តំណាងរាស្ត្របក្សប្រឆំាងថាការដោះលែងសកម្មជន១៥នាក់ទើបបង្ហាញពី ភាពស្មោះត្រង់នៃវប្បធម៌សន្ទនា

ប្រឆាំងអះអាងថា បើសកម្មជនរបស់ខ្លួននៅតែត្រូវបន្តឃុំខ្លួននៅក្នុងពន្ធនាគារនោះវប្បធម៌សន្ទនាដែលបង្កើតឡើងរួមគ្នាហាក់មិនទាន់ធានាពីការបង្រួបបង្រួមជាតិជាលក្ខណៈគ្រួសារខ្មែរទេ។ នៅថ្ងៃចន្ទនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួនរួមទាំងលោក សុន ឆ័យ ផងចុះទៅសួរសុខទុក្ខសកម្មជនទាំង១៥នាក់របស់គណបក្សប្រឆាំង ម្តងទៀត នៅឃុំនៅពន្ធនាគារព្រៃស។

លោក ហុង សុខហួរ ត្រូវបានបញ្ជូនមក​សាលសវនការ​របស់តុលាការកំពូលនៅព្រឹកថ្ងៃ​សុក្រនេះ(រូបថតដោយកាន់ វិច្ឆិកា)

សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ព្រមដាក់លិខិតឆ្លងដែនពីរដើម្បីសុំនៅក្រៅឃុំ

អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​ លោក ហុង សុខហួរ នៅព្រឹក​នេះ​បាន​ថ្លែង​ក្នុង​សាល​សវនាការ​តុលាការ​កំពូល​ថាលោកស្នើ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ដោយ​សារ​លោក​មាន​បញ្ហា​សុខភាព ហើយ​លោក​យល់​​ព្រម​ដាក់​លិខិត​ឆ្លងដែន​​របស់​លោក​ចំនួន​២និងប្រាក់មួយចំនួន​សម្រាប់​ការ​សុំនៅក្រៅឃុំ។​ លោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់៣ករណីគឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ