈ​ពលរដ្ឋ​ប្រមាណ​៤លាននាក់​នៅ​មិនទាន់​ចាក់​ដូសទី៣

ប្រមុខរដ្ឋាភិបាល​អំពាវនាវជាថ្មីទៀត​​​ដល់ប្រជាពលរដ្ឋ​ដែលមិនទាន់ចាក់​វ៉ាក់សាំងដូសទី៣ ឱ្យ​​ទៅ​ទទួល​យក​វ៉ាក់​សាំង ដើម្បីការ​ពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ និង​បង្កើន​​​ភាព​ស៊ាំក្នុ​ង​សហគមន៍ ខណៈ​ពលរដ្ឋ​​ប្រមាណ ៤លាន​នាក់​ នៅ​​មិន​​ទាន់​ទៅចាក់​វ៉ាក់សាំងដូសទី៣នៅឡើយ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

លោក ហ៊ុន សែន ចង់​ឱ្យ​គ្រូពេទ្យ​ចេះ​ផលិត​ឱសថ​បុរាណ​ប្រឆាំង​កូវីដ-១៩​ដូច​ប្រទេស​ចិន

​​​​​នាយ​​ករ​​ដ្ឋម​​ន្ត្រីជំរុញឱ្យគ្រូពេទ្យកម្ពុជាបង្កើន​កិច្ច​សហការជាមួយអ្នកជំនាញវេជ្ជសាស្ត្របុរាណចិន ដើម្បីចា​​ប់​យកជំនាញផលិតឱសថបុរាណប្រឆាំងកូវីដ-១៩ ខណៈអ្នកជំនាញវេជ្ជសាស្ត្រ​​​ចិនចំនួន១២​នាក់ត្រូវ​បាន​​បញ្ជូ​ន​ម​​ក​​ជួយ​វិ​ស័យសុ​ខាភិបាលនៅ​​​កម្ពុជា ក្រោម​ជំ​​នួយ​ឥតសំ​ណង។

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ពន្លឿន​ការ​បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​នៅ​កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងកម្ពុជានិងចិនធ្វើយ៉ាងណាពន្លឿនការបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជាឱ្យបានឆាប់​ ដើម្បីកាត់បន្ថយការលំបាកក្នុងការដឹកជញ្ជូនជាដើម។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន២លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

កម្ពុជា​ស្នើ​ចិន​ឱ្យ​បើក​រោងចក្រ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកសំណើទៅកាន់រដ្ឋាភិបាលចិនឱ្យបើករោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់​ - Sinovac) ដែលបានបញ្ជាទិញពីចិន ចំនួន១,៥លានដូស មកដល់ព្រលានយន្តហោះភ្នំពេញអន្តរជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

វ៉ាក់សាំង​ចិន​ចំនួន​២លាន​ដូស​ទៀត​បាន​មក​ដល់​កម្ពុជា​នៅថ្ងៃនេះ

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន២លានដូសបន្ថែមទៀត បានមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ។

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​មាន​ដល់​ជាង​៨០០​នាក់​ ខណៈ​អ្នក​ស្លាប់​មាន​ជាង​២០​នាក់​បន្ថែម​ទៀត

កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជាង៨០០នាក់បន្ថែមទៀត ខណៈ​អ្នកជំងឺជាង២០​​នាក់​ទៀតបាន​ស្លាប់​ដោយជំងឺនេះ។

នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន៣លានដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកមកដល់ប្រទេសកម្ពុជាហើយ ដោយវ៉ាក់សាំងដែលកម្ពុជាបានបញ្ជាទិញមកនៅពេលនេះ គឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ៦ឆ្នាំ ទៅ១២ឆ្នាំ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

វ៉ាក់សាំង​កូវីដ-១៩​ចំនួន​​៣​លាន​​ដូស​​ទៀត​បាន​​ដឹក​មក​ដល់​​កម្ពុជា​នៅ​ថ្ងៃ​នេះ

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ​​ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន៣លាន​ដូសបន្ថែម​ទៀតដែល​ជា​ការបញ្ជាទិញរបស់រាជរដ្ឋាភិបាល​កម្ពុជានោះ បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ហើយនៅព្រឹក​ថ្ងៃសុក្រនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ