ដៃ​មន្ត្រីអាដហុកនិងអគ្គលេខាធិការរងគ.ជ.បដែល​ជាប់ខ្នោះ​ពេល​ដឹកទៅ​តុលាការ(រូបថត៖ លី បេឡា)

មន្រ្តីអាដហុក មន្ត្រី​UN និង​អគ្គលេខាធិការរង គ.ជ.ប ប្រឈម​​ជាប់​ពន្ធនាគារ​ពី​៥​ទៅ​១០​ឆ្នាំ​

ព្រះរាជអាជ្ញានៅ​សាលាដំបូង​រាជធានីភ្នំពេញ​បានសម្រេចចោទប្រកាន់មន្ត្រី៤រូប​នៃ​សមាគមការពារ​​សិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប និង​មន្ត្រីសិទ្ធិមនុស្សមួយ​រូប​​របស់​អង្គការ​សហប្រជាជាតិពី​បទសូកប៉ាន់សាក្សី និងសមគំនិតក្នុង​អំពើ​សូក​ប៉ាន់សាក្សី​ ដោយ​យោង​តាម​បទចោទ​ទាំង​នេះ ពួកគេ​ប្រឈម​ជាប់​ពន្ធនាគារ​ពី​៥​ទៅ​១០​ឆ្នាំ​។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃ​អង្គារ​នេះ​

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថាការឃាត់ខ្លួន​មេឃុំគណបក្ស សម រង្ស៊ី ធ្វើឡើង​តាម​ចម្លើយរបស់​សាមីខ្លួន

អង្គភាព​ប្រឆាំងអំពើពុករលួយច្រានចោល​ការលើកឡើងថា អង្គភាពនេះ​ឃាត់ខ្លួន​មេឃុំ​ម្នាក់​របស់គណបក្សសម រង្ស៊ី ក្នុង​ខេត្តកំពង់ចាម ​ទៅតាម​លិខិត​ចំហរ៤ទំព័ររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដោយ​អង្គភាព​នេះ​អះអាង​​ថា ការឃាត់​ខ្លួន​​ធ្វើឡើយង​ដោយ​យោង​តាម​ចម្លើយ​របស់​មេឃុំរូបនេះ​ប៉ុណ្ណោះ។ កាលពីថ្ងៃអាទិត្យម្សិលមិញ មេឃុំស្រក លោក ស៊ាង ចែត ត្រូវបានរាយការណ៍​ថា​ត្រូវ​​មន្ត្រីនគរបាល​យុត្តិធម៌របស់​អង្គភាព​ប្រ​ឆាំងអំពើពុករលួយឃាត់ខ្លួននៅសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម។

កញ្ញា ធី សុវណ្ណថា (ឆ្វេង) និង​កញ្ញា ស្រីមុំ

តុលាការកោះហៅ ធី សុវណ្ណថា និង ខុម ចាន់តារាទី ហៅស្រីមុំ ចូលបំភ្លឺនៅសប្ដាហ៍ក្រោយ

សាលាដំបូងរាជធានីភ្នំពេញកោះហៅកញ្ញា ធី សុវណ្ណថា ដែលមានឈ្មោះល្បីលើប្រព័ន្ធសង្គមហ្វេសប៊ុក និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ឲ្យចូលបំភ្លឺ និងសាកសួរនៅសប្ដាហ៍ក្រោយពាក់ព័ន្ធនឹងបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ពីករណីបរិហារកេរ្តិ៍។

កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយខ្សែអាត់ថា​ជាសំឡេង​របស់នាងសន្ទនា​ស្នេហាជាមួយលោក កឹម សុខា​(រូបថតដោយ ហ៊ុយ ឧស្សាហ៍)

កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ សម្រេចចូលបំភ្លឺនៅតុលាការ​នៅថ្ងៃស្អែក

កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលកំពុងរង​ការ​ចោទ​ប្រកាន់​ថាជាស្រីកំណាន់ របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សម្រេចចិត្ត​ចូលខ្លួន​បំភ្លឺនៅថ្ងៃស្អែក តាមការកោះហៅរបស់​តុលាការ ករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។

​ស្រីមុំដែល​ត្រូវគេទម្លាយរឿងអាស្រូវស្នេហាជាមួយលោក កឹម សុខា បដិសេធថាមិនដែលស្គាល់ ធី សុវណ្ណថា

ស្រ្តីម្នាក់ដែលត្រូវ​បានគេទម្លាយ​ខ្សែ​អាត់​សំឡេង​ថានាង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​ជាមួយ​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ​ លោក កឹម សុខា បាន​បដិសេធ​ថា​នាង​មិនដែលស្គាល់កញ្ញាធី សុវណ្ណថានោះទេ។​ កញ្ញា ធី សុវណ្ណថា ដែលមានឈ្មោះល្បីលើប្រព័ន្ធ​សង្គមហ្វេសប៊ុក​ បាន​ដាក់ពាក្យ​ប្តឹង​ចង់​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ពីសំឡេង​សន្ទនា​ស្នេហា ដោយ​ថា​ចំណែកមួយ​នៃ​ការ​សន្ទនា​មានលក្ខណៈបរិហាកេរ្តិ៍ឈ្មោះនាង​។

និស្សិត​ប្តឹង​កញ្ញាស្រីមុំពី​បទឆបោក ​ក្រោយ​នាង​បដិសេធរឿង​អាស្រូ​វស្នេហាជាមួយលោក កឹម សុខា

និស្សិតមួយ​ក្រុម​ដែល​​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ប្រ​ធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម​ សុខា បកស្រាយ​​​រឿង​ខ្សែអាត់​​សំឡេងសាសងស្នេហា​ជាមួយ​ស្រីកំណាន់ បាន​ដាក់ពាក្យ​ប្តឹង​នារីម្នាក់នោះ​ពី​បទឆ​បោក បន្ទាប់ពី​នាងដិសេធថា​ខ្សែអាត់សំឡេង​នោះ​មិន​មែនជា​សំឡេងរបស់​នាង។និស្សិត​​មួយ​ក្រុមដែល​មាន​លោក ស្រី ចំរើន ជា​តំណាង នៅ​រសៀល​ថ្ងៃ​សុក្រនេះបាន​ធ្វើ​សន្និសីទសារព័ត៌​មាន​មួយដើម្បី​​បង្ហាញ​ថា​សំឡេង​ក្នុង​ខ្សែអាត់នោះ​ពិត​ជា​សំឡេង​សាសងស្នេហារវាងកញ្ញា ខុម ចាន់ដារ៉ាទី ហៅ​ស្រី​មុំនិង​លោក កឹម សុខា។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ