នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៤ និងបើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កម្ពុជា-ឥណ្ឌូនេស៊ី ក្រាំងចេក នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

មេអង្គរក្ស​នាយករដ្ឋមន្រ្តី​ទទួលស្គាល់​ថា​កូនចៅ​ខ្លួន​បាន​វាយ​អ្នកកាសែត និង​ប្រកាស​ស្វាគមន៍​ឱ្យ​អ្នកកាសែត​ចូលថត​នៅ​តំបន់ភ្នំតាម៉ៅ

មេអង្គរក្សលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង ថ្លែងទទួលស្គាល់ថា កូនចៅរបស់លោកដែលកំពុងបំពេញការងារនៅតំបន់ភ្នំតាម៉ៅ ពិតជាបានប្រើអំពើហិង្សាវាយអ្នកកាសែត និងយុវជនខ្មែរថាវរៈ ប្រាកដមែន។

HRW ជំរុញជាថ្មីទៀតឱ្យប៉ូលិសអាំងទែរប៉ូលចេញសំណើរ​ចាប់ខ្លួនមេអង្គរក្សលោក​​​នាយករដ្ឋមន្រ្តី

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ ជំរុញជាថ្មីទៀតទៅប៉ូលិសអន្តរជាតិអាំងទែរប៉ូល ឱ្យ​​ចេញ​​និ​​វេទ​ន៍​ក្រហម ឬជាប្រភេទសំណើរឱ្យចាប់ខ្លួន មេកងអង្គរក្ស

កម្ពុជាហៅទណ្ឌកម្មប្រឆាំងមេកងអង្គរក្សលោកនាយករដ្ឋមន្រ្តីជាការលំអៀងផ្នែកនយោបាយ

ក្រសួងការបរទេសកម្ពុជា និងស្ថាប័នរដ្ឋមួយចំនួនទៀត បានចេញសេចក្ដីថ្លែងការណ៍ជាបន្ដបន្ទាប់ ថ្កោលទោសសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មលើលោក ហ៊ីង ប៊ុនហៀង ប្រធានកងអង្គរក្សលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងថាជាការលំអៀងផ្នែកនយោបាយ។

អាមេរិកបង្កកទ្រព្យសម្បត្តិមេអង្គរក្សលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន

រដ្ឋាភិបាលអាមេរិកបង្កកទ្រព្យសម្បត្តិមេអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយថាមេអង្គរក្សរូបនោះពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ