បុរស​ម្នាក់​អាន​កាសែត Global Times ដែល​មាន​អត្ថបទ​ទំព័រ​មុខ​អំពី​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​របស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អ្នកស្រី ណានស៊ី ពែលឡូស៊ី (Nancy Pelosi) បិទនៅ​ជញ្ជាំង​ផ្ដល់ព័ត៌មាន​ផ្លូវ​ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

អ្នកស្រី Pelosi មក​ដល់​សិង្ហបុរី ខណៈ​ចិន​ព្រមាន​មិន​ឱ្យ​ទៅ​កាន់​កោះតៃវ៉ាន់

ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អ្នកស្រី ណានស៊ី ពែលឡូស៊ី (Nancy Pelosi) បានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរីហើយ នៅថ្ងៃទី១ ខែសីហានេះ ជាដំណើរទស្សនកិច្ចមួយជុំមកកាន់តំបន់អាស៊ីរបស់អ្នកស្រី ក្រោមក្រសែភ្នែកឃ្លាំមើលយ៉ាងដិតដល់របស់ប្រទេសចិន ខណៈប្រទេសអំណាចនៅអាស៊ីមួយនេះបានព្រមានថា យោធារបស់ខ្លួននឹង «មិននៅស្ងៀមឡើយ» ប្រសិនបើអ្នកស្រីធ្វើដំណើរទៅកាន់ «កោះតៃវ៉ាន់» ដែលចិនតែងចាត់ទុកថាគ្រាន់តែជាអាណាខេត្តរបស់ខ្លួននោះ។

រូបថតឯកសារ៖ ស្ត្រី​ម្នាក់​កាន់​ដប​ដែល​មាន​ស្លាក "វ៉ាក់សាំង​អុតស្វា (Monkeypox)" និង​សឺរ៉ាំង​វេជ្ជសាស្ត្រ​។ ក្នុង​រូបភាព​តំណាងនេះ​ថត​ថ្ងៃទី២៥ ឧសភា ឆ្នាំ២០២២។

សិង្ហបុរី​រកឃើញ​ករណី​ជំងឺអុតស្វា​ដំបូង​លើ​អ្នក​បម្រើការ​លើ​យន្តហោះ​ជនជាតិ​អង់គ្លេស

ប្រទេសសិង្ហបុរី បានរាយការណ៍ពីការរកឃើញករណីដំបូងនៃជំងឺអុតស្វា លើអ្នកបម្រើការលើយន្តហោះជនជាតិអង់គ្លេសវ័យ៤២ឆ្នាំម្នាក់ ដោយបុរសរូបនេះបានស្ថិតនៅក្នុងប្រទេស អំឡុងថ្ងៃទី១៥ ទី១៧ និងទី១៩ ខែមិថុនា។

ជំនួប​កំពូល​លោក ត្រាំ និង​លោក គីម ឡោម​ព័ទ្ធ​ទៅ​ដោយទិដ្ឋភាព​ប្លែក​ៗ​ជាច្រើន

ទីបំផុត​ទៅ​ មេដឹកនាំ​អាមេរិក និង​កូរ៉េ​ខាង​ជើង បាន​ជួប​ជជែក​ទល់​មុខ​គ្នា​ជាលើក​ដំបូង​ដូច​ការ​គ្រោង​ទុក​មែន ដែល​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នេះ​កំពុង​កើត​ឡើង​នៅ​សណ្ឋាគារ​មួយ ស្ថិត​នៅ​តំបន់​សេនតូសា ប្រទេសសិង្ហបុរី នៅ​ម៉ោង ៩:០៥​នាទី​ព្រឹក​ថ្ងៃ​នេះ។

លោក ត្រាំ និង​លោក គីម ចាប់​ផ្ដើម​ជួប​គ្នា​ក្នុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នៅ​សិង្ហបុរី

ដូច​ការ​គ្រោង​ទុក​មែន ទីបំផុត​ទៅ​មេដឹកនាំ​អាមេរិក និង​កូរ៉េ​ខាង​ជើង បាន​ចាប់​ដៃ​គ្នា និង​ជួប​ជជែក​ទល់​មុខ​គ្នា​ជា​លើក​ដំបូង​របស់ពួកគេ​នៅ​ប្រទេស​សិង្ហបុរី នៅ​ព្រឹក​ថ្ងៃ​នេះ។

សិង្ហបុរីពង្រឹងសន្តិសុខត្រៀមទទួលលោកគីមនិងលោកត្រាំ

សិង្ហបុរីជាប្រទេសដែនកោះតូចមួយនៅអាស៊ីអាគ្នេយ៍ដែលមានផ្ទៃដីតែជាង៧០០គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ៥លាននាក់ កំពុងតែមមាញឹកក្នុងការរៀបចំទីតាំងសម្រាប់ការជួបគ្នារវាងមេដឹកនាំអាមេរិក​និងមេដឹកនាំកូរ៉េខាងជើងនៅពេលខាងមុខនេះ។

នាយករដ្ឋមន្ត្រីសិង្ហបុរីថាសេដ្ឋកិច្ចរីកចម្រើនតិចតួចតែមិនមានអ្វីបារម្ភទេ

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ថ្លែងនៅថ្ងៃសុក្រម្សិលមិញ ក្នុងវេទិកាមួយ​រៀបចំ​ដោយ EDB Society និង Straits Timesថា អត្រាកំណើនសេដ្ឋកិច្ច ប្រទេសនេះ រីកម្រើនតិចតួច​ប៉ុន្តែមានស្ថិរភាពមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។ឆ្លើយតបនឹងសំនួរថា សិង្ហបុរី មានអត្រាកំណើនសេដ្ឋកិច្ចប៉ុន្មានប្រចាំឆ្នាំ? លោក Lee ថ្លែងថា រដ្ឋាភិបាលមិនមានអ្វីអន្ទះសារ ឬបារម្ភ ចំពោះស្ថានភាពសេដ្ឋកិច្ចទេ ប៉ុន្តែកំពុងតែតាមដាន និង យកចិត្តទុកដាក់​យ៉ាងប្រុងប្រយ័ត្នបំផុតចំពោះគោលដៅដែលត្រូវទៅ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ