ពលរដ្ឋមកពីបណ្ដាខេត្តផ្សេងៗនាំគ្នាំមកកម្សាន្តនៅតំបន់ទេសចរណ៍ខេត្តកែប នាឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។

លោក ហ៊ុន សែន​ ថា​នឹង​បើក​សេដ្ឋកិច្ច​ទាំងស្រុង​បើ​គ្មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​ធ្ងន់ធ្ងរ​ក្រោយ​ភ្ជុំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងនឹងបើកសេដ្ឋកិច្ចប្រទេសឡើងវិញទាំងស្រុងតាមគន្លង​ធម្មតា​បែប​ថ្មី បើក្រោ​​យ​​ការបើកឱ្យមានលំហូរទេសចរណ៍​អំឡុង​ថ្ងៃឈប់សម្រាកបុណ្យភ្ជុំ មិនមាន​ការ​ឆ្លងរីក​រាល​ដាល​ជំងឺកូវីដ-១៩ទ្រង់ទ្រាយធំដែ​លនាំឱ្យមានម​ហន្តរាយធ្ង​ន់ធ្ងរទេនោះ។

ស្ត្រីម្នាក់អុំទូកទៅបំពេញការងារប្រចាំថ្ងៃ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អាល្លឺម៉ង់និង ​WFP ផ្តល់​ជំនួយ​​ប្រមាណ​៦​លាន​ដុល្លារ​​ជួយ​ពលរដ្ឋ​កម្ពុជា​​ដែល​​ប៉ះពាល់​​នឹង​វិបត្តិ​កូវីដ-១៩​​និង​គ្រោះ​មហន្តរាយ

សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានផ្តល់ជំនួយចំនួន៥លានអឺរ៉ូ ដែលស្មើនឹងប្រមាណ៦លានដុល្លារអាមេរិក​ ដើម្បីជួយដល់​ពលរដ្ឋកម្ពុជា​ដែលមានចំណូលទាបឬ​​រងផលប៉ះពាល់ដោយសារ​វិបត្ដិ​​កូវីដ-១៩ និងគ្រោះមហន្តរាយដោយសារ​អាកាសធាតុ។

កំពង់ផែ

មេ​គយ​កម្ពុជា​បញ្ជាក់​ថា រដ្ឋាភិបាល​លះ​បង់​ចំណូល​ពន្ធ​គយ​ខ្លះ​ ជា​ថ្នូរ​នឹង​ការ​ជំរុញ​ផលិត​កម្ម SME និង​ពលកម្ម​ក្នុង​ស្រុក

មេ​គយ​កម្ពុជា​អះ​អាង​ថា ​រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​ទម្លាក់​អត្រា​ពន្ធ​គយ​លើ​មុខ​ទំនិញ​នាំ​ចូល​រាប់​រយ​មុខ ដើម្បី​ជំរុញ​ផលិតកម្ម​ក្នុង​ស្រុក​នៃ​ឧស្សាហកម្ម​ខ្នាត​តូច និង​មធ្យម​របស់​កម្ពុជា បន្ទាប់​ពី​ចំណូល​ពន្ធគយ​នៅ​ឆ្នាំ​នេះ បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន។

កម្មការិនីខ្មែរ

វិភាគ៖ តើសេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតនៅកន្លែងណាក្នុងបណ្ដាប្រទេសអាស៊ាន?

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧ ដែលរហូត​មកដល់​ពេលនេះ​ សមាគមនេះមានសមាជិក១០ប្រទេស ក្នុងនោះ៤ប្រទេសត្រូវបានគេចាត់ទុកជាប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ។

តៃវ៉ាន់កំពុងតែជួបបញ្ហាសេដ្ឋកិច្ចខណៈប្រឈមមុខជាមួយចិន​​

ប្រធានាធិបតី​តៃវ៉ាន់​ លោកស្រី​ សៃ អ៊ឺងវេន ស្ថិតនៅ​ក្នុង​ការដឹកនាំ​ពាក់កណ្តាល​អាណត្តិ​បាន​ ប្រកាស​ថា​ ប្រទេស​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​ ស្រប​ពេល​ដែល​មាន​ការ​ស្តីបន្ទោស​ថា​ នេះ​ដោយសារ​តែ​ កំហុស​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​របស់​លោកស្រី​។​នេះ​បើ​តាម​សារព័ត៌មាន​BBC។​

សេដ្ឋកិច្ច​ម៉ាឡេស៊ី​កើន​​ឡើង ៤.៣%​នៅ​ត្រីមាស​ទី៣ បញ្ចប់​កំណើន​យឺត​យ៉ាវ​៥​ឆ្នាំ

សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ម៉ាឡេស៊ី បាន​កើន​ឡើង ក្នុង​កម្រិត ៤.៣​ភាគរយ​នៅ​ក្នុង​ត្រី​មាសទី ៣ ក្នុង​ឆ្នាំ​នេះ បើធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​មក​។

សេដ្ឋកិច្ច​អាមេរិក​មាន​សន្ទុះ​លឿន​បំផុត​នៅ​ត្រីមាស​ទី៣ ខណៈ​ការ​បោះ​ឆ្នោត​កាន់​តែខិត​ជិត

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​​ថា កំណើន​សេដ្ឋកិច្ច​អាមេរិក មាន​សន្ទុះ ២.៩​ភាគរយ នៅ​ក្នុង​ត្រីមាស​ទី ៣ ក្នុង​ឆ្នាំ​នេះ ដោយសារ​កំណើន​យ៉ាង​ខ្លាំង​ក្លា​ផ្នែក​នាំ​ចេញ និង​ការ​ចំណាយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នកស្រីស៊ូជី​ជំរុញ​មេដឹកនាំ​ធុរកិច្ច​ចូល​រួម​ជំរុញ​កំណើន​សេដ្ឋកិច្ច

ទីប្រឹក្សា​រដ្ឋ​ភូមា អ្នក​ស្រី អ៊ុងសាន ស៊ូជី បាន​ថ្លែង​ថា សេដ្ឋកិច្ច​ភូមា​នឹង​កើន​ឡើង​ដូច​ការ​រំពឹង​ទុក​នោះ​ឡើយ ចាប់​តាំង​ពី​រដ្ឋាភិបាល​អ្នកស្រី ឡើង​កាន់​អំណាច​កាល​ពី​ខែ​មីនា​កន្លង​មក ហើយ​អ្នក​ស្រី បាន​អំពាវ​នាវ​ឲ្យ​មាន​កិច្ច​សហ​ការ​ពី​សហគមន៍​ធុរកិច្ច។

បរាជ័យ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​កាណាដា-អឺរ៉ុប​ផ្ដល់​សញ្ញា​មិន​ល្អ

បរាជ័យនៃការចរចាពាណិជ្ជកម្មរវាងកាណាដា និងសហភាពអឺរ៉ុប គឺជាសញ្ញាមួយទៀតនៃភាពជាប់គាំងនៃសកលភាវូបនីយកម្មផ្នែកសេដ្ឋកិច្ច។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

ដំណើរទស្សនកិច្ចប្រធានាធិបតីចិនមកកម្ពុជា នឹងភ្ជាប់ជាមួយកិច្ចព្រមព្រៀងជិត៣០

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បញ្ជាក់ថាកិច្ចព្រមព្រៀងនិងពីធីសារប្រមាណជិត៣០ នឹងត្រូវចុះហត្ថលេខាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ខណៈមេដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីរូបនេះគ្រោងមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ថ្ងៃទី១៣-១៤ ខែតុលា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ