ផ្លាកសញ្ញា "Golden Phoenix Entertainment City" នៅខាងក្រៅអគារ Pacific Real Estate ក្នុងឃុំសំពៅពូន ខេត្តកណ្តាល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

ជនបរទេស​២១នាក់​ទៀត​ត្រូវ​បាន​សង្គ្រោះ​ក្នុង​ករណី​ជួញដូរ​មនុស្ស

នគរបាលខេត្តព្រះសីហនុបានឃុំខ្លួនបុរសជនជាតិចិនម្នាក់ និងបានសង្គ្រោះជនជាតិម៉ាឡេស៊ីចំនួន១៦នាក់ដែលត្រូវបានបង្ខាំងទុកនៅទីតាំងមួយក្នុងក្រុងព្រះសីហនុ។

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

សង្គមស៊ីវិល​និង​ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ខេត្តព្រះសីហនុ​ទប់ស្កាត់​បទល្មើស​នានា​ឱ្យ​មាន​ប្រសិទ្ធភាព​និង​តម្លាភាព

សង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន បានអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ទប់ស្កាត់បទល្មើសបង្ខាំងមនុស្សខុសច្បាប់ ចាប់ជំរិត អំពើហិង្សា គ្រឿងញៀន និងបទល្មើសផ្សេងៗទៀតឱ្យមានប្រសិទ្ធភាពនិងតម្លាភាព ដើម្បីការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តខេត្តជាប់មាត់សមុទ្រមួយនេះ។

មន្ត្រីនគរបាលដែលរងរបួសក្នុងពេលចុះបង្រ្កាបជនប្រដាប់អាវុធដែលសំរាកព្យាបាលនៅមន្ទីរព្យាបាល សេតេ ក្រុងព្រះសីហនុ ក្រោយចុះប្រតិបត្តិការបង្ក្រាបក្រុមជនដៃដល់ជាជនជាតិវៀតណាម នាយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

ត្រឹមមួយយប់ ករណី​បាញ់​ប្រហារ​២​ផ្សេងគ្នា​កើតឡើង​ក្នុង​ក្រុងព្រះសីហនុ

សមត្ថកិច្ចខេត្តព្រះសីហនុបានឱ្យដឹងថា ជនជាតិវៀតណាម៤នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើការបាញ់ប្រហារនិងបង្ករបួសស្នាមលើមន្ត្រីនគរបាលក្រុងព្រះសីហនុមួយរូប កាលពីយប់ថ្ងៃពុធកន្លងទៅ ខណៈករណីបាញ់ប្រហារមួយផ្សេងទៀតក៏កើតមានឡើងនៅក្នុងតំបន់ផងដែរ។

មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បើក​ប្រតិបត្តិការ​មួយ​នៅ​ទីតាំងអគារ «ជីងកាង» ក្នុង​ខេត្ត​ព្រះសីហនុ ​ដោយអះអាងថា ពួកគេអនុវត្តវិធានការ​រដ្ឋបាល​ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

ជនជាតិ​វៀតណាម​២០០នាក់​ត្រូវបាន​បញ្ជូន​យ៉ាង​អាថ៌កំបាំង​ចេញ​ពី​អគារ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ

អាជ្ញាធរ​កម្ពុជា ​​កាលពី​សប្ដាហ៍​មុន ​បានបើក​ប្រតិបត្តិការ​មួយ​នៅ​ទីតាំងអគារ «ជីងកាង» ក្នុង​ខេត្ត​ព្រះសីហនុ ​ដោយអះអាងថា ពួកគេអនុវត្តវិធានការ​រដ្ឋបាល​ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់។

ប្រធានយុវជននៃគណបក្ស Malaysian Chinese Association (MCA) ដែលតំណាងឱ្យជនជាតិចិន-ម៉ាឡេស៊ី អ្នកស្រី Nicole Wong ឆ្លើយ​សំណួរ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០២២ អំពី​ពលរដ្ឋ​ដែល​ត្រូវ​បានជាប់ក្នុងប្រតិបត្តិការ​ឆបោក និង​លេង​ល្បែង​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា។

អ្នកនយោបាយ​ម៉ាឡេស៊ី​ថ្លែងថា ពលរដ្ឋ​របស់ខ្លួន​នៅតែ​បន្ត​ជាប់​ក្នុង​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា

មេដឹកនាំគណបក្សនយោបាយម៉ាឡេស៊ីមួយរូបបានប៉ាន់ប្រមាណថា មានពលរដ្ឋម៉ាឡេស៊ីជាង៣០០នាក់នៅតែបន្តជាប់ក្នុងទីតាំងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញក្នុងប្រទេសកម្ពុជា បើទោះបីជាមានពលរដ្ឋរបស់ខ្លួនមួយចំនួនត្រូវបានជួយសង្រ្គោះឱ្យត្រលប់ទៅកាន់ប្រទេសរបស់ពួកគេវិញកាលពីពេលថ្មីៗនេះក៏ដោយ។

ច្រកព្រំដែនកម្ពុជា-ថៃ ចាំយាម ថតពីក្នុងទឹកដីថៃ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

សមត្ថកិច្ច​ថៃ​រាយការណ៍​ពី​ករណី​បង្ខាំង​មនុស្ស​ឱ្យ​ធ្វើ​ជា​ទាសករ​បូមឈាម​ផ្សេងទៀត​នៅ​កម្ពុជា

ជំនួយការ​អគ្គស្នងការ​នគរបាល​ជាតិ​ថៃ លោក សុរាជិត ហាក់ផន (Surachate Hakparn) បានឱ្យដឹងថា ស្ត្រីជនជាតិថៃមួយរូបដែលត្រូវបានជួយសង្គ្រោះចេញពីការធ្វើជាទាសករក្នុងប្រទេសកម្ពុជា ត្រូវបានគេបូមឈាមយកទៅលក់ពី៣ទៅ៤កំប្លោក។ នេះបើយោងតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយថៃ។

សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបញ្ជូនតំណាងសហគមន៍៣នាក់ទៅតុលាការពាក់ព័ន្ធការផ្សាយរឿងជម្លោះដីធ្លី

សមត្ថកិច្ច​ បានបញ្ជូនតំណាងសហគមន៍ និងអ្នកមានជម្លោះដីធ្លីចំនួន ៣នាក់ ​ទៅតុលាការខេត្តកំពង់ឆ្នាំង នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ពាក់ព័ន្ធការថតសកម្មភាពពលរដ្ឋឈ្លោះគ្នារឿងដីធ្លី​ផ្សាយផ្ទាល់​តាម​បណ្តាញ​សង្គម​ ដោយ​មិនបាន​សុំការអនុញ្ញាត​ពី​អាជ្ញាធរមូលដ្ឋាន។

កាស៊ីណូ ទីងស៊ីង មានទីតាំងស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ។

អាជ្ញាធរ​ខេត្តព្រះសីហនុ​ផ្អាក​កាស៊ីណូ​មួយ​កន្លែង ក្រោយ​រកឃើញ​ករណី​ចាប់​បង្ខាំង​មនុស្ស​និង​ជំរិតទារប្រាក់

អាជ្ញាធរខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មកាស៊ីណូ ទីងស៊ីង ជាបណ្ដោះអាសន្ន ក្រោយរកឃើញថា មានករណីបង្ខាំងមនុស្ស​ធ្វើ​ទារុណកម្មនិង​ជំរិត​ទារ​ប្រាក់ ក្នុង​នោះ សមត្ថកិច្ចបានរំដោះជនរងគ្រោះជាជនបរទេស២នាក់។

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

សាច់ញាតិ​ដក​ពាក្យ​បណ្ដឹង​វិញ ក្រោយ​ទទួល​បាន​មនុស្ស​៣នាក់​ដែល​ថា​ត្រូវ​បាន​គេ​លក់​ឱ្យ​ថៅកែ​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ

សាច់ញាតិ​ជនរងគ្រោះ បានសម្រេចដកពាក្យបណ្ដឹងវិញ ក្រោយទទួលបានមនុស្ស៣នាក់ដែលអះអាងថា ត្រូវថៅកែជនជាតិចិនលក់និងបង្ខំឱ្យធ្វើការងារនៅក្រុមហ៊ុនកាស៊ីណូមួយនៅខេត្តព្រះសីហនុ។

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

ស្នងការ​ខេត្ត​ព្រះសីហនុ ថា​មិនទាន់​ទទួល​បាន​បណ្ដឹង​រឿង​មនុស្ស​៣​នាក់​ត្រូវ​គេ​លក់​និង​បង្ខំ​ឱ្យ​ធ្វើការ

ស្នងការនគរបាលខេត្តព្រះសីហនុ អះអាងថា ខ្លួន​មិនទាន់ទទួលបាន​បណ្ដឹង​​ពី​​សាច់ញាតិជនរ​ងគ្រោះ ដែល​​​​ប្ដឹង​​​រឿង​បងប្អូនរបស់ពួកគេចំនួន៣នាក់ត្រូវបានគេលក់និងបង្ខំឱ្យធ្វើការងារនោះនៅឡើយទេ ប៉ុន្តែ​សមត្ថកិច្ចនឹងស្រាវជ្រាវរកបណ្ដឹងនោះនិងមានចំណាត់ការ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ