បក្សប្រឆាំងសម្រេច​មិនបោះឆ្នោតគាំទ្រការដោះដូរគណៈរដ្ឋមន្រ្តី

អ្នកនាំពាក្យគណបក្សប្រឆាំងអះអាងថាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានសម្រេចរួមគ្នាថានឹងមិនបោះឆ្នោតគាំទ្រការដោះដូរគណៈរដ្ឋមន្រ្តី ដែលត្រូវបានស្នើដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ។បើតាមសំណើដាក់ទៅរដ្ឋសភាកាលពីខែមីនា​ លោក ហ៊ុន សែន បានសម្រេចបញ្ចប់មុខងាររដ្ឋមន្រ្តីចំនួន៣រូប ក្នុងនោះមានលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លោក មិន ឃិន។ លោកក៏បានស្នើសុំផ្លាស់ប្តូររដ្ឋមន្រ្តីចំនួន៥រូប ឲ្យទៅដឹកនាំក្រសួងផ្សេងវិញផងដែរ​។

បក្សប្រឆាំង​​​​​កំណត់​យក​គោលការណ៍បែបស្ងៀមស្ងាត់

គណបក្សសង្គ្រោះជាតិបានកំណត់យក​គោលការណ៍បែប​ស្ងៀមស្ងាត់និង​មិន​តប​តចំពោះ​អ្វីដែល​កំពុង​កើតមា​ន​មកលើគណបក្សមួយនេះ ដោយបក្សនេះ​ថាដើម្បី​ធ្វើដំណើរឆ្ពោះទៅរកការបោះ​ឆ្នោតនិង”កា​រផ្លាស់ប្តូរ​ដោយ​វិជ្ជមាន”។កាលពី​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ២០១៦ គណបក្ស​ប្រឆាំង​បាន​បើក​សន្និបាតក្រុមប្រឹក្សាជាតិលើកទី២របស់​​ខ្លួន​ ដោយ​មាន​សមាជិក​ប្រមាណ​១៥០០នាក់ចូលរួម។​ ក្រោយ​បញ្ចប់សន្និបាតនេះ គណបក្សបាន​ចេញសេចក្តីសម្រេចពីការកំណត់ទិសដៅនិង​គោលនយោបាយ​របស់​ខ្លួនចំនួន​១២​ចំណុចដែល​ចំណុចសំខាន់ៗ​មាន​ដូច​ជា​ប្រកាន់​គោល​ការ​ណ៍អហិង្សា មិនគុំគួន មិនយក​ខ្មែរណាធ្វើជាសត្រូវនិង​ប្រកាន់នូវ​គោល​ការណ៍មិន​ឈ្លោះ មិន​ឆ្លើយនិង​មិន​ឆ្លង​ជា​ដើម។

បក្សប្រឆាំងប្រកាសរក្សាភាពស្ងៀមស្ងាត់ រង់ចាំការបោះឆ្នោត

គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិបានសម្រេចយកចំណុចចំនួន៤ ក្នុងការពង្រឹងបក្សរបស់ខ្លួនដោយផ្តោតសំខាន់លើការរក្សាភាពស្ងៀមស្ងាត់ មិនតបត រង់ចាំការបោះឆ្នោតឆ្នាំ២០១៧-២០១៨។ គណបក្សសង្រ្គោះជាតិបានរៀបចំកិច្ចប្រជុំពិសេសរយៈពេលពីរថ្ងៃ កាលពីថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយមានវត្តមានរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន និងអនុប្រធានលោក កឹម សុខា។

បក្ស​ប្រឆាំង​បើក​កិច្ចប្រជុំនៅក្រៅប្រទេស

ថា្នក់ដឹកនាំគណបក្ស​សង្រ្គោះជាតិ​នៅថ្ងៃ​ចន្ទនេះ​បា​ន​បើក​កិច្ច​ប្រជុំមួយ​នៅប្រទេសហ្វីលពីន ដែល​ដឹកនាំ​ដោយ​ប្រធានគណបក្ស​ លោក សម រង្ស៊ី និង​អនុប្រធាន​លោក កឹម សុខា។​

ហ្វេសប៊ុក​របស់​គណបក្ស​សង្រ្គោះជាតិ​បាន​បង្ហោះ​រូបភាព​និង​សារ​នៅព្រឹកថ្ងៃ​ចន្ទនេះ​ថាថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ កំពុងជួបប្រជុំនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០​១៦។ កិច្ចប្រជុំនេះ​ក៏មានការចូល​រួម​ពីប្រធាន​គណបក្ស​ប្រឆាំង​ លោក សម រង្ស៊ី ដែលកំពុង​និរទេសខ្លួននៅក្រៅប្រទេស គេច​ពីការ​ចាប់ខ្លួន។​ មន្រ្តី​គណបក្ស​អះអាង​ថា​កិច្ចប្រជុំ​នេះ​ដើម្បីពិនិត្យ​មើល​ការងារ​របស់គណបក្ស​និងស្ថានភាព​នយោបាយ​បច្ចុប្បន្ន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

លោក ហ៊ុន សែន ព្រមានបក្ស​ប្រឆាំងកុំ​យក​សមិទ្ធផលរដ្ឋាភិបាល​មក​កេងចំណេញនយោបាយ

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ផ្ញើ​សារ​ព្រមាន​កុំ​ឲ្យ​គណបក្ស​ប្រឆាំង​យក​សមិទ្ធ​ផល​ដែល​រដ្ឋា​ភិបាល​សម្រេច​បាន​ទៅ​ធ្វើ​ជា​ការ​ឃោសនា​កេង​ចំណេញ​នយោបាយ​។លោក ហ៊ុន សែន បាន​សរសេរ​បែប​នេះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ ជា​ការ​ប្រតិកម្ម​ទៅ​នឹង​ប្រធាន​ស្តីទី​គណ​បក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ទី២០​ ខែកុម្ភៈ​ ថា ដោយ​សារ​គណ​បក្ស​សង្រ្គោះ​ជាតិ​ ទើប​រដ្ឋា​ភិបាល​ឈប់​យក​លុយ​ផ្លូវ​ជាតិ​លេខ៤​ និង​មាន​ការ​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជ​ការ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ