ពលរដ្ឋរងគ្រោះ ដើរ​កាត់​អគារ​បាក់​រលំ​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នៅ Kahramanmaras ប្រទេស​តួកគី កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

កម្ពុជាផ្ដល់ជំនួយ ១០ម៉ឺនដុល្លារ ដល់តួកគីក្រោយរងគ្រោះរញ្ជួយដី

រដ្ឋាភិបាលកម្ពុជា​ ប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគីដែលកំពុងទទួលរងគ្រោះរញ្ជួយដីបណ្តាលឱ្យមនុស្សជាច្រើនពាន់នាក់បាត់បង់ជីវិត។ រដ្ឋាភិបាលអះអាងថា ជំនួយមនុស្សធម៌នេះ គឺដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី កើនដល់ជាង៧៨០០នាក់

ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅភាគខាងត្បូងប្រទេសតួកគី និងស៊ីរី បានកើនឡើងដល់ជាង ៧ ៨០០នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះបានព្យាយាមកាយគំនរអគារបាក់បែកដែលបានដួលរលំ ដើម្បីស្វែងរកជនរងគ្រោះដែលនៅមានជីវិតក្នុងស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង។

អ្នករួចផុតជីវិតពីគ្រោះរញ្ជួយដី ឈរមើលទទៅ​គំនរ​បាក់បែក ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​បន្ទាប់​ពី​រញ្ជួយ​ដី​នៅ Hatay ប្រទេស​តួកគី កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

រញ្ជួយដីកម្រិតធ្ងន់នៅតួកគី និងស៊ីរី សម្លាប់មនុស្សជាង៤០០០នាក់ ខណៈជាច្រើននាក់ផ្សេងទៀតរងរបួស

គិតមកទល់ពេលនេះ រញ្ជួយដីកម្រិតធ្ងន់បានវាយប្រហារ​ប្រទេស​តួកគី និ​ង​ប្រទេសស៊ីរី​ ដែលចាប់ផ្ដើមតាំងពីថ្ងៃចន្ទម្សិលមិញ​ បាន​សម្លាប់​មនុស្ស​ជាង ៤ ០០០ នាក់ និងរាប់រយនាក់ផ្សេងទៀត​រង​របួស ខណៈ​អគារជាច្រើនបានដួលរលំ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែក។

ក្រុមអ្នក​ជួយ​សង្គ្រោះ​ និងពលរដ្ឋមូលដ្ឋាន ជួយយក​ក្មេង​ស្រី​ម្នាក់​ចេញ​ពី​អគារ​បាក់​រលំ​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នៅ​ក្នុង​ក្រុង Diyarbakir ប្រទេស​តួកគី កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

រញ្ជួយដីកម្រិតធ្ងន់នៅតួកគី និងស៊ីរី សម្លាប់មនុស្សជាង៥០០នាក់ ខណៈរាប់រយនាក់ផ្សេងទៀតរងរបួស

រញ្ជួយដីកម្រិតធ្ងន់ ៧,៨រិចទ័រ បានវាយប្រហារភាគកណ្ដាល​នៃ​ប្រទេស​តួកគី និ​ង​ភាគ​ពាយព្យនៃប្រទេសស៊ីរី​ នៅថ្ងៃចន្ទនេះ ដោយ​បាន​សម្លាប់​មនុស្ស​ជាង ៥០០​នាក់ និងរាប់រយនាក់ផ្សេងទៀត​រង​របួស ខណៈ​អគារជាច្រើនបានដួលរលំ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែក។

អាមេរិក​គំរាម​វាយ​ប្រហារ​បន្ថែម​ទៀត​លើ​ប្រទេស​ស៊ីរី

​អាមេរិក​នៅ​ថ្ងៃ​នេះ បាន​ព្រមាន​ថា ខ្លួន​ត្រៀម​រួច​រាល់​ហើយ​ដើម្បី​វាយ​ប្រហារ​ប្រទេស​ស៊ីរី​ជា​ថ្មី បន្ទាប់​ពី​ការ​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ជំរុញ​ឲ្យ​ក្រុង​មូស្គូ​ក្ដៅ​ក្រហាយ ហើយ​បាន​បញ្ឆេះ​ឲ្យ​មាន​ការ​អំពាវ​នាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​ខាង​កាទូត​ថ្មី ដើម្បី​បញ្ចប់​សង្គ្រាម​អស់​រយៈ​ពេល ៦​ឆ្នាំ​មក​នេះ

ជោគ​វាសនា​ជន​ស៊ីវិល​ស៊ីរី​នៅ​ទីក្រុង​អាឡិបប៉ូ​នឹង​ត្រូវ UN សម្រេច​នៅ​ថ្ងៃ​នេះ

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហ​ប្រជាជាតិ គ្រោង​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ ទៅ​លើ​សេចក្ដី​សម្រេច​មួយ​ដែល​ព្រាង​ឡើង​ដោយ​ប្រទេស​បារាំង ក្នុង​បំណង​ធានា​ថា ក្រុម​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ អាច​ត្រួត​ពិនិត្យ​លើ​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​អាឡិបប៉ូ និង​ការពារ​ជីវិត​ជន​ស៊ីវិល​នៅទីនោះ។

(រូបភាពពី Reuters)

បទឈប់បាញ់គ្នានៅស៊ីរីត្រូវបានអនុញ្ញាតស្ទើទាំងស្រុងតែភាគីប្រដាប់អាវុធនៅតែត្រៀមប្រយុទ្ធ

បទឈប់បាញ់គ្នានៅក្នុងប្រទេសស៊ីរីត្រូវបានអនុវត្តស្ទើរតែទាំងស្រុងខណៈដែលប្រទេសរុស្ស៊ីនិងអាមេរិកក៏បានបញ្ឈប់ប្រតិបត្តិការសឹកតាមអាកាសរបស់ពួកគេផងដែរទៅលើផ្នែកមួយចំនួនលើប្រទេសស៊ីរី។

(រូបភាពពី AFP)

ក្រុមប្រឹក្សាសន្តិសុខនឹងចេញដំណោះស្រាយជាផ្លូវការឱ្យមានបទឈប់បាញ់គ្នានៅស៊ីរី

ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិកំពុងប្រញាប់ប្រញាល់ចេញដំណោះស្រាយរួមគ្នាដើម្បីអនុម័តឲ្យមាន​បទឈប់បាញ់គ្នានៅក្នុងប្រទេសស៊ីរី។

(រូបភាពពី BBC)

អាមេរិកនិងរុស្ស៊ីប្រកាសរួមគ្នាឱ្យមានបទឈប់បាញ់គ្នានៅស៊ីរីនៅថ្ងៃទី២៧កុម្ភៈ

សេចក្ដីរាយការណ៍មួយបានឱ្យដឹងថាសហរដ្ឋអាមេរិកនិងរុស្ស៊ីបានព្រមព្រៀងគ្នាជាផ្លូវ​ការដាក់ប្រទេសស៊ីរីឱ្យស្ថិតនៅក្នុងលក្ខខណ្ខគ្មានអំពើហិង្សាដោយសង្រ្គាមឬបទឈប់​បាញ់​គ្នាដោយចាប់ផ្ដើមអនុវត្តនៅពាក់កណ្ដាល អាធ្រាត្រថ្ងៃទី២៧កុម្ភៈ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ