អាមេរិក​បញ្ជូន​នាវា​ពិឃាត​នៅ​ជិត​ប្រជុំ​កោះ​មាន​ជម្លោះ ជំរុញ​ឲ្យ​ចិន​តវ៉ាថា​ជា​ទង្វើ “បង្ក​ហេតុ”

ព័ត៌មាន​ថ្មី​បំផុត​ដែល​យើង​ទទួល​បាន​គឺ​ថា នាវា​ពិឃាត​អាមេរិក​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​ទៅ​កៀក​នឹង​ប្រជុំ​កោះ ដែល​ក្រុង​ប៉េកាំងអះអាង​ថា​​ជា​ម្ចាស់ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ថ្ងៃ​ម្សិល​មិញ ចំ​ពេល​ដែល​ភាព​តាន​តឹង​បន្ត​កើត​មាន​នៅ​ដែន​ទឹក​មាន​ជម្លោះ​នេះ។

ចិន និង​រុស្សី​នឹង​ចាប់​ផ្ដើមសម​យុទ្ធ​រួម​គ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ថ្ងៃ​ស្អែក

ចិន និង​រុស្ស៊ី​ នឹង​ចាប់​ផ្ដើម​សមយុទ្ធ​កង​ទ័ព​ជើង​ទឹក​របស់​ពួកគេ​រយៈ​ពេល ៨​ថ្ងៃ នៅ​សមុទ្រ​ចិន​ខាង​ត្បូង ហួស​ពី​ឆ្នេរ​សមុទ្រ​ខេត្ត​ក្វាងទុង ចាប់​ពី​ថ្ងៃ​ស្អែក​នេះ។ នេះ​ដោយ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ Reuters ដែលបាន​ដក​ស្រង់​សម្ដី​កង​ទ័ព​ជើង​ទឹក​ចិន។

ត្រីជាច្រើនបានងាប់ក្នុងទឹក​សមុទ្រដែល​បាន​ប្រែពណ៍បៃតង​នៅខេត្តកែបនៅ​ថ្ងៃ​ទី​២ ខែមេសា ​(រូបភាពពីបណ្តាញសង្គម)

ក្រសួងថាបញ្ហាទឹកសមុទ្រនៅកែបប្រែទៅជាពណ៌បៃតងមិនមានសារធាតុគ្រោះថ្នាក់ធ្ងន់ធ្ងរទេ

ក្រសួងបរិស្ថានឲ្យដឹងថា ករណីទឹកសមុទ្រនៅឆ្នេរសមុទ្រក្នុងខេត្តកែបដែលបានប្រែទៅជាពណ៌បៃតងនោះ មិនមានសារធាតុគ្រោះថ្នាក់ដែលអាចបង្កហានិភ័យធ្ងន់ធ្ងរដល់មនុស្ស និងបរិស្ថានទឹកនោះទេ ដោយក្រសួងបញ្ជាក់ថា ប្រជានេសាទនៅតែអាចធ្វើការនេសាទជាធម្មតា ប្រសិនបើករណីនេះកើតឡើងជាថ្មី។ កាលពីថ្ងៃសប្ដាហ៍មុន ទឹកសមុទ្រនៅភូមិសាស្ត្រខេត្តកែប បានប្រែទៅជាពណ៌បៃតងខុសពីធម្មតា ដោយសម្បូរទៅដោយស្លែ។ ក្រសួងបរិស្ថានប្រកាសឲ្យសាធារណជនផ្អាកចុះងូតទឹក និងបរិភោគអាហារសមុទ្រនៅក្នុងខេត្តកែបបណ្ដោះអាសន្ន ដើម្បីបញ្ចៀសការប៉ះពាល់សុខភាព។

សន្និសីទសារព័ត៌មានមួយស្តីពីបញ្ហាទំនាស់ដីធ្លីនៅតំបន់ខេត្តជាប់ឆ្នេរសមុទ្រទាំង៤

មន្ត្រីសង្គមស៊ីវិលថាជម្លោះដីធ្លីនៅខេត្តជាប់ឆ្នេរសមុទ្រកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ

ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងបញ្ហាដីធ្លីលើកឡើងថា ស្ថានភាពជម្លោះដីធ្លីនៅតាមខេត្តជាប់ឆ្នេរសមុទ្រកំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរ ដោយអះអាងថា ជម្លោះដីធ្លីនៅក្នុងខេត្តទាំងនេះប៉ះពាល់ដីប្រជាពលរដ្ឋទំហំជិត៥ម៉ឺនហិកតា។ នៅព្រឹកថ្ងៃចន្ទនេះ អង្គការចំនួន៨បានធ្វើសន្និសីទសារព័ត៌មានមួយស្តីពីបញ្ហាទំនាស់ដីធ្លីនៅតំបន់ខេត្តជាប់ឆ្នេរសមុទ្រទាំង៤គឺខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង និងខេត្តកែប។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ