យុវជន​ ស្រី ចំរើន ថា​សាលាក្រុង​អនុញ្ញាតឲ្យ​ដង្ហែញត្តិ​ទៅផ្ទះលោក​ កឹម សុខា

យុវជន ស្រី ចំរើន ដែលបាន​ចេញមុខជា​បន្ត​បន្ទាប់​ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា បានឲ្យដឹងថាសាលារាជធានីបានអនុញ្ញាតឲ្យ​ក្រុមយុវជនហែញត្តិទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនិងផ្ទះរបស់លោក កឹម សុខា នៅថ្ងៃអង្គារស្អែក​នេះ។​ លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន ប្រាប់​​វីអូឌីថាលោកបានដាក់លិខិតជូនដំណឹងទៅផ្នែក​រដ្ឋបាល​នៃ​សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះហើយ​ថាសាលារាជធានីបានអនុញ្ញាតឲ្យមាន​ការ​ហែ​ញត្តិនោះ​។ លោកបន្តថា៖ “ខ្ញុំដាក់លិខិត​នៅព្រឹកមិញនេះ គា​ត់(ផ្នែករដ្ឋបាល​)​ទទួល​ហើយ​អនុញ្ញាត។ គេ​គ្រាន់តែហាមយើងកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជៀសវាងការបង្កហិង្សា។ យើងគ្រាន់តែសុំគាត់(កឹម សុខា​)បកស្រាយទេ ហើយអត់មានបង្កហិង្សាអ្វី​ទេ”។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ថ្លែង​នៅ​ក្នុងកិច្ចប្រជុំពិភាក្សាវិភាគទៅលើពាក្យបណ្ដឹងរបស់ក្រុមយុវជន

អង្គភាពប្រឆាំងអំពើពុករលួយពិចារណាចាត់ការពាក្យបណ្ដឹងប្រឆាំងលោក កឹម សុខា

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ប្រកាសថា អង្គភាពនឹងធ្វើកោសលវិច័យសំឡេងខ្សែអាត់ដែលត្រូវគេអះអាងថាជាសំឡេងសារសងគ្នារវាងលោក កឹម សុខា ជាមួយនារីកំណាន់ចិត្ត ដោយលោកថា ក្រោយបានលទ្ធផល អង្គភាពនឹងប្រជុំពិភាក្សាម្ដងទៀតនៅថ្ងៃព្រហស្បតិ៍ដើម្បីសម្រេចថាត្រូវចាត់ការឬមិនចាត់ពាក្យបណ្ដឹងរបស់យុវជនមួយក្រុមប្រឆាំងលោក កឹម សុខា។

តំណាង​ក្រុមយុវជន លោក ស្រី ចំរើន នាពេល​កន្លង​ទៅ

យុវជនមួយក្រុមប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយករណីចោទប្រកាន់លោក កឹម សុខា លើរឿងអាស្រូវស្នេហា

យុវជនមួយក្រុមមានគ្នាប្រមាណ៣០នាក់ ដែលអះអាងថាជានិស្សិតមកពីសាកលវិទ្យាល័យរដ្ឋ និងឯកជន បាននាំគ្នាដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយនៅរសៀលថ្ងៃសុក្រនេះ ដោយក្រុមយុវជនអះអាងថា ពួកគេសង្ស័យថា លោក កឹម សុខា បានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះ និងដី ហើយអាចជាប់ពាក់ព័ន្ធអំពើពុករលួយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ