អភិបាលខេត្ត​កំពង់ចាម​ថា គ្មាន​អ្នក​ឆ្លង​ទេ​ ក្រោយ​អ្នក​ភូមិ​៨​នាក់​ប៉ះ​ពាល់​អ្នក​ឆ្លង​កូវីដ​​១៩​មួយ​ក្រុម

អាជ្ញាធរ​ខេត្ត​កំពង់ចាម បាន​ឱ្យ​ដឹង​ថា អ្នក​ភូមិ ៨​នាក់​ដែល​បាន​ប្រាស្រ័យ​ទាក់​ទង​នឹង​មនុស្ស ៦​នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ត្រូវ​បាន​ធ្វើ​តេស្ត​រួច​រាល់​ហើយ ហើយ​លទ្ធផល​តេស្ត​បញ្ជាក់​ថា ពួកគេ​មិន​បាន​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​ទេ។

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​២​ករណី​ថ្មី​ទៀត​នៅ​លើ​បុរស​បារាំង និង​ស្ត្រី​ឥណ្ឌា

កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រកឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា ២​ករណី​ទៀត​ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​ ២៨០​នាក់។

ក្រសួង​សុខាភិបាល​ប្រកាស​ថា អ្នកជំងឺកូវីដ៦នាក់ថ្មីទៀត​ជា​សះ​ស្បើយ​

ក្រសួងសុខាភិបាល ឱ្យដឹងនៅថ្ងៃសុក្រនេះថា អ្នកជំងឺកូវីដ១៩​​ចំនួន ៦នាក់ទៀត ត្រូវបានព្យាបាល​ជាសះស្បើយ ដែល​ធ្វើឱ្យអ្នកជាសះ​ស្បើយ​សរុបឡើងដល់ ២៥៩នាក់។

កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយ២នាក់ទៀត

ក្រសួងសុខាភិបាល ប្រកាស​ពី​ការ​ព្យាបាលអ្នកជំងឺកូវីដ១៩​ចំនួន ០២នាក់បន្ថែមទៀត​ជាសះស្បើយ ដែលធ្វើឱ្យអ្នកជាសះស្បើយសរុបនៅទូទាំងប្រទេសមានចំនួន ២៥៣នាក់។

ក្រសួងអំពាវនាវឲ្យពលរដ្ឋចេះអនាម័យសុខភាព​ជៀសវាងពុលស្រាបណ្តាលឲ្យស្លាប់

ក្រសួងសុខាភិបាលដាក់គោលការណ៍ទៅមន្ត្រីអភិបាលរាជធានី-ខេត្តទាំងអស់ ប្រាប់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងចេះការពារសុខភាពជៀសវាងពុលស្រាស និងស្រាថ្នាំ ដែលផលិតមិនត្រឹមត្រូវតាមស្តង់ដារ បន្ទាប់ពី​ពលរដ្ឋ ៧​នាក់​បាន​នៅ​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ផឹកស្រាថ្នាំ​ចិន​សែ​មួយ​ប្រភេទ។

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

ក្រសួង​អះ​អាង​ថា បាន​​ធ្វើ​តេស្ត​លើ​អ្នក​ដំណើរ​៣៦០០​នាក់​​មក​ដល់​កម្ពុជា​តាម​ផ្លូវ​អាកាស​រយៈ​ពេល​២២​ថ្ងៃ​ចុង​ក្រោយ

ក្រសួងសុខាភិបាល បានអះអាងថា អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស​ដល់​ទៅ​ជាង ៣,៦០០​នាក់ ត្រូវ​បាន​ធ្វើ​ត្រួត​ពិនិត្យ​រក​វីរុស​កូរ៉ូណា បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល​ជាង​​២០​ថ្ងៃ​ចុង​ក្រោយ​​មក​នេះ។

ក្រសួង​សុខាភិបាល​ក្រើន​​រំឭក​​ពលរដ្ឋ​ឱ្យ​​រួម​គ្នា​ទប់ស្កាត់​​រលក​ទី​ពីរ​នៃ​ការ​ឆ្លង​​រីក​រាល​ជំងឺកូវីដ១៩

ក្រសួងសុខាភិបាលអំពាវនាវទៅប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្ត​មួយចំនួន ប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់កុំឲ្យ​មានរលកទីពីរ​នៃការឆ្លងជំងឺកូវីដ១៩នៅកម្ពុជា។

កម្ពុជា​​ប្រកាស​​នៅ​ថ្ងៃនេះ​​ពី​កា​រ​​រកឃើញ​មនុស្ស​ម្នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ១៩​

ក្រសួងសុខាភិបាល ប្រកាសនៅព្រឹកថ្ងៃទី៧ ខែមិថុនានេះថា បាន​រកឃើញបុរសជនជាតិខ្មែរ-បារាំងម្នាក់ មានផ្ទុកមេរោគកូវីដ១៩ ដែលនាំឱ្យអ្នកឆ្លងមេរោគនេះ កើនដល់ ១២៦​នាក់។​

ក្រសួង​សុខាភិបាល​អះ​អាង​ថា អ្នក​ប្រាស្រ័យ​ទាក់​ទង​នឹង​ស្ត្រី​កម្ពុជា​ផ្ទុក​កូវីដ១៩​មិន​មាន​បញ្ហា​សុខភាព

ក្រសួងសុខាភិបាលកម្ពុជា អះអាងថា អ្នកប្រាស្រ័យទាក់ទងជាមួយស្ត្រីកម្ពុជាម្នាក់ ដែលត្រូវបានរកឃើញឆ្លងវីរុសកូវីដ១៩នាពេលថ្មីៗនេះ មិន​មានបញ្ហា​សុខភាពនោះ​ឡើយ។

មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត

ជិត​១​ខែ​ហើយ កម្ពុជា​រក​មិន​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នោះ​ឡើយ

កម្ពុជា​រក​ពុំ​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​អស់​រយៈ​ពេល​ជិត ១​ខែ​ហើយ ខណៈ​អ្នក​ឆ្លង​វីរុស​នេះ​តែ ២​នាក់​ប៉ុណ្ណោះ​ បន្ត​ស្ថិត​នៅ​ក្រោម​ការ​ព្យាបាល​ដាច់​ដោយ​ឡែក​នៅ​ឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ