លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

ក្រសួង​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះពិនិត្យ​បច្ចេកទេស​ទូកចម្លង ដើម្បី​ទប់ស្កាត់​ការ​លិច​បណ្ដាល​ឱ្យ​មនុស្សស្លាប់​បន្តទៀត

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា នឹងចាត់ម​ន្ត្រីជំនាញចុះត្រួតពិនិត្យទូកចម្លង​អ្នកដំណើរ​នៅ​ទូទាំងប្រទេស ឱ្យស្រប​តាម​ស្ដង់​ដារ​បច្ចេក​ទេស និងពន្លឿន​​ការ​ចេញសេចក្តីព្រាង​​ច្បាប់​ពាក់ព័ន្ធនឹង​ការ​ដឹកជញ្ជូនតាមផ្លូវទឹក និងសេចក្តីព្រាង​​ច្បាប់កំពង់ផែ​ឱ្យ​បាន​លឿន ដើម្បីទ​​ប់​ស្កាត់​​កុំ​ឱ្យ​មាន​ករណីលិចទូក​ចម្លង​​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​បន្ត​ទៀត។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ.) ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២២ នៅទីស្តីការក្រសួង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ស្នើ​សុំដាក់​កម្លាំង​ពី​ក្រសួងមហាផ្ទៃ​ឆ្មក់​ចាប់​រថយន្ត​អត់ឆៀក​នៅ​តាមផ្លូវ​សាធារណៈ

រដ្ឋមន្រ្ដី​ក្រសួង​សាធារណការ និងដឹក​ជញ្ជូន ស្នើក្រសួងមហាផ្ទៃចាត់កម្លាំងនគរបាល​ ដើម្បី​ឆ្មក់ចាប់​រថយន្ត​មិន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​នៅ​តាមផ្លូវសាធារណៈ ខណៈសង្គមស៊ីវិលថាការអនុវត្តនេះត្រូវធ្វើឡើង​​ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ទើបអាច​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​តាម​ដង​ផ្លូវបាន។

ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ ចុះពិនិត្យការងារគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។

សង្គមស៊ីវិល​ជំរុញ​ឱ្យ​ពិនិត្យ​តម្លាភាព​ករណី​សាងសង់​ផ្លូវជាតិ​លេខ២​និង២២ មិនមាន​គុណភាព

សង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលគួរពិនិត្យមើលអំពីបញ្ហាតម្លាភាព និងអំពើពុករលួយ ជុំវិញករណីសាងសង់ផ្លូវជាតិលេខ២ និង២២ ដែលក្រសួងសាធារណការបានរកឃើញថា ផ្នែកខ្លះមិនមានបច្ចេកទេស ឬគុណភាពត្រឹមត្រូវស្របតាមអ្វីដែលក្រសួងចង់បាន។

រដ្ឋាភិបាលដាក់ឲ្យដំណើរការខ្សែរថភ្លើងពីបាត់ដំបងទៅពោធិ៍សាត់

ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកនេះ បានដាក់ឲ្យដំណើរការបណ្តោះអាសន្នសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីបាត់ដំបងទៅពោធិសាត់ ដែលជាកំណាត់ទីបីនៃការស្តារឡើងវិញនៃផ្លូវដែកក្នុងខេត្តប៉ែកខាងជើងប្រទេសកម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ