លោក ហេង សំរិន ​ថា​សភា​កម្ពុជាមានសណ្តាប់ធ្នាប់ជាង​សភាអូស្រ្តាលី ពេលជជែកដេញដោល​

ប្រធាន​រដ្ឋសភា​ លោក ហេង សំរិន ដែល​បាន​ទៅ​បំពេញទស្សនកិច្ច​នៅ​ប្រទេស​អូស្រ្តាលី បាន​អះអាង​ថា​​រដ្ឋ​សភាកម្ពុជា​មាន​សណ្តាប់ធ្នាប់ជាង​សភាអូស្រ្តាលី នៅពេល​មាន​ការ​ជជែក​ដេញដោល​គ្នា។​លោក ហេង សំរិន ​បាន​លើកឡើង​បែប​នេះ​នៅពេល​លោក​ទៅ​បំពេញទស្សនកិច្ចផ្លូវ​ការ​​នៅប្រទេសអូស្រ្តា​លី ចាប់ពីថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៦ ​ខែមីនា ឆ្នាំ​២០១៦។​ លោក​ ញ៉ែម ថ្ថាវី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំដែលអមដំណើរប្រធានរដ្ឋសភាក្នុងដំណើរទស្សនកិច្ចនេះ បាន​ប្រាប់អ្នក​សារព័ត៌មាន​កាលពីថ្ងៃ​ព្រហស្បតិ៍ ពេល​ត្រឡប់​មក​ដល់​កម្ពុជាវិញ​ថា​ដំណើរទស្សនកិច្ច​នេះ​គឺ​ធ្វើឡើង​ដើម្បីពង្រឹងទំនាក់ទំនងរវាងសភាទាំងពីរ។ លោក​បន្ត​ថា​លោក ហេង សំរិន ​បាន​ជួប​ជាមួយ​ប្រធាន​​រដ្ឋសភានិង​ព្រឹទ្ធសភា​នៅ​ប្រទេស​អូស្រ្តាលី។ លោកបន្ថែម​ថា​នេះ​ជា​លើក​ទី​មួយ​ដែល​លោក ហេង សំរិន បាន​ទៅ​បំពេញ​ទស្សនកិច្ចបែបនេះនិង​បាន​ឃើញ​ផ្ទាល់ពីការជជែក​ដេញដោល​គ្នា​នៅ​ក្នុង​រដ្ឋសភា​និង​​ព្រឹទ្ធសភា​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ