ក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនដង្ហែធម្មយាត្រាដើម្បីលើកកម្ពស់សីលធម៌សង្គម

ក្រសួងមហាផ្ទៃ ​អនុញ្ញាត​​ឱ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​ ដង្ហែ​ធម្មយាត្រា​​ស្តីពី «សីលធម៌សង្គម» ពីរាជធានីភ្នំពេញ ឆ្ពោះទៅ​កាន់​ខេត្តពោធិ៍សាត់ ​នៅដើមខែកុម្ភៈ​ ខាង​មុខ​នេះ។

ប្រធាន​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នក​ស្រី អ៊ុក ឆា​យ៉ាវី ផ្តល់សម្ភាសជាមួយ វីអូឌី ក្នុងឱកាស «ទិវាគ្រូបង្រៀនពិភពលោក» ​នៅ​ទីលានប្រជាធិបតេយ្យ​ ដើម្បីទាមទារឱ្យរដ្ឋាភិបាលលើកកម្ពស់លក្ខខណ្ឌការងារគ្រូបង្រៀនឱ្យប្រសើរ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងហែធម្មយាត្រាដើម្បីជំរុញការលើកកម្ពស់សីលធម៌សង្គម

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងហែធម្មយាត្រាពីរាជធានីភ្នំពេញ ទៅកាន់ខេត្តចំនួន៤ នៅដើមខែកុម្ភៈ​ ដើម្បី «លើកកម្ពស់សីលធម៌សង្គម» ក្រោយកត់សម្គាល់ថា សីលធម៌សង្គមមានការធ្លាក់ចុះ ដោយមានការប្រើប្រាស់ពាក្យសម្ដីអសុរោះជាហូរហែ ខណៈអំពើហិង្សា ក្មេងទំនើង ការកាប់សម្លាប់ ជាដើម បានកើតឡើងច្រើនគួរឱ្យបារម្ភ។ 

លោក​ ភូ​ លិ​ អភិបាលរងខេត្ត​ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​ ​ដើម្បីពិនិត្យ ពិភាក្សា​បំពេញបន្ថែមលើសេចក្ដីព្រាងផែនការបម្រុងឆ្លើយតបគ្រោះមហន្តរាយ​អគ្គីភ័យ(ភ្លើងឆេះព្រៃ) និងគ្រោះមហន្តរាយរាំងស្ងួត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២:០០រសៀល នៅសាល​ប្រជុំសាលាខេត្តកែប​។

អភិបាលរង​ខេត្តកែប​ដែល​ត្រូវបាន​ដកចេញ​ពី​តំណែង កំពុង​រត់​គេចខ្លួន​​បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រីម្នាក់

អភិបាលរងខេត្តកែប ដែលត្រូវបានដកពីតំណែង នៅតែបន្តរត់គេចខ្លួននៅឡើយ បន្ទាប់ពីមានបណ្ដឹងនៅតុលាការ ពីបទប្រើអំពើហិង្សាលើស្រ្តីម្នាក់បណ្ដាលឱ្យបែកក្បាល ក្នុងពិធីជប់លៀងមួយកាលពីចុងខែធ្នូ ឆ្នាំ២០២២។

សកម្មភាពរបស់យុវជន-យុវនារី និងអ្នកពាក់ព័ន្ធ ចូលរួមប្រារព្វកម្មវិធីអបអរសាទរ យុទ្ធនាការ១៦ថ្ងៃ និងទិវាសិទ្ធិមនុស្ស ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារមួយ ក្នុងក្រុងសៀមរាប។

យុវជនអះអាងថា អំពើហិង្សាលើស្ត្រីនិងកុមារនៅតែបន្តកើតឡើងក្នុងសង្គម

ក្រុមយុវជនស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ចាត់ទុកថា អំពើហិង្សាលើស្ត្រី និងកុមារ នៅតែបន្តកើតមានក្នុងស​ហ​គមន៍ ទោះបីស្ថិតក្នុងទម្រង់មិនវាយដំរូបរាងកាយ តែជាសញ្ញាមួយគួរឱ្យព្រួយបារម្ភ ដែលចាំបាច់ត្រូវរួមគ្នា​​​​ទប់​​ស្កា​ត់ និងដោះស្រាយ។

មេដឹកនាំជាស្រ្តីមួយរូបទៀតដែលជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី និងអគ្គលេខាធិការ នៃសហជីពទ្រទ្រង់សិទិ្ធការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) អ្នកស្រី ឃ្លាំង សុបិន្ត។

បទយកការណ៍៖ ស្ត្រីជួរមុខបង្ហាញឆន្ទៈការពារសិទ្ធិស្ត្រីក្នុងវិស័យការងារ ទោះប្រឈមបញ្ហាសុវត្ថិភាព

ក្រុមស្រ្តីជួរមុខដែលសកម្មក្នុងការការពារសិទ្ធិកម្មករនិយោជិតនៅតាមស្ថាប័នរដ្ឋ និងឯកជននានា បានបង្ហាញឆន្ទៈបន្តបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិស្ត្រីក្នុងវិស័យការងារ ទោះប្រឈមការរើសអើងក្នុងកន្លែងធ្វើការ​ ការគំរាមកំហែង និងរងការបៀតបៀនលើរាងកាយក្ដី។

សិក្ខាសាលាស្តីពី «ការរាយការណ៍អំពីអំពើហិង្សាក្នុងចំណោមយុវជន អន្តរជំនាន់ និងការពង្រឹងភាពអង់អាចដល់យុវជន» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។

World Vision ថាអំពើហិង្សាអន្តរជំនាន់ប៉ះពាល់ផ្លូវកាយ ចិត្ត និងរំខានធ្ងន់ធ្ងរដល់សក្ដានុពលរបស់យុវជន

ការសិក្សាមួយរបស់អង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា (World Vision) រក​ឃើញ​ថា អំពើហិង្សា​ត​ជំនាន់ ឬ​ «អន្តរជំនាន់» មានឥ​រិយាបថហានិភ័យ មិន​មែន​ជា​វិធីសាស្ត្រល្អសម្រាប់​អប់រំ​មនុស្ស ខណៈ​វា​បាន​ត្រឹម​បន្សល់​នូវ​ភាព​ដិត​ដាម ប៉ះពាល់ផ្លូវកាយ ចិត្ត និងសក្តានុពលរបស់យុវជន ស្របពេលការសិក្សារកឃើញថា ឪពុក-ម្តាយ និងគ្រូបង្រៀន បានប្រព្រឹត្តអំពើហិង្សាច្រើនជាងគេ។

ក្មេងស្រីរងគ្រោះអាយុ៥ឆ្នាំ ដែលរងអំពើហិង្សាអំឡុងពេលបម្រើការងារនៅផ្ទះរបស់ស្រីម្នាក់ ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

យូនីសេហ្វ​រកឃើញថា​ ​កុមារ​៤៣​ភាគ​រយ​ត្រូវ​បាន​ដាក់​វិន័យ​នៅ​​ក្នុង​​ផ្ទះ​​​ដោយ​​ប្រើ​​​​អំពើ​ហិង្សា​​លើ​​រាង​កាយ​

អង្គការយូនីសេហ្វប្រចាំកម្ពុជាបានលើកឡើងថា តួលេខចុងក្រោយពីការអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជាឆ្នាំ២០២២ បង្ហាញថា ៤៣ភាគរយ(៤៣%) នៃកុមារដែលបានអង្កេតបានរាយការណ៍ថា ពួកគេត្រូវបានគេដាក់វិន័យនៅក្នុងផ្ទះ ដោយប្រើអំពើហិង្សាលើរាងកាយ។

ម្ដាយក្មេងស្រីដែលកូនត្រូវបានគេរំលោភ បន្តស្វែងរកយុត្តិធម៌ក្រោយតុលាការចេញដីកាតម្កល់ទុកឥតចាត់ការ

​ម្ដាយក្មេងស្រីដែលកូនរបស់គាត់ត្រូវបានគេចាប់រំលោភកាលពីឆ្នាំមុន នៅតែបន្ត ស្វែងរកយុត្តិធម៌សម្រាប់កូនស្រី ព្រោះកើតទុក្ខមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការ។ 

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ