អ្នកសារព័ត៌មាន លោក ញឹម សនស៊ីដា ពេលត្រូវបាននគរបាលអន្តោប្រវេសន៍ច្រកក្អមសំណ ជិះតាមពីក្រោយ និងសួរនាំពីការថតរូបឈ្មួញដឹកទំនិញគេចពន្ធតាមច្រករបៀង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

អ្នកសារព័ត៌មានម្នាក់ចោទនគរបាលអន្តោប្រវេសន៍ព្រំដែនក្អមសំណ ថាឃាត់ខ្លួនលោកសួរចម្លើយ ក្រោយថតរូបឈ្មួញដឹកទំនិញគេចពន្ធតាមច្រករបៀង

អ្នកសារព័ត៌មានមួយរូបបានចោទប្រកាន់មន្ត្រីនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ​ថាបានបង្ខាំងរូបគេទុកអស់រយៈពេលជាច្រើនម៉ោង និងបង្ខំឱ្យផ្ដិតមេដៃធ្វើកិច្ចសន្យា ពាក់ព័ន្ធនឹងការថតរូបភាពឈ្មួញដឹកទំនិញគេចពន្ធតាមច្រករបៀង។

លោក កៅ ពិសិដ្ឋ អ្នកសារព័ត៌មានមួយរូបប្រចាំខេត្តបាត់ដំបង។ (ហ្វេសប៊ុកលោក កៅ ពិសិដ្ឋ)

តុលាការកំពូលសម្រេចឱ្យអ្នកសារព័ត៌មានជាប់ពន្ធនាគារពីរឆ្នាំ ករណីបង្ហោះសារលើហ្វេសប៊ុករិះគន់រដ្ឋាភិបាល

ចៅក្រមជំនុំ​ជម្រះនៃតុលាការកំពូល ប្រកាស​សាលដីកា​ដោយតម្កល់​​សាលដីកាសាលាឧទ្ធរណ៍បាត់ដំបង​ទុកជាបានការដដែល​ ដោយឱ្យ​អ្នកសារព័ត៌មាន​អនឡាញម្នាក់ឈ្មោះ​ កៅ ពិសិដ្ឋ បន្ត​ជាប់​ពន្ធនាគារ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ចំនួន៣លាន​​រៀលដដែល​។  

លោក កៅ ពិសិដ្ឋ អ្នកសារព័ត៌មានមួយរូបប្រចាំខេត្តបាត់ដំបង។ (ហ្វេសប៊ុកលោក កៅ ពិសិដ្ឋ)

តុលាការកំពូលគ្រោងប្រកាសសាលដីកាបទចោទញុះញង់លើអ្នកសារព័ត៌មាននៅដើមខែកុម្ភៈ

តុលាការកំពូល គ្រោងប្រកាលសាលដីកាលើ​សំណុំរឿង «ញុះញង់» ដែលចោទប្រកាន់លើ​អ្នកសារព័ត៌មាន​ឈ្មោះ កៅ ពិសិដ្ឋ នៅថ្ងៃទី០១ ខែកុម្ភៈ​ ខាងមុខនេះ ខណៈដែលក្រុមគ្រួសាររបស់លោក​យល់ថាជារឿងអយុត្តិធម៌ និង​ស្នើតុលាការដោះលែង​អ្នកសារព័ត៌មានរូបនេះឱ្យមានសេរីភាពឡើងវិញ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC) ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

លោក ហ៊ុន សែន បញ្ជាឱ្យក្រសួងពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានអនឡាញក្រោយមានការរិះគន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានអនឡា​​ញ ក្រោ​​​​​​​យពីមានការរិះគន់ឥរិយាបថលោក សុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មាន TVFB ដែលបានស្ដីបន្ទោសអ្ន​​ក​ជួយលើ​ក​​​ម៉ូតូជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅលើស្ពានជ្រោយចង្វារ កាលពីពេលថ្មីៗនេះ។

សង្គមស៊ីវិលថាករណីសមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់ខ្លួនអ្នកសារព័ត៌មានពលរដ្ឋ ជាការគំរាមកំហែងនិងបិទសិទ្ធិ

មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស និងវិស័យសារព័ត៌មាន បានចាត់ទុកករណីសមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់ខ្លួនអ្នកសារព័ត៌មានប្រជាពលរដ្ឋ និងជាសកម្មជនដីធ្លីនៅសហគមន៍ឡពាង ជាការគំរាមកំហែង និងបំបិទសិទ្ធិសេរីភាពពលរដ្ឋ។

អាជ្ញាធរខណ្ឌបានរារាំងក្រុមអ្នកសារព័ត៌មាន អំឡុងពេលកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំធ្វើកូដកម្មទាមទារដំណោះស្រាយពី​​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

សង្គមស៊ីវិលជាង២០ ស្នើរដ្ឋាភិបាលពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន

សង្គមស៊ីវិលដែលសកម្មលើការ​ងារ​សិទ្ធិ​ជាមូលដ្ឋាន​​ជាង២០​ស្ថាប័ន ស្នើរដ្ឋាភិបាល​ពន្លឿនការអនុម័ត «សេចក្ដីព្រាង​ច្បាប់​​ស្ដីពីសិទ្ធិទទួលព័ត៌មាន» នាជំនួប​ជាមួយ​អ្នកសារព័ត៌មាន នៅថ្ងៃទី​១៤ ខែមករា ខាងមុខ​នេះដើម្បី​​លើក​កម្ពស់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព។

លោក កៅ ពិសិដ្ឋ អ្នកសារព័ត៌មានមួយរូបប្រចាំខេត្តបាត់ដំបង។ (ហ្វេសប៊ុកលោក កៅ ពិសិដ្ឋ)

តុលាការកំពូល គ្រោងសវនាការលើសំណុំរឿងអ្នកសារព័ត៌មានម្នាក់នៅចុងខែមករានេះ ពាក់ព័ន្ធនឹងបទញុះញង់

តុលាការកំពូល គ្រោង​បើកសវនាការលើ​សំណុំរឿង​អ្នកសារព័ត៌មាន​ម្នាក់ឈ្មោះ កៅ ពិសិដ្ឋ នៅចុងខែ​មករានេះ ពាក់​ព័ន្ធ​​សំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និង «រារាំងដល់ការអនុវត្តវិធានការ»។

កម្មករ-កម្មការិនីបម្រើកា​រ​ងារនៅរោងចក្រកាត់ដេរ ហេន ស៊ើវេន (Hand Seven Apparel Co., LTD ឬអក្សរ​កាត់ H7) នៅជិតផ្សារព្រៃទា ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់កាកាបទី២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំ​គ្នាត​វ៉ា​ទាមទារទៅថៅកែឱ្យទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេស្របតាមច្បាប់ស្តីពីការងារ ក្រោយ​សង្ស័យថា​រោងចក្រ​បិទ​ទ្វារ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

តំណាង VOD ថាការរាយការណ៍ព័ត៌មានពីកូដកម្មរបស់កម្មកររោងចក្រ ហេន ស៊ើវេន មិនបានខុសពីវិជ្ជាជីវៈ

តំណាងអ្នកសារព័ត៌មានវីអូឌី (VOD) បានអះអាងថា ការរាយការណ៍ព័ត៌មានរបស់សហការីខ្លួន ស្ដីពីការធ្វើកូដកម្មរបស់ក្រុមកម្មករនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ហេន ស៊ើវេន អឹភែរឹល កាលពីពេលថ្មីៗនេះ មិនបានខុសទៅនឹងវិជ្ជាជីវៈ ពិសេសមិនបានចូលទៅក្នុងបរិវេណរោងចក្រ ដូចការចោទប្រកាន់របស់ភាគីក្រុមហ៊ុននោះឡើយ។

អ្នកថតរូបឱ្យស្ថាប័នសារព័ត៌មានមួយ ត្រូវបានអាជ្ញាធរហាមចូលជិតនឹងទីតាំងតវ៉ា អំឡុងពេលចុះតាមដានករណីកូដករប្រមូលផ្ដុំធ្វើកូដកម្ម​នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

សង្គមស៊ីវិលបារម្ភពីលំហសិទ្ធិទទួលបានព័ត៌មាន ខណៈសេចក្ដីព្រាងច្បាប់ដែលតាក់តែង៩ឆ្នាំមកហើយនៅមិនទាន់អនុម័ត

ក្រុមអង្គការសង្គមស៊ីវិល បង្ហាញការ​ព្រួយ​បារម្ភ​ពី​លំហ​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន ខណៈសេចក្ដីព្រាងច្បាប់​ស្តីពី «សិទ្ធិ​ទទួលព័ត៌មាន» ដែលបានតាក់តែងឡើង​រយៈពេល​៩ឆ្នាំមក​ហើយ នៅមិនទាន់​ត្រូវបានរដ្ឋាភិបាលអនុម័ត។

នាយកប្រតិបត្តិ​សមាគមសម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa) លោក ណុប វី ថ្លែងក្នុងសន្និសីទថ្នាក់តំបន់ស្ដីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការការពារសេរីភាពសារព័ត៌មាននៅអាស៊ីអាគ្នេយ៍» រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

អង្គការផ្នែកសារព័ត៌មានក្នុងបណ្ដាប្រទេសអាស៊ានចង់ឱ្យរួមគ្នាការពារសេរីភាពអ្នកសារព័ត៌មាន

អង្គការសារព័ត៌មានក្នុងបណ្ដាប្រទេសអាស៊ានចំនួន​៥ បានជួប​ពិ​ភាក្សា និងស្វែងរកគោលដៅរួមគ្នា ដើម្បី​សហប្រតិបត្តិការ និងការការពារសេរីភាពសារព័ត៌មាននៅក្នុងតំបន់មួយនេះ។ ​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ