មន្ត្រីបក្សប្រឆាំងថាលោក ហូរ វ៉ាន់ មិនវិលចូលកម្ពុជាទេ ព្រោះមិនទុកចិត្តសម្ដីលោក ហ៊ុន សែន

លោក គង់ សភា ជា​អតីត​តំណាង​រាស្រ្ត​មណ្ឌល​ស្វាយ​រៀង នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​តុលាការបានរំលាយ​​​ បាន​​​​​អះ​​​​អាងថា ​លោក ហូរ វ៉ាន់ នឹង​មិន​វិល​មក​កម្ពុជា ដូច​អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រីបើកផ្លូវសម្រាប់លោ​​ក​​ទេ ប្រសិនបើចេតនានៃការអំពាវនាវនេះមិនឆ្លុះ​បញ្ចាំង​ពី​សុច​រិត​​ និងការផ្សះផ្សាខាង​​នយោ​​បា​​យនោះទេ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

លោក ហ៊ុន សែន ប្រកាសឱ្យលោក ហូរ វ៉ាន់ ចូលកម្ពុជាវិញក្នុងពេលព្រមានចាត់វិធានការច្បាប់លើបក្សភ្លើងទៀន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានប្រកាសឱ្យ​មន្ត្រីជាន់ខ្ពស់​មួយរូបនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ កំពុងរស់នៅក្រៅប្រទេស ឱ្យត្រលប់ចូល​មក​ប្រទេស​​កម្ពុជាវិញ​ ខណៈ​ដែល​មន្ត្រីរូបនោះ​កំពុងជាប់បណ្ដឹងជាច្រើន​នៅតុលា​ការកម្ពុជា​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ