ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំជាថ្មីទៀតមកតាមដានញត្តិនៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីស្វែងរកអន្តរាគមន៍ពីប្រទេសមួយនេះ ជួយដោះស្រាយករណីស្វាមីនិងសាច់ញាតិរបស់ពួកគេ (សកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ) នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

ស្ត្រីថ្ងៃសុក្រ​​ ស្នើ​ស្ថាន​ទូត​២​ជំរុញ​​រដ្ឋាភិបាល​​កម្ពុជា ​​ដោះ​លែង​​គ្រួសារ​របស់​ពួក​គេ ខណៈការប្រជុំអាស៊ាន​នៅ​សប្តាហ៍​ក្រោយ

ក្រុមស្ត្រីថ្ងៃសុក្រ បាននាំគ្នាយកញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូតម៉ាឡេស៊ី និងស្ថានទូត​​ឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​ស្នើ​សុំ​ស្ថាន​ទូត​ទាំង២​នោះ​ ជួយ​​ជំរុញ​​ទៅ​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ដោះលែ​ង​ស្វាមី និង​សាច់ញាតិ​របស់​​ពួ​ក​គេ ​ដែល​​កំពុង​ជាប់​ពន្ធនាគារឱ្យមានសេរីភាពវិញ ស្រប​ពេល​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច​ប្រជុំកំពូល​​អាស៊ាន នៅសប្តាហ៍ក្រោយ។

កម្មករ-​កម្មការិនីនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) បាននាំគ្នាទៅស្វែងរកកិច្ចអន្តរាគមន៍ពីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីជំរុញឱ្យថៅកែរោងចក្រជាជនជាតិម៉ាឡេស៊ីចេញមុខដោះស្រាយវិវាទការងារថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។

កម្មករ​ស្នើ​ទូតម៉ាឡេស៊ី​ជំរុញ​ទៅ​ថៅកែ​រោងចក្រ ឃែនធើរេន ឱ្យ​ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ

កម្មករ-កម្មការិនី​ធ្វើការនៅ​រោងចក្រ ឃែនធើរេន ស្នើ​ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ជួយជំរុញ​ទៅ​ថៅកែរោ​ង​ចក្រ​​ដែលជាជនជាតិម៉ាឡេស៊ី ដោះស្រាយ​វិវាទការងារ តាមរយៈការ​ទូទាត់​ប្រាក់​​ឈ្នួលនិងអត្ថប្រយោជន៍ផ្សេង​ៗដល់កម្មករ ក្រោយរោងចក្រនេះបិទទ្វារលែងដំណើរការ។

ប្រធានយុវជននៃគណបក្ស Malaysian Chinese Association (MCA) ដែលតំណាងឱ្យជនជាតិចិន-ម៉ាឡេស៊ី អ្នកស្រី Nicole Wong ឆ្លើយ​សំណួរ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០២២ អំពី​ពលរដ្ឋ​ដែល​ត្រូវ​បានជាប់ក្នុងប្រតិបត្តិការ​ឆបោក និង​លេង​ល្បែង​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា។

អ្នកនយោបាយ​ម៉ាឡេស៊ី​ថ្លែងថា ពលរដ្ឋ​របស់ខ្លួន​នៅតែ​បន្ត​ជាប់​ក្នុង​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា

មេដឹកនាំគណបក្សនយោបាយម៉ាឡេស៊ីមួយរូបបានប៉ាន់ប្រមាណថា មានពលរដ្ឋម៉ាឡេស៊ីជាង៣០០នាក់នៅតែបន្តជាប់ក្នុងទីតាំងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញក្នុងប្រទេសកម្ពុជា បើទោះបីជាមានពលរដ្ឋរបស់ខ្លួនមួយចំនួនត្រូវបានជួយសង្រ្គោះឱ្យត្រលប់ទៅកាន់ប្រទេសរបស់ពួកគេវិញកាលពីពេលថ្មីៗនេះក៏ដោយ។

ស្ត្រីថ្ងៃសុក្រស្នើ​​​ទូតម៉ាឡេស៊ី​ជាថ្មីឱ្យ​ជួយ​ជំរុ​ញ​ទៅរដ្ឋាភិបាលកម្ពុជា​ដោះលែងស្វាមីពួកគេ​

ក្រុមស្ត្រីថ្ងៃសុក្រ ស្នើស្ថាន​ទូត​ម៉ាឡេស៊ី​ជាថ្មី ឱ្យជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​​ ដោះលែងស្វាមីពួកគេ និងអ្នក​ទោស​មនសិការ​ផ្សេង​ទៀត ដែល​កំពុងជាប់ព​ន្ធនាគារ​ក្នុង​សំណុំរឿង«ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី។

ក្រុមស្ត្រីថ្ងៃសុក្រ នាំគ្នាយកញត្តិមកដាក់នៅស្ថានទូតម៉ាឡេស៊ី ដើម្បីសុំកិច្ចអន្តរាគមន៍ពីស្ថានទូតជំរុញទៅរដ្ឋាភិបាលដោះលែងស្វាមីនិងសាច់ញាតិដែលជាអតីតសកម្មជនបក្សប្រឆាំង ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។

ស្ត្រីថ្ងៃសុក្រ ខកចិត្ត​ចំពោះ​ស្ថានទូត​ម៉ាឡេស៊ី​ដែល​មិន​ចេញ​មក​ទទួល​ញត្តិ​​របស់​ពួកគេ

ក្រុមស្ត្រីថ្ងៃសុក្រ បង្ហាញ​ការ​ខក​ចិត្តចំពោះ​ស្ថាន​ទូតម៉ាឡេស៊ី​ដែល​មិន​បាន​ឱ្យ​តំណាង​ចេញ​មក​ទទួល​ញត្តិ​របស់​ពួក​គេ ខណៈ​ពួក​គេ​បាន​នាំ​គ្នា​ទៅ​រក​កិច្ចអន្តរាគមន៍ ដើម្បីស្នើសុំឱ្យស្ថានទូត​នេះជួយ​ជំរុញទៅរដ្ឋាភិបាលកម្ពុជា​ដោះលែងស្វាមីពួកគេនិងអ្នកផ្សេងទៀត​ឱ្យមានសេរីភាពវិញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ