ទីតាំងដីដែលបានរងការឈូសឆាយពីសំណាក់ក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួន ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

ពលរដ្ឋ​ថា​ទាហាន​បន្ត​ទន្ទ្រាន​យកដី​ព្រៃសហគមន៍​ឧត្ដមស្រែពស់ ខណៈ​អាជ្ញាធរ​មិនទាន់​ដោះស្រាយ​ជម្លោះ​ចប់

ប្រជាពលរដ្ឋនៅតំបន់ព្រៃសហគមន៍ឧត្ដមស្រែពស់ ហៅព្រៃ​មេត្តា​ធម្ម​ជាតិ បាន​អះ​អាង​ថា ក្រុម​ទាហាន​នៅ​តែ​បន្ត​ធ្វើសកម្ម​ភាព​ទន្ទ្រាន​យក​ដី​ព្រៃសហគមន៍​មួយ​នេះ ខណៈអាជ្ញាធរនៅ​មិនទាន់​ដោះស្រាយបញ្ហា​វិវាទ​ដីធ្លីនេះ​​ចប់នៅឡើយ។

វិស័យ​បរិស្ថាន​ក្នុង​ឆ្នាំ២០២២៖ មហិច្ឆតា​ចង់​បាន​ដីធ្លី​ឈាន​ដល់​ការ​រំលោភ​ដីបឹង និងព្រៃធម្មជាតិ

តំបន់ការពារធម្មជាតិ និងធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ដែលរួមមានព្រៃឈើ សត្វស្វា កេសរកូល (ផ្កាអ័រគីដេ) រួមនឹងខ្សាច់ នៅតែជាប្រភពចំណូលដ៏ពេញនិយមមួយ បើទោះបីជាមានការប្ដេជ្ញាទាំងឡាយ (និងការផ្ដល់មូលនិធិអន្តរជាតិ) ដើម្បីការពាររបស់អស់ទាំងនេះក៏ដោយ។

គ្រឿងចក្រដែលត្រូវបានប្រជាសហគមន៍ឧត្ដមស្រែពស់ អះអាងថា បន្តឈូសឆាយចូលដល់ដីព្រៃសហគមន៍ដែលខ្លួនទទួលបានសិទ្ធិរក្សាការពារ។

ពលរដ្ឋ​ថា​ទាហាន​បន្ត​យក​គ្រឿងចក្រ​ទៅ​ភ្ជួរ​លើ​ដីសហគមន៍​ឧត្ដមស្រែពស់ បើ​ទោះ​អាជ្ញាធរ​កាត់​ដីនោះ​ឱ្យ​ពលរដ្ឋ​រួចហើយ

ប្រជាសហគមន៍អះអាង​ថា​ ទាហាននៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក បានដាក់គ្រឿង​​​​ចក្រ​ទៅ​​​ភ្ជួរលើ​​ដី​សហគមន៍ «ឧត្ដមស្រែពស់​ និង​​ព្រៃ​មេត្តាធ​ម្ម​ជាតិ» ស្ថិត​​នៅ​ឃុំត្រពាំង​​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាថ្មីទៀត បើ​​ទោះជា​​អាជ្ញាធរ​បាន​កាត់ឆ្វៀល​ដី​នោះឱ្យ​​ទៅប្រជា​សហគមន៍គ្រប់គ្រង​ និងអាស្រ័យផល​រួចទៅ​ហើយក៏ដោយ​។

ប្រជាសហគមន៍ឧត្ដមស្រែពស់ នាំគ្នាចុះមើលដីព្រៃដែលអះអាងថាត្រូវបានក្រុមទាហានឈូសឆាយចូលដល់ដីព្រៃសហគមន៍ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ទាហាន​បន្ត​ឈូសឆាយ​រំលោភ​យកដី​សហគមន៍​ឧត្ដមស្រែពស់ ខណៈ​អាជ្ញាធរ​កាត់​ឱ្យ​ពលរដ្ឋ​រួចទៅហើយ

ប្រជាសហគមន៍បានឱ្យដឹង​​ថា ទាហាននៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក ចាប់ផ្ដើមធ្វើសកម្មភាពឈូសឆាយរំលោភបំពានដីសហគមន៍ «ឧត្ដមស្រែពស់​ និង​​ព្រៃ​មេត្តាធ​ម្ម​ជាតិ» ស្ថិត​នៅ​ឃុំត្រពាំង​​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាថ្មីទៀត ខណៈអាជ្ញាធរបានកាត់ឆ្វៀលដីនោះឱ្យទៅប្រជាសហគមន៍រួចទៅហើយ។

លោក សយ សាត បង្ហាញទីតាំងជនល្មើសកាប់ដើមឈើក្នុងព្រៃសហគមន៍មេត្តាធម្មជាតិ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។

បទយកការណ៍៖ លោក សយ សាត ហ៊ាន​ពលី​ជីវិត​ដើម្បី​សកម្មភាព​ការពារ​ព្រៃឈើ

ផ្ដើមចេញពីទឹកចិត្តស្រឡាញ់ធនធានធម្មជាតិ បានជំរុញឱ្យប្រជាសហគមន៍មួយរូប វ័យ៧១ឆ្នាំ លោក សយ សាត បានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន និងពេលវេលាប្រចាំថ្ងៃ ដើម្បីការពារ «ព្រៃសហគមន៍មេត្តាធម្មជាតិ» ឬ «ព្រៃឧត្ដមស្រែពស់» ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទោះបីជាធ្លាប់រងអំពើហិង្សា​ជាច្រើនដង និងកំពុងជាប់បណ្ដឹងចំនួន២នៅតុលាការ ដោយសារការរារាំងមិនឱ្យ​កាប់បំផ្លាញ​ព្រៃសហគមន៍​។

បទ​យក​ការណ៍៖ ប្រជា​សហគមន៍​ព្រៃមេត្តា​ធម្មជាតិ​​មិនមាន​ជំនឿ​​លើ​​មន្រ្តី​ ខណៈ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅតែ​កើត​មាន​​

ប្រជាសហគមន៍​ឧត្តមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ ដែលរស់នៅ​ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ​បានបង្ហាញ​ពីការអស់​ជំនឿចិត្ត​ចំពោះមន្រ្តី​អាជ្ញាធរខេត្តនេះ ក្នុងការទប់ស្កាត់​បទល្មើសការ​កាប់បំផ្លាញព្រៃសហគមន៍ ខណៈ​គាត់លើក​ឡើងថា ជនល្មើសនៅ​តែបន្តលួច​ចូលកាប់ព្រៃ​សហគមន៍​ និងបានបំផ្លាញព្រះពុទ្ធរូប​​ថែមទៀតផង។

រូបព្រះពុទ្ធបដិមា ដែលប្រជាសហគមន៍អះអាងថា បានបាក់បែកដាច់ព្រះកេស ដាច់ព្រះហស្ថ ដោយសារមានក្រុមជនល្មើសចូលទៅកាប់ឈើនៅតំបន់ព្រៃមេត្តាធម្មជាតិបណ្តាលឱ្យដើមឈើបាក់រលំលើកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក Metta Forest)

ព្រះ​ពុទ្ធ​​បដិមា​និង​ព្រៃ​ឈើ​​ក្នុង​តំបន់​ព្រៃ​​មេត្តា​ធម្មជាតិ​​ត្រូវ​​បាន​បំផ្លាញ​ក្នុង​​ពិធី​បុណ្យ​​ភ្ជុំបិណ្ឌ​​​

ប្រជាសហគមន៍ព្រៃមេត្តាធម្មជាតិ​បានអះអាងថា ​មានក្រុមជនល្មើស​បន្តកាប់បំផ្លាញ​ព្រៃឈើជុំវិញសាលាបុណ្យ​ក្នុងព្រៃមួយនេះ ​ជាហេតុបណ្ដាលឱ្យ​ព្រះពុទ្ធ​បដិមាចំនួន​ ៣អង្គ ត្រូវបានបែកបាក់ទាំងស្រុង​ដោយសារដើមឈើរលំលើ។

ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ចុះពិនិត្យមើលទីតាំងដីសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ដែលពលរដ្ឋអះអាងថារងការកាប់បំផ្លាញនិងឈូសឆាយពីសំណាក់ក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួន ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ផ្ដល់​ដី​ជិត​១០០០​ហិកតា​ដល់​សហគមន៍​ឧត្ដមស្រែពស់

អភិបាលខេត្តកំពង់ស្ពឺ បាន​​ផ្ដល់ដីជិត១ ០០០ហិកតាដល់​សហគមន៍ឧត្ដមស្រែពស់ ​តែពលរដ្ឋនៅមិនទាន់អាចទទួលយកបានឡើយ ដោយថា ដីនោះភាគច្រើនប៉ះពាល់ដីអាស្រ័យផលស្រាប់របស់អ្នកភូមិ។

សង្គមស៊ីវិលយកកូនឈើជាង១ពាន់​​ដើម​ទៅ​ដាំ​នៅ​សហគមន៍​ឧត្តម​ស្រែ​ពស់​ ក្រោយ​ទាហា​ន​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ

ក្រុមអង្គការសង្គមស៊ីវិល បាននាំគ្នាយកកូនឈើទៅដាំ​សហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ស្ថិត​នៅ​ឃុំត្រពាំង​ជោរ ស្រុកឱរ៉ាល់កំពង់ស្ពឺ ក្រោយទាហានរថក្រោះកងទ័ពជើងគោកដាក់គ្រឿងចក្រឈូសឆាយអស់ស្ទើរទាំងស្រុង។

ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ចុះពិនិត្យមើលទីតាំងដីសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ដែលពលរដ្ឋអះអាងថារងការកាប់បំផ្លាញនិងឈូសឆាយពីសំណាក់ក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួន ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​​ស្នើ​សុំ​ផែន​ទី​ពី​ក្រសួង​បរិស្ថាន​ដើម្បី​ដោះ​ស្រាយ​​វិវាទ​ព្រៃ​សហគមន៍​​ឧត្ដម​ស្រែ​ពស់

អភិបាលខេត្តកំពង់ស្ពឺ អះអាងថា អាជ្ញាធរកំពុងស្នើទៅក្រសួងបរិស្ថាន សុំផែនទី​ពាក់ព័ន្ធព្រៃសហគមន៍ឧត្តមស្រែពស់ ដើម្បីយកទៅដោះស្រាយបញ្ចប់វិវាទដីព្រៃសហគមន៍មួយនេះ​ ខណៈព្រៃឈើ​នៅតំបន់នោះនៅតែរងការកាប់បំផ្លាញ និងឈូសឆាយឥតឈប់ឈរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ