រដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក ឌិត ទីណា ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រម៉ាស៊ីនកិនស្រូវនៃក្រុមហ៊ុនបៃតងកម្ពុជា នាខេត្តបាត់ដំបង ដើម្បីឈ្វេងយល់ពីខ្សែចង្វាក់នៃផលិតកម្មស្រូវនៅកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។

ក្រសួង​គ្រោង​រៀបចំ​ឃុំកសិកម្មគំរូ​ចំនួន​១០ ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងសាកល្បងរៀបចំ​ឃុំចំនួន​១០ នៅតាម​បណ្ដាខេ​ត្ត​មួយចំនួន​ឱ្យ​ក្លាយ​ទៅ​ជា​ឃុំ ​កសិកម្ម​​គំរូ​នៅក្នុងឆ្នាំនេះ ដើម្បីជួយដល់ប្រជាកសិករ និង​លើកស្ទួយវិស័យកសិកម្មឱ្យមាន​ការ​រីក​ចម្រើន។

កសិផលស្រូវដែលប្រជាកសិករប្រមូលយកទៅទុកលក់ឱ្យឈ្មួញ ស្ថិតនៅខេត្តកំពង់ធំ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។

វិភាគ៖ តើ​រដ្ឋាភិបាល​ត្រូវ​សង្គ្រោះ​វិបត្តិ​ទីផ្សារ​កសិករ​ដោយ​របៀបណា?

​ក​សិក​រមួយចំនួននៅ​តែ​​ប្រ​ឈ​មនឹ​ង​ជម្រើ​ស​ល​ក់​ដី ​ដើម្បី​ស​ង​បំ​ណុ​ល ​​ដោ​​​​យ​​សា​​រ​​​​​​​​តែ​​​ប​ង្ខំចិ​ត្តល​ក់​​​ស្រូ​វ​ក្នុ​ង​តម្លៃ​ថោ​ក​ ​នៅរ​ដូ​វប្រមូ​លផល​ ពីមួ​យ​ឆ្នាំ​ទៅមួ​យ​ឆ្នាំ​ ​បើ​ទោះបី​រ​ដ្ឋា​ភិបា​​ល​មាន​ច​ក្ខុ​វិស័​​​​យ​លើក​ក​ម្ព​​​​ស់វិស័យ​កសិ​ក​​ម្ម និងមា​នកិ​ច្ចព្រ​មព្រៀង​ពា​ណិ​ជ្ជក​​ម្មសេ​​រីក​ម្ពុជា​-​ចិន​ (​FTA​) ក្ដី។

ទិន្នផលស្រូវស្រុកកោះធំ

រដ្ឋបញ្ចេញប្រាក់ជិត១០០លានដុល្លារដល់រោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុនកែច្នៃនាំអង្ករចេញ ដើម្បីជួយរក្សាស្ថិរភាពតម្លៃស្រូវជូនកសិករ

ម្ចាស់​រោងម៉ាស៊ីន​កិន​ស្រូវ​រំពឹងថា ​ស្រូវនឹងរក្សា​តម្លៃ​ជាង១ ០០០រៀលក្នុងមួយគីឡូ ក្រោយរដ្ឋាភិបាល​​​​បាន​​បញ្ចេញថវិកា​​ជិត១០០លាន​ដុល្លារ​ ដើម្បីគាំទ្រ​ដល់​រោងម៉ាស៊ីនកិនស្រូវ ​និងក្រុមហ៊ុន​កែច្នៃ​នាំអង្ករចេញ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ចៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។ ​

រដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក ឌិត ទីណា ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រម៉ាស៊ីនកិនស្រូវនៃក្រុមហ៊ុនបៃតងកម្ពុជា នាខេត្តបាត់ដំបង ដើម្បីឈ្វេងយល់ពីខ្សែចង្វាក់នៃផលិតកម្មស្រូវនៅកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។

អង្ករកម្ពុជា​ជាប់​ជា​អង្ករ​ល្អដាច់គេ​ក្នុង​វេទិកា​ស្រូវអង្ករ​ពិភពលោក ខណៈ​កសិករ​ត្អូញត្អែរ​ពី​វិបត្តិ​ទីផ្សារស្រូវ

អង្ករ​​​ផ្ការំដួល​​កម្ពុជា​ ជាប់​​ជា «​អង្ករ​ល្អ​ដាច់​គេ» ក្នុង​វេទិកា​ស្រូវ​អង្ករ​ពិភពលោក ខណៈកសិករនៅខេត្តមួយ​ចំនួន​ត្អូញត្អែរពីវិបត្តិទីផ្សារស្រូវ ដោយថាអង្ករកម្ពុជាល្អដាច់គេមែន តែពួកគាត់លក់ស្រូវបានតម្លៃថោក មិន​ចំណេញ ស្របពេលតម្លៃទំនិញ-ជី​លើទីផ្សារឡើងថ្លៃជាលំដាប់ ដែលចាំបាច់ឱ្យរដ្ឋាភិបាល​បំពេញ​តួនាទីរបស់ខ្លួនបន្ថែមក្នុងការ​ជួយជ្រោមជ្រែងពួកគាត់ជាបន្ទាន់។

ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋានកសិកម្ម​ លោក ងិន ឆាយ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ​ ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក​របស់​ក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី​ នាថ្ងៃទី១៩ ខែកក្ក​ដា ឆ្នាំ២០២២។

ក្រសួងកសិកម្ម​ត្រៀម​គ្រាប់ពូជស្រូវ​និង​បន្លែ​ជាង​២ពាន់តោន​ទុក​ចែក​កសិករ​ដែល​ជួប​គ្រោះធម្មជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បាន​ឱ្យដឹងថា​ ក្រសួង​បានត្រៀមគ្រាប់​ពូជ​ស្រូវនិង​បន្លែចំនួន២ ០៥០​​តោន ទុក​សម្រាប់​ចែក​ជូន​កសិករ​ដែលរងការខូចខាតដំណាំ​ដោយសារគ្រោះធម្មជាតិ។

ដំណាំស្រូវរបស់ពលរដ្ឋនៅឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល រងការជន់លិចដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២២។

ក្រសួងកសិកម្ម​ណែនាំ​មន្ត្រី​ថ្នាក់ក្រោម​ជួយ​កសិករ​ផលិតស្រូវ​ក្រោយ​រង​ការខូចខាត​ដោយ​បញ្ហា​ទឹកជំនន់

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់មន្ត្រីថ្នាក់ក្រោមឱ្យជួយដល់កសិករផលិតស្រូវ ក្រោយរងការខូចខាត និងការបង្កបង្កើនផលមានភាពយឺតយ៉ាវ ដោយសារបញ្ហាទឹកជំនន់។

ដំណាំស្រូវរបស់ពលរដ្ឋនៅឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល រងការជន់លិចដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២២។

ដំណាំស្រូវ​ពលរដ្ឋ​រាប់រយ​ហិកតា​នៅ​ឃុំ​២​ក្នុង​ខេត្តកណ្ដាល​រង​ផល​ប៉ះពាល់​ដោយសារ​​ជំនន់​ទឹកភ្លៀង

ដំណាំស្រូវរបស់ប្រជាពលរដ្ឋរាប់រយហិកតា នៅឃុំសំពៅពូន និង​ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ត​កណ្ដាល បានរងការ​ខូចខាត​ដោយសារ​ជំនន់ទឹក​ភ្លៀង ដែលធ្វើឱ្យពលរដ្ឋកាន់តែរង​ប៉ះពាល់ធ្ងន់ធ្ងរដល់​ជីវភាព ស្របពេល​ទី​ផ្សារ​​ទិញ-លក់​ស្រូវនៅមានកម្រិត​ទាប។

បទយកការណ៍៖ កសិករ​មួយចំនួន​នៅ​ស្រុក​កោះធំ​លក់​ដី​ទាំង​មិន​ទាន់​ដឹង​ចាប់​យក​របរ​អ្វី​បន្ត​ទៅ​ថ្ងៃអនាគត

កសិករមួយចំនួននៅស្រុកកោះធំ ខេត្តកណ្តាល លក់ដីស្រែ និងដីចម្ការជាបន្តបន្ទាប់​ទាំង​មិនដឹង​ថា ចាប់​យក​មុខ​របរ​អ្វី​ឱ្យពិតប្រាកដនៅថ្ងៃអនាគតនោះឡើយ។ មូលហេតុនៃការលក់​ដីនេះ កសិករ​អះអាង​ថា ដោយ​សារធ្វើកសិកម្មមិនចំនេញ ចំណាយ​ដើមទុនច្រើនហើយបានផលវិញ​ មិនមានទីផ្សារច្បាស់លាស់។​

ADB ផ្តល់ជំនួយប្រមាណ៧លានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍និងផលិតកម្មស្រូវ

ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ជំនួយ​ជិត ៧លានដុល្លារ ជួយស្តារវិស័យទេសចរណ៍ និងផលិតកម្មស្រូវនៅកម្ពុជាក្រោយ​ពី​រង​ផល​ប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

ទិន្នផលស្រូវស្រុកកោះធំ

ក្រសួង​កសិកម្ម៖​ តម្លៃ​ស្រូវ​នៅ​ឆ្នាំ២០២១​ ធ្លាក់ចុះ ដោយ​សារ​ការរាត​ត្បាត​ជំងឺ​កូវីដ-១៩​

ក្រសួង​កសិកម្ម​អះអាង​ថា តម្លៃស្រូវ​នៅ​ចន្លោះ​ឆ្នាំ​២០២១-២០២២ ធ្លាក់​ចុះ​ដោយ​សារ​តែ​ការ​រីករាលដាល​ជាសកល​នៃ​ជំងឺកូវីដ-១៩ ប៉ុន្តែ​ទិន្នផល​ស្រូវ​ដែល​កម្ពុជា​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ឆ្នាំ២០២១ កើន​ឡើង​ជាង​៦០​ភាគ​រយ បើ​ធៀប​ទៅ​ឆ្នាំ​២០២០​កន្លង​ទៅ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ