មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ហង្ស ថុល ក្នុងកិច្ចប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប្រចាំខែកក្កដា និងដាក់ទិសដៅសម្រាប់ខែសីហា កាលពីឆ្នាំ២០២១។ (ហ្វេសប៊ុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ)

សមត្ថកិច្ច​ថា កំពុង​បន្ត​ស៊ើប​អង្កេត​ករណី​មន្រ្តី​កង​រាជ​អាវុធហត្ថខេត្ត​កំពង់ធំ ១១នាក់ ពាក់ព័ន្ធ​រឿង​សង្កត់ក​អនុភូមិ​ម្នាក់​ស្លាប់​

សមត្ថកិច្ចថា កំពុង​បន្ត​ស៊ើប​អង្កេត​នៅឡើយ​ ទៅលើ​ករណី​កង​រាជអាវុធ​ហត្ថ​ខេត្តកំពង់ធំ​ចំនួន ១១នាក់​ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពីពេលថ្មីៗ​នេះ​ពាក់ព័ន្ធនឹង​រឿង​សង្កត់ក​ អនុភូមិម្នាក់​រហូតដល់​ស្លាប់​ក្នុង​ពេល​ចុះបង្រ្កាប​ល្បែង​ឡូតូមួយ​កន្លែង​។

នគរបាល​គ្រោង​​ត្រួត​ពិនិត្យ​​បទ​ល្មើស​ចរាចរណ៍​​ជិត​​៦០០​ទីតាំង​​​នៅ​ទូទាំង​ប្រទេស​ពេល​ចាប់​ផ្ដើម​អនុវត្ត​ការ​ផាក​ពិន័យ​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​នឹង​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​ត្រួត​ពិនិត្យ​សរុប​ជិត ៦០០​ទីតាំង​នៅ​ទូទាំង​ប្រទេស​នៅ​ពេល​អនុក្រឹត្យ​ថ្មី​ស្ដី​ពី​ការ​ផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍ នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ដើម​ខែ​ក្រោយ​នេះ។

អាជ្ញធរមីន

ចិន​ផ្ដល់​យានយន្ត​ជាង​១០​គ្រឿង និង​សម្ភារៈ​ដោះ​មីន​​ដល់​កម្ពុជា

សាធារណរដ្ឋប្រជាមានិត​ចិន​បាន​ផ្ដល់​ជំនួយ​ជា​សម្ភារៈ​បច្ចេកទេស​ដោះ​មីន​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​ តប​តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា​កាល​ពី​កន្លង​ទៅ។

មន្ត្រី​អាជ្ញាធរ​ទន្លេ​សាប​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​រថយន្ត

បុរស​អាយុ ២៨​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​ខ្លួន​កាល​ពី​យប់​មិញ​នេះ នៅ​ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ។​ ​វីដេអូ​ដែល​ត្រូវ​បាន​ចែក​ចាយ​ត​គ្នា​នៅ​លើ​បណ្ដាញ​សង្គម បាន​ឲ្យ​ដឹង​ថា លោក សឿង ផានិត ដែល​ជា​អនុ​ប្រធាន​ការិយាល័យ​នីតិកម្ម​នៃ​អាជ្ញាធរ​បឹង​ទន្លេសាប ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ ៣​គ្រាប់ ត្រូវ​ចំ​ក្រោម​ក្លៀក​ខាង​ឆ្វេង បណ្ដាល​ឲ្យ​​ស្លាប់​ភ្លាមៗ នៅ​ក្នុង​រថយន្ត​របស់​ខ្លួន នៅ​ម៉ោង​ប្រហែល ៩​យប់​មិញ​នេះ ខណៈ​​ជន​រង​គ្រោះ​កំពុង​បើក​បរ​រថយន្ត​ចូល​ជិត​ដល់​មុខ​ផ្ទះ​ នៅ​ភូមិ​ប៉ប៉្រក​ខាង​ត្បូង

កម្មករ​របួស​ធ្ងន់​ស្រាល​៥​នាក់​ក្រោយ​រថយន្ត​ដឹក​ពួកគេ​ដាច់​ចង្កូត​ធ្លាក់​ផ្លូវ

យ៉ាង​ហោច​ណាស់​កម្មករ​កម្មការិនី ៥​នាក់ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​រង​របួស​ធ្ងន់​ស្រាល បន្ទាប់​ពី​រថយន្ត​ដឹក​ពួកគេ​បាន​ដាច់​ចង្កួត និង​ធ្លាក់​ប្រឡាយ នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​របាយការណ៍​របស់​នគរបាល​ជាតិ។ ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក តាប់ លន ត្រូវ​បាន​វេបសាយ​នគរបាល​ជាតិ​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​បាន​ដាច់​ក្រឡេ​ចង្កូត ហើយ​រេ​ធ្លាក់​ផ្លូវ កាល​ពី​ម៉ោង ៥​ល្ងាច​ម្សិល​មិញ​នេះ នៅ​ត្រង់​ភូមិ​អង្គក្រសាំង ឃុំ​ជង្រុក

តួលេខ​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ខែ​មេសា​នេះ​កើន​ឡើង​ខ្ពស់​ធៀប​នឹង​ខែ​មុន

មនុស្ស​ដល់​ទៅ ១៤០​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​រយៈ​ពេល ២២ថ្ងៃ​ក្នុង​ខែ​នេះ ដោយ​បាន​កើន​ឡើង​ដល់​ទៅ ២២​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ខែ​មីនា​កន្លង​មក។ របាយការណ៍​នគរបាល​ចរាចរណ៍​ផ្លូវ​គោក បាន​បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​ទៅ ៣០១​ករណី បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​នៅ​ចន្លោះ​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​២២ ខែ​មេសា​ ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ១៤០​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៥៣៣​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល។

២១​ថ្ងៃ​ខែ​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​១៣៩​នាក់

របាយការណ៍​នគរបាល​ចរាចរណ៍​ផ្លូវ​គោក បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ១៣៩​នាក់ ត្រូវ​បាន​សម្លាប់ ហើយ​ជាង ៥០០​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​រយៈ​ពេល ២១​ថ្ងៃ​ក្នុង​ខែ​នេះ។ របាយការណ៍​ចរាចរណ៍​ផ្លូវ​គោក​ដែល​ផ្សាយ​នៅ​លើ​វេបសាយ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២១ ខែ​មេសា​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​ទៅ ២៩៦​ករណី បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ដោយ​សម្លាប់​មនុស្ស​ដល់​ទៅ ១៣៩​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៥២៦​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល

ស្ត្រី​​ម្នាក់​ទៀត​បាន​ស្លាប់​ក្រោយ​​ផ្ទុះ​ឡ​ចំ​ហុយ​អ៊ុត​ខោអាវ​​ ខណៈ​នគរបាល​កំពុង​តាម​ចាប់​​មេ​ជាង​

មន្ត្រី​នគរបាល បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​រង​របួស​ធ្ងន់​ធ្ងរ​ពីរ​នាក់ ក្រោយ​ការ​ផ្ទុះ​ឡ​ចំហុយ​អ៊ុត​ខោ​អាវ​នៅ​សង្កាត់​ស្ទឹង​មានជ័យ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នោះ បាន​ស្លាប់​ហើយ បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន​មេ​ជាង​ម្នាក់​មើល​ការ​ខុស​ត្រូវ​លើ​ឡ​ចំហុយ​នោះ។

គ្រោះ​​ថ្នាក់​​ចរាចរណ៍​​សម្លាប់​​៧​​នាក់ ជំរុញ​​ឲ្យ​​តួលេខ​​អ្នក​ស្លាប់​កើន​ដល់​៥១​នាក់​

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៧នាក់​បាន​ស្លាប់ និង​របួស​ធ្ងន់​ស្រាល​១០​នាក់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពីម្សិលមិញ​នេះ​ ដែល​ជំរុញ​ឲ្យ​តួលេខ​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​​លើ​ដង​ផ្លូវ កើន​ឡើង​ដល់​ចំនួន ៥១​នាក់​ ត្រឹម​មួយ​សប្ដាហ៍​ដើម​​ខែ​មេសា​នេះ។​ របាយការណ៍​នគរបាលចរាចរណ៍​ដែលផ្សាយ​នៅ​លើវេបសាយ​នគរបាល​ជាតិ​កម្ពុជា បាន​ឱ្យ​ដឹង​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន ១១លើក​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កាល​​ពី​ម្សិល​មិញ​នេះ​ ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន ៧​​នាក់​ ខណៈ​ដែល​មនុស្ស​ចំនួន ៧​នាក់​រង​របួស​ធ្ងន់​ និង​ ៣​នាក់​ទៀត​រង​របួស​ស្រាល​។​

សមត្ថកិច្ច​រក​មិន​ទាន់​ឃើញ​មូល​ហេតុ​នៃ​ការ​ផ្ទុះ​ឡ​ចំហុយ​អ៊ុត​ខោ​អាវ​នៅ​ឡើយ​ទេ

អធិការ​នគរបាល​ខណ្ឌ​មានជ័យ បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​នេះ សមត្ថកិច្ច​រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ ពី​មូល​ហេតុ​នៃ​ការ​ផ្ទុះ​ឡ​ចំហុយ​អ៊ុត​ខោអាវ ដែល​សម្លាប់​មនុស្ស​ម្នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ២​នាក់​ទៀត​រង​របួស​ធ្ងន់​។ វេបសាយ​នគរបាល​ជាតិ បាន​ផ្សាយ​ថា បុរស​ជា​សន្តិសុខ​ម្នាក់ បាន​ស្លាប់ ខណៈ​ដែល​ស្ត្រី​ម្នាក់​បាន​រង​របួស​ដាច់​ជើង​ទាំង​ពីរ និង​បុរស​ម្នាក់​ទៀត បាន​រង​របួស​ដាច់ជើង​​ម្ខាង នៅ​ក្រោយ​ការ​ផ្ទុះ​ឡ​អ៊ុត​ខោ​អាវ​មួយ នៅ​ព្រឹក​​ថ្ងៃ​នេះ។ អ្នក​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​ហើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ