ស្ថានភាពទឹកជំនន់តាមបណ្ដោយស្ទឹងព្រែកត្នោត នៅទំនប់៩៤ ភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

សង្កាត់១០នៅភ្នំពេញ និងឃុំ៣នៅខេត្តកណ្ដាល បានប៉ះពាល់ដោយជំនន់ស្ទឹងព្រែកត្នោត

អាជ្ញាធរបានឱ្យដឹងថា សង្កាត់ចំនួន១០ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ និងឃុំចំនួន៣ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានរងផលប៉ះពាល់ដោយជំនន់ទឹកស្ទឹងព្រែកត្នោតនៅរដូវប្រាំងនេះ។

អ្នកស្រី ព្រែក សុភាព អាយុ៥៥ឆ្នាំ ជាពលរដ្ឋរស់នៅតាមបណ្ដោយមាត់ស្ទឹង​ព្រែកត្នោត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ពលរដ្ឋស្ទឹងព្រែកត្នោតប្រឈមនឹងការបណ្ដេញចេញក្រោមគម្រោងស្ដារស្ទឹងរបស់ក្រុមហ៊ុនឯកជនមួយ

ប្រជាពលរដ្ឋ​ជិត ១០០គ្រួសារ រស់នៅក្បែរក្រុងតាខ្មៅ ខេត្តកណ្ដាល បច្ចុប្បន្នកំពុងតែប្រឈមនឹងការបណ្ដេញចេញ ខណៈអាជ្ញាធរគ្រោងស្ដារឡើងវិញនូវទឹកស្ទឹងកខ្វក់ដែលស្ថិតនៅក្នុងតំបន់ពួកគេរស់នៅ ក្រោមគម្រោងរបស់ក្រុមហ៊ុនអចលនទ្រព្យឯកជនមួយ។

ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតដែលបន្តហក់ឡើង ស្ថិតនៅខេត្តកំពង់ស្ពឺ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

ទ្វារទឹក​ស្ទឹងព្រែកត្នោត​ត្រូវបានបើក ខណៈ​អាជ្ញាធរ​ប្រាប់​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​កម្រិត​ទឹក​ទន្លេមេគង្គ

អាជ្ញាធរបានប្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងព្រែកត្នោតឱ្យមានការប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកកើនឡើង ហើយទ្វារទឹកខាងលើត្រូវបានបើកដើម្បីរំដោះសម្ពាធទឹក រីឯក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេល៣ទៅ៥ថ្ងៃខាងមុខ។

ស្ថានភាពទឹកស្ទឹងព្រែកត្នោត ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ខណៈ​ទឹកស្ទឹងព្រែកត្នោត​ហក់ឡើងខ្លាំង

អាជ្ញាធរខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ដោយ​សារ​បច្ចុប្បន្ន​ទឹក​ស្ទឹងព្រែក​ត្នោត​បាន​ហក់​ឡើង​ខ្លាំង ដែល​អាច​បង្ក​ឱ្យ​មាន​ការលិចលង់តំបន់ខ្លះជាយថាហេតុ។

ស្ថានភាពទឹកស្ទឹងព្រែកត្នោត ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

កម្រិត​កម្ពស់​ទឹក​ស្ទឹងព្រែកត្នោត​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ពី​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ

គម្រោងបង្ការទឹកជំនន់សម្រេចបាន ៧០% ជុំវិញទីតាំងសំខាន់ៗដែលបានជន់លិចក្នុងរាជធានីភ្នំពេញរយៈពេល២ឆ្នាំចុងក្រោយនេះ ខណៈប្រជាពលរដ្ឋនៅជុំវិញស្ទឹងព្រែកត្នោតនៅតែប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំងក្នុងរដូវនេះ ស្របពេលកម្ពស់ទឹកកើនឡើង។​​​​

ស្ថានភាពទឹកជំនន់កំពុងហក់ឡើងខ្ពស់ គួបផ្សំពីទឹកហូរពីទំនប់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

មន្ត្រី​កម្ពុជា​គ្រោង​ជួប​ភាគី​ជប៉ុន​នៅ​សប្ដាហ៍​ក្រោយ ក្រោយ​ជប៉ុន​ស្នើ​សិក្សា​ពី​ការ​បញ្ចៀស​ទឹកជំនន់​ស្ទឹងព្រែកត្នោត

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និង​ឧតុនិយម គ្រោង​ជួបពិភាក្សា​​ជាមួយ​ភាគីជប៉ុននៅ​សប្ដាហ៍ក្រោយនេះ ដើម្បីសិក្សា​ពីកា​រ​​បញ្ចៀស​ទឹកជំនន់​ស្ទឹងព្រែក​ត្នោត​ ក្រោយ​ពីទឹកស្ទឹងមួយនេះបានគំរាមកំហែងដល់​ផ្នែក​ខ្លះ​នៃ​​​រាជធានីភ្នំពេញ​ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងកំពង់ស្ពឺជាបន្តបន្ទាប់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។

អាជ្ញាធរប្រាប់ពលរដ្ឋនៅតាម​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ប្រុង​ប្រយ័ត្ន ខណៈ​ទឹក​ស្ទឹង​ហក់​ឡើង​ខ្ពស់​ជាថ្មី

រដ្ឋបាលខណ្ឌដង្កោ អំពាវនាវដល់​ពលរដ្ឋដែលរស់នៅ​តាមសណ្តស្ទឹងព្រែកត្នោត ​ត្រៀម​សម្ភារៈ និងបង្ការខ្លួន ខណៈ​ស្ថាន​ភាព​កម្ពស់​​​ទឹក​​ស្ទឹង​បាន​ហក់​ឡើង​​ខ្ព​ស់​ជាថ្មីទៀត ​ដល់​កម្រិត​ត្រូវប្រុង​ប្រយ័ត្ន។

អាជ្ញាធរខណ្ឌ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យនិងអន្តរាគមន៍ជួយដល់ពលរដ្ឋមូលដ្ឋាន ស្របពេលដែលទឹកជំនន់កំពុងហក់ឡើងខ្ពស់ គួបផ្សំពីទឹកហូរពីទំនប់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

ស្ថានភាព​ទឹកជំនន់​ស្ទឹងព្រែកត្នោត​បាន​ធូរស្រាល ខណៈ​ពលរដ្ឋ​ជាង​៣​ពាន់​គ្រួសារ​រង​ផល​ប៉ះពាល់

ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតបានធូរស្រាលឡើងវិញហើយ គិតត្រឹមរសៀលថ្ងៃទី២៩ ខែតុលានេះ ខណៈប្រជាពលរដ្ឋ​ប្រមាណជាង៣ ០០០គ្រួសារ​ នៅរាជធានី​ភ្នំពេញ និងខេត្តកណ្ដាល បាន​រងផលប៉ះពាល់។

ស្ថានភាពទឹកជំនន់កំពុងហក់ឡើងខ្ពស់ គួបផ្សំពីទឹកហូរពីទំនប់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

គណបក្ស​មួយ​ជំរុញ​រដ្ឋាភិបាល​បង្ហាញ​វិធាន​ជាក់លាក់​ក្នុង​ការ​រំដោះ​ទឹកជំនន់​ពី​ស្ទឹងព្រែកត្នោត

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទាមទារឱ្យរដ្ឋាភិបាលបង្ហាញវិធានការ​ជាក់​លាក់ក្នុងការ​រំដោះទឹក​ជំ​នន់​ពី​​ស្ទឹងព្រែក​ត្នោត ដើម្បីទប់​ស្កាត់កុំឱ្យបញ្ហានេះបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងផ្នែកខ្លះនៅខេត្តកណ្ដាលជាថ្មីទៀត។

ស្ថានភាពទឹកជំនន់កំពុងហក់ឡើងខ្ពស់ គួបផ្សំពីទឹកហូរពីទំនប់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

ពលរដ្ឋ​មួយចំនួន​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែកត្នោត​ប្រឈម​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់

ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួនរស់​នៅ​តាម​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត​ ក្នុង​ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុង​ប្រឈមខ្វះទឹក​ស្អាត​ប្រើ​ប្រាស់ ខណៈអណ្ដូងទឹកនិងប្រព័ន្ធទឹកស្អាតត្រូវបានលិចដោយជំនន់ទឹកស្ទឹង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ