កម្ពុជាកំពុងជួយរកទីផ្សារនៅក្រៅប្រទេស សម្រាប់ពលរដ្ឋនិងសហគ្រាសដែលផលិតសម្ភារប្រើប្រាស់ពីជីវប្លាស្ទិក

ក្រសួងបរិស្ថាន​ កំពុងពិភាក្សា និង​ស្វែងរកទីផ្សារ​​​​សម្រាប់ប្រជាសហគមន៍ និងសហគ្រាសធុនតូច-មធ្យមនៅកម្ពុជា​ លើ​ការ​​នាំចេញសម្ភារប្រើប្រាស់​ដែល​​​ផលិត​​​ពីចេញ​ពី​​​ជីវ​ប្លាស្ទិក ដូចជា ​​អង្ករ ដំឡូងមី ​និង​​រុក្ខជាតិមួយចំនួន​​​​ ជំនួស​ឱ្យការប្រើប្រាស់​​ប្លាស្ទិកតែ​ម្តងហើយបោះចោល ទៅកាន់ប្រទេសម៉ាល់ឌីវ (Maldives) និងបណ្តាប្រទេស​មួយចំនួន​​​ទៀត។

មន្ត្រីជាន់ខ្ពស់កម្ពុជា និងប្រទេសពាក់ព័ន្ធ រួមមានប្រទេសជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី «3R និងសេដ្ឋកិច្ចវិលជុំ» នៅខេត្តសៀមរាប ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុងចំនួន៥របស់កម្ពុជាត្រូវបានជ្រើសរើសសម្រាប់អនុវត្តគោលដៅទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ

មន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងថា ក្រុង​​​ចំនួន​​ ៥​ របស់​កម្ពុជា និង​​ប្រទេស​ចំនួន​៥ នៃ​តំបន់អាស៊ី បាន​​ចុះ​ហត្ថ​លេខា​លើ​សេច​ក្ដីប្រកាស Indore 3R ស្តីពី​ ​«គោល​ដៅ​ទឹក​ស្អាត ដី​ស្អាត និង​ខ្យល់​អាកាស​បរិសុទ្ធ»។

គំនរសំរាមមួយកន្លែងម្ដុំលូទឹកស្អុយ ក្នុងខណ្ឌចំការមន ក្រុងភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។

ក្រសួងបរិស្ថាន អំពាវនាវដល់វិនិយោគិនបោះទុនលើការកែច្នៃសំរាមនៅកម្ពុជា

មន្ត្រី​ជាន់ខ្ពស់ក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់វិនិយោគិន ឬអ្នកដែលមាន​ទុន ចូលរួមបន្ថែមទៀត ក្នុងការបោះទុនលើការ​កែច្នៃសំណល់ឬ​សំរាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលជាផ្នែកមួយនៃការ​ទាញ​ផលចំណេញពីសេដ្ឋកិច្ច​លើសំណល់ដែល​បាន​បង្កើត​ឡើង និង​ចូលរួមក្នុងការការពារបរិស្ថាន។

លោក សាន ដារ៉ាវីត តំណាងក្រុមយុវជនសំរាម។

ក្រុមយុវជនសំរាមបន្តសកម្មភាពសម្អាតសំរាមឡើងវិញក្នុងទ្រង់ទ្រាយធំនៅទូទាំងប្រទេស

ក្រុមយុវជនសំរាម បន្តបេសកកម្មរើសសំរាមតាមបណ្តាខេត្ត-ក្រុង និងសាលារៀនទូទាំងប្រទេស ខណៈពួកគេមើលឃើញការប្រើប្រាស់សំរាមប្លាស្ទិកមានការកើនឡើង។

វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី «3R និងសេដ្ឋកិច្ចចក្រា» ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចចក្រាទៅក្នុងការអភិវឌ្ឍវិស័យចម្បងៗ ដើម្បីឈានឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដោយមានការចូលរួមពី​តំណាង​បណ្តាប្រទេស​​ចំនួន​៣៩​ ក្នុងនោះ ​រួម​មាន មន្ត្រីរដ្ឋាភិបាល ទីភ្នាក់ងារអន្តរជាតិ ទីភ្នាក់ងារជំនួយ វិស័យ​ឯកជន គ្រឹះស្ថាន​ស្រាវជ្រាវ អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានាផ្សេងទៀត សរុបប្រមាណ​ជា​ង ៤០០នាក់ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

កម្ពុជាជំរុញឱ្យមានកិច្ចសហការជាសកលនិងការផ្ទេរបច្ចេកវិទ្យានិងបច្ចេកទេស ដើម្បីដោះស្រាយបញ្ហាកាកសំណល់

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា បាន​ជំរុញឱ្យ​មានកិច្ច​សហការជាសកល និងការផ្ទេរ​​បច្ចេកវិទ្យា និងបច្ចេកទេស​​កាន់តែ​មានប្រសិទ្ធភាព ជាពិសេស​ពីបណ្តា​​ប្រទេស​ដែលមានសេដ្ឋកិច្ចជឿនលឿន ទៅ​កាន់​ប្រទេស​ដែលមានការ​អភិវឌ្ឍតិច​តួច ដើម្បីកិច្ចគាំ​ពារ​បរិស្ថាន និង​​ដោះស្រាយ​បញ្ហាកាកសំណល់​។

វិស័យ​បរិស្ថាន​ក្នុង​ឆ្នាំ២០២២៖ មហិច្ឆតា​ចង់​បាន​ដីធ្លី​ឈាន​ដល់​ការ​រំលោភ​ដីបឹង និងព្រៃធម្មជាតិ

តំបន់ការពារធម្មជាតិ និងធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ដែលរួមមានព្រៃឈើ សត្វស្វា កេសរកូល (ផ្កាអ័រគីដេ) រួមនឹងខ្សាច់ នៅតែជាប្រភពចំណូលដ៏ពេញនិយមមួយ បើទោះបីជាមានការប្ដេជ្ញាទាំងឡាយ (និងការផ្ដល់មូលនិធិអន្តរជាតិ) ដើម្បីការពាររបស់អស់ទាំងនេះក៏ដោយ។

សំរាមសំណល់ប្លាស្ទិករាយប៉ាយនៅតាមបណ្ដោយមាត់ទន្លេក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

គណៈកម្មការ​ទន្លេមេគង្គ​ព្រមាន​អំពី​ការកើនឡើង​នៃ​សំណល់ប្លាស្ទិក​នៅតាម​ដងទន្លេមេគង្គ

គណៈកម្មការទន្លេមេគង្គ ​បាន​ឱ្យដឹង​​ថា សំណល់​​ប្លាស្ទិក​​នៅតា​ម​បណ្ដាប្រទេស​ទន្លេ​មេគង្គ​បាន​កើន​​ឡើង​​ចំនួន​ ៨លានតោនក្នុងមួយឆ្នាំ ដែល​៣ភាគ​៤​នៃ​សំណល់​ទាំង​នោះត្រូវ​បាន​ទុកចោល ឬទុ​ក​ដាក់​មិន​បាន​ត្រឹម​ត្រូវ ដែល​បង្កដល់​ការ​បំពុល​​ដល់​ទន្លេ​មេគង្គ និង​បង្ក​គ្រោះ​ថ្នាក់ដល់​បរិស្ថាន និងសុខភាពមនុស្ស។

បុគ្គលិកប្រមូលសំរាមចេញពីទូកដឹកសំរាមមួយគ្រឿង នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យុវជន​មួយក្រុម​ប្រើប្រាស់​បណ្ដាញសង្គម​ដើម្បី​កៀរគរ​ឱ្យ​មាន​ការចូលរួម​ប្រមូល​សំរាម​នៅ​តាមច្រាំងទន្លេមេគង្គ

យុវជនមួយក្រុមក្នុងរាជធានីភ្នំពេញ ចំនួន៣០០នាក់ ដែលមានការមិនសប្បាយចិត្តនឹងសំរាមនៅតាមច្រាំងទន្លេមេគង្គ កំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីកៀរគរឱ្យមានការចូលរួមសម្អាត ខណៈមានកិច្ចខិតខំប្រឹងប្រែងមួយផ្សេងទៀតក្នុងការប្រមូលសំរាមដោយប្រើទូក។

សកម្មភាពក្រុមនិស្សិតប្លាស្ទិក កំពុងប្រមូលសំរាមដាក់ជាគំនរដោយច្រកនៅក្នុងថង់ខ្មៅ ស្ថិតនៅតំបន់បឹងកក់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

និស្សិត​តាម​សាកល​វិទ្យាល័យ​ក្នុង​រាជធានីភ្នំពេញ​មួយចំនួន​ចងក្រង​ជាក្រុម​ដើម្បី​សម្អាត​បរិស្ថាន

ក្រុមនិស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ បានប្រមូលផ្ដុំចងក្រងគ្នាជាក្រុម ដើម្បីសម្អាតបរិស្ថាននៅតាមទីសាធារណៈ និងបណ្ដុះស្មារតីប្រជាពលរដ្ឋឱ្យ​ស្រ​​ឡាញ់បរិស្ថាន ដោយចេះបែងចែកទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

WB ផ្ដល់​ប្រាក់​២០លាន​ដុល្លារ​ដល់​សមាគម​អាស៊ាន​លើ​គម្រោង​លុប​បំបាត់​ការ​បំពុល​ប្លាស្ទិក​ក្នុង​សមុទ្រ

ក្រុមប្រឹក្សា​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក (World Bank Group ឬWB) បានអនុម័ត​កញ្ចប់​ថវិកា​ចំនួន២០លានដុល្លារអាមេរិក សម្រាប់ជួយដល់​រដ្ឋសមាជិក​នៃសមាគម​ប្រជាជាតិអាស៊ាន​ លើគម្រោង SEA-MaP ក្នុងការ​លុប​បំបាត់​ការ​បំពុល​ដោយ​កាក​សំណល់​ប្លាស្ទិកទៅក្នុង​សមុទ្រ​នៃ​តំបន់​របស់​ខ្លួន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ