អ្នកស្រី ឈឿន តាំងហិ ជាអាជីរករលក់ដូរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ រៀបរាប់ពីស្ថានភាពការលក់ដូរនិងជីវភាពប្រឈមក្នុងអំឡុងការរាតត្បាតកូវីដ-១៩ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​យកចិត្តទុកដាក់​លើ​ស្ត្រីលក់ដូរ​តាមដងផ្លូវ​ដែល​ ប្រឈម​ការ​គំរាមកំហែង​និង​ការកេងប្រវ័ញ្ច

ក្រុមសង្គមស៊ីវិលទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើស្ត្រី​លក់ដូរតាមដងផ្លូវ ដោយអះអាងថា ពួកគេ​កំពុង​​ប្រឈម​នឹង​ការគំរាមកំហែង​ពី​បញ្ហា​មួយ​ចំនួននិងរងការកេងប្រវ័ញ្ច ខណៈការផ្ដល់នូវកិច្ចការពារផ្លូវច្បាប់​ដល់អ្នកលក់ដូរតាមដងផ្លូវជាស្ត្រីនៅ​មិនទាន់មាន​នៅ​ឡើយ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងលោក Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះធ្វើទស្សនកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​អំពាវនាវ​ជាថ្មី​ឱ្យ​ភាគី​ក្នុង​វិវាទ​ណាហ្គាវើលដ៍​វិលចូល​«តុចរចា»

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោក Christian Berger បានអំពាវនាវជាថ្មីឱ្យ​​ភាគីពាក់​ព័ន្ធនៅក្នុងវិវាទការងារណាហ្គាវើលដ៍វិលចូលតុចរចា ដើម្បីស្វែងរកដំណោះស្រាយ។

សកម្មភាពសហគមន៍ការពារធនធានធម្មជាតិ ខេត្តពោធិ៍សាត់ ប្រារព្ធកម្មវិធីអបអរទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ២០២១។

ប្រជាសហគមន៍​នៅ​ខេត្តពោធិ៍សាត់​ខកចិត្ត​ដែល​អាជ្ញាធរ​មិន​ឱ្យ​រៀបចំ​ទិវាសិទ្ធិនារី

ប្រជាសហគមន៍នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្ហាញការខកចិត្តដែលអាជ្ញាធរស្រុកមិនអនុញ្ញាត​ឱ្យពួកគាត់​រៀបចំ​​ទិវាសិទ្ធិនារី​ ដើម្បីបង្កើនការយល់ដឹង ដោយអាជ្ញាធរ​សម្អាងហេតុផលថា បង្ការកុំឱ្យឆ្លងមេរោគកូវីដ-១៩ ខណៈគណបក្សនយោបាយបន្តជួបជុំបាន ហើយពិធីមង្គលការនិងបុណ្យនៅតែដំណើរការធម្មតា។

អង្គការសហប្រជាជាតិជំរុញឲ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់លើស្រ្តីនៅតាមជនបទ

អង្គការសហប្រជាជាតិជំរុញឲ្យបណ្តារដ្ឋាភិបាលនៅលើពីភពលោកយកចិត្តទុកដាក់ដល់ស្ថានភាពសេដ្ឋកិច្ច នយោបាយ និងប្រឆាំងរាល់ទម្រង់ការរើសអើសលើស្រ្តី និងកុមារីជនបទ ដែលអង្គការសហប្រជាជាតិបញ្ជាក់ថាជាការរួមចំណែកអភិវឌ្ឍសង្គម និងបទដ្ឋានសិទ្ធិមនុស្ស។

នាយករដ្ឋមន្រ្តី​ថា​កម្ពុជា​នៅតែបារម្ភ​នឹង​ករណីរំលោភនិងសម្លាប់ក្មេងស្រី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ទី​៨ ខែមិនាដែល​ជា​ទិវាសិទ្ធិនារីអន្តរជាតិ បាន​បង្ហាញ​ក្តី​បារម្ភ​ថា​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ករណី​រំលោភ​និង​សម្លាប់​ក្មេង​ស្រី ដោយ​លោក​ថា​នេះ​បណ្តាល​មក​ពីការ​ធ្លាក់​ចុះ​នូវ​សីល​​ធម៌សង្គម។​លោក ហ៊ុន សែន បាន​ថ្លែង​ថា​លោក​ឯក​ភាព​នឹង​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការនារីដែល​បាន​លើក​យក​ករណី​រំលោភ​និង​សម្លាប់​ក្មេង​ស្រី​ជា​បញ្ហា​ព្រួយបារម្ភដែល​ត្រូ​វ​ដោះស្រាយ​បន្ត​ទៀត។ លោក​មាន​ប្រសាសន៍​ថា​៖ “អំពើហិង្សាលើស្រ្តីនិងក្មេងស្រី ពិសេស​ការំលោភ​ហើយ​សម្លាប់​ដែលភាគច្រើន​ប្រព្រឹត្ត​ដោយក្រុមយុវជន ដែល​បញ្ហាទាំងនេះ​មានទំនាក់​ទំនង​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​ កង្វះការយល់​ដឹង​អំពីតម្លៃ​របស់ស្រ្តី ការរើសអើងចំពោះ​ស្រ្តីនិង​ភាពភ្លើតភ្លើន​ទៅតាមសម្ភារៈនិយម ការ​ប្រើ​ប្រាស់បច្ចេកវិទ្យា​និង​បណ្តាញសង្គមខុសទិសដៅ”។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ