ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។

លោក ហ៊ុន សែន នឹង​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ប្រទេស​ស្វីស​នាចុង​សប្ដាហ៍​នេះ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេស​ស្វីស ចាប់​ពីថ្ងៃ​ទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

រដ្ឋាភិបាលប្រទេសស្វីសចុះហត្ថលេខាបន្ដផ្ដល់ជំនួយដល់មន្ទីរពេទ្យ​គន្ធបុប្ផា

រដ្ឋាភិបាល​កម្ពុជា​និង​ស្វីស នៅ​រសៀល​ថ្ងៃ​អង្គារនេះ នឹង​​ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្ដិការបច្ចេកទេស ហិរញ្ញវត្ថុសេដ្ឋកិច្ចនិងជំនួយមនុស្សធម៌ ​ដែល​ក្នុងនោះ​មាន​ការផ្តល់ជំនួយ​ដល់មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផងដែរ។​សេចក្ដីជូនព័ត៌មានមួយចុះ​ថ្ងៃទី១៤ ខែមីនា បានឲ្យដឹងថានៅថ្ងៃទី១៥ ខែមីនា វេលាម៉ោង៣និង​៣០នាទីរសៀលនេះ​ នៅទីស្ដីការក្រសួងការបរទេស លោក ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេសកម្ពុជា​និងលោក អ៊ីវ៉ូ ស៊ីបី(Ivo SIEBER)ឯកអគ្គរដ្ឋទូតស្វីសប្រចាំប្រទេសកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសហព័ន្ធស្វីស ស្ដីពីកិច្ចសហប្រតិបត្ដិការបច្ចេកទេស ហិរញ្ញវត្ថុសេដ្ឋកិច្ចនិងជំនួយមនុស្សធម៌។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ