លោក អំ សំអាត នាយកកិច្ចការទូទៅ​អង្គការលីកាដូ ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​បញ្ចេញមតិ ក្រោយ​សមត្ថកិច្ច​ឱ្យ​លុប​បទចម្រៀង «ឈាមបាតុករ»

សង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្ស ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើក​លំហ​សិទ្ធិ​សេរីភាព​​​ដល់​សង្គម​​ស៊ីវិល តាម​រយៈ​ការបង្ហោះបទចម្រៀង​ «ឈាមបាតុករ» ឡើង​វិញ ដោយ​ថា វិធានកា​រទ​ប់​​ស្កាត់ថ្មី​ៗនេះ​ជាកា​រគំរាមកំហែងសេរីភាពបញ្ចេញមតិ​ដែលធានាដោយច្បាប់​ជាតិ និង​អន្តរ​ជាតិ។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

សង្គមស៊ីវិលព្រមលុបវីដេអូចម្រៀង «ឈាមបាតុករ» ចេញពីបណ្ដាញសង្គមតាមការស្នើសុំរបស់សមត្ថកិច្ច

សង្គមស៊ីវិលមួយចំនួនដែលសកម្មក្នុងការ​ឃ្លាំមើល​សិទ្ធិមនុស្ស និងការងារ ព្រមលុបវីដេអូចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» ចេញពីបណ្តាញសង្គមហ្វេសប៊ុក និងគេហទំព័ររបស់ខ្លួន  បន្ទាប់ពីសមត្ថកិច្ចបានកោះហៅពួកគេឱ្យចូលបំភ្លឺពាក់ព័ន្ធរឿងនេះ និងស្នើឱ្យលុបចោលវីដេអូចម្រៀងនោះ ក្រោម​​ហេ​​​តុផលថា បទ​ចម្រៀង​​នេះអាចនឹងបង្កអសន្តិសុខ​ស​ណ្ដាប់ធ្នាប់សង្គម។

លោក អំ សំអាត នាយកកិច្ចការទូទៅ​អង្គការលីកាដូ ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

សមត្ថកិច្ចកោះហៅមន្ត្រីសិទ្ធិមនុស្ស៤នាក់ឱ្យចូលបំភ្លឺពាក់ព័ន្ធបទចម្រៀងរ៉េប «ឈាមបាតុករ»

សមត្ថកិច្ចបានកោះហៅមន្ត្រីសិទ្ធិមនុស្សចំនួន៤នាក់ ឱ្យចូលបំភ្លឺ ចាប់ពីថ្ងៃទី៩ ខែមករា ​រហូតដល់ថ្ងៃទី១១ ខែមករា​ ពាក់ព័ន្ធនឹង​ករណីបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» ដោយសមត្ថកិច្ចសំអាង​​ហេ​​​តុថា បទ​ចម្រៀង​​នេះអាចនឹងបង្កអសន្តិសុខ​ស​ណ្ដាប់ធ្នាប់សង្គម។

សមត្ថកិច្ចប្រចាំការយាមតាមច្រកព្រំដែន សហការជាមួយមន្ត្រីអាជ្ញាធរពាក់ព័ន្ធ បានចុះធ្វើការឃាត់ខ្លួន​ពលករ​និង​អ្នក​នាំ​ផ្លូវ​សរុប​ចំនួន៣២​នាក់​ (​ស្រី​១០​នាក់​)​ ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ម្នាក់​ បម្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់​ នៅ​វេលា​ម៉ោង​២៣​និង​៣៤​នាទី​ ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)​

សង់ត្រាល់​រក​ឃើញ​ថា​ពលករ​ចំណាក​ស្រុក​ខ្លះ​នៅ​តែ​ប្រឈម​​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​និង​ការ​​ជួញ​ដូរ​មនុស្ស​

សង់ត្រាល់ បានរកឃើញថា ​​ពលករខ្មែរ​ចំណាក​ស្រុកទៅរកការងារធ្វើនៅប្រទេសថៃមួយចំនួន នៅតែប្រឈម​នឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងបទល្មើសជួញដូរមនុស្ស​ ខណៈ​ពលករ​ខ្មែរ​ខ្លះទៀតត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​  និង​ខ្លះ​ទៀត​បាន​ចាញ់​បោក​មេខ្យល់​ អស់​ប្រាក់​ចន្លោះ​ពី​២០០​ទៅ ៥០០​ដុល្លារ​សហរដ្ឋអាមេរិក។​

រថយន្តដឹកពលកររបស់កងពលតូចដឹកជញ្ជូនលេខ៩០ និងកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តដឹកជញ្ជូនពលករពីច្រកព្រំដែនមកកាន់មណ្ឌលចត្តាឡីស័ក និងដឹកជញ្ជូនពលករដែលបានធ្វើចត្តាឡីស័កទៅកាន់ខេត្តគោលដៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

អង្គការសង់ត្រាល់ថា ពលករចំណាកស្រុកមួយចំនួនមានបញ្ហាជីវភាព និងមិនទទួលបានបណ្ណក្រីក្រ

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) បានឱ្យដឹង​ថា ពលករចំណាកស្រុកមួយចំនួនបានជួបបញ្ហា​​ក្នុង​​ជីវភាព​គ្រួសារជាខ្លាំង ប៉ុន្តែមិនទទួលបានបណ្ណក្រីក្រ ឬបណ្ណសមធម៌ពីរដ្ឋ។

អង្គការសង្គមស៊ីវិលដាក់ញត្តិនៅក្រសួងកិច្ចការនារី សុំអន្តរាគមន៍វិវាទការងារណាហ្គាវើលដ៍ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

សង្គមស៊ីវិល​ស្នើ​អាជ្ញាធរ​បញ្ឈប់​ការ​បង្ក្រាប​ទៅ​លើ​កូដករ​ណាហ្គា និង​ចាត់​វិធានការ​ដោះស្រាយ​វិវាទ​នេះ

សង្គម​​ស៊ីវិលនិងសហគមន៍ជាង​៧០​ ស្នើរដ្ឋាភិបាលបញ្ឈប់ការឃាត់ខ្លួននិងការប្រើប្រាស់ហិង្សាទៅលើសមាជិកសហជីពនិងកូដករណាហ្គាវើលដ៍ ​ព្រម​ទាំង​​ចាត់​វិធានការ​​ច្បាស់លាស់​​ដោះ​ស្រាយ​​វិវាទ​ការ​ងារនេះ​​ ដែល​​រួម​មាន​ទាំង​​ការ​ធានា​ឱ្យ​​ក្រុម​ហ៊ុន​ចូល​រួម​ចរចា​​ដោយ​ភាព​ស្មោះ​ត្រង់​ ដើម្បីបញ្ចៀសនូវការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ។

ក្រុមអង្គការសង្គមស៊ីវិលពាក់ព័ន្ធសិទ្ធិមនុស្សនិងការងារ ដាក់ញត្តិនៅរដ្ឋសភាទាមទារដំណោះស្រាយវិវាទការងារណាហ្គាវើលដ៍ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

សង្គមស៊ីវិល​ស្នើ​រដ្ឋសភា និង​ក្រសួងមហាផ្ទៃ ជួយ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍

ក្រុមអង្គការសង្គមស៊ីវិល និងសហជីព​ដែលធ្វើការលើ​​​​ផ្នែក​សិទ្ធិការងារនិងសិទ្ធិមនុស្ស នៅថ្ងៃចន្ទសប្ដាហ៍នេះ ស្នើដល់ក្រសួងមហាផ្ទៃ និងរដ្ឋសភា ជួយ​អន្តរា​គម​ន៍​ដោះស្រាយបញ្ចប់​​វិវាទការងារនៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ខណៈក្រុមកូដកររងការព្រមាន​ពី​​​វិធានការ​ច្បាប់​​​​មិនឱ្យតវ៉ា ក្រោយរកឃើញពួកគេឆ្លងជំងឺកូវីដ-១៩។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ