នៅវេលាម៉ោង១៣និង២០នាទី ម៉ោងនៅប្រទេសចិន ត្រូវនឹងម៉ោង១២និង២០នាទី ម៉ោងកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅដល់ប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកឃ្លាំមើលគាំទ្រការពង្រឹងចំណងល្អជាមួយចិន តែជំរុញកម្ពុជាឱ្យរក្សាអព្យាក្រឹតភាព

អ្នកឃ្លាំមើល គាំទ្រចំពោះការពង្រឹងចំណងមិត្តភាពល្អជាមួយចិន តែជំរុញកម្ពុជាឱ្យបង្កើនការកសាងទំនាក់ទំនង និងរក្សាអព្យាក្រឹតភាពរបស់ខ្លួន ដើម្បីផលប្រយោជន៍ជាតិ និងបញ្ចៀសការចោទប្រកាន់ថាកម្ពុជាលម្អៀងទៅចិន។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ៊ុន ម៉ាណែត ចូលរួមទស្សនាពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ព នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

មន្ត្រីរដ្ឋាភិបាលថាការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង

មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខាផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីនោះ មិនមែនជារឿងខុសឆ្គងទេ ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុកកំពុងមានធុរៈ រីឯអ្នកឃ្លាំមើលយល់ថា បើអនុលោមតាមច្បាប់ គឺនាយករដ្ឋមន្ត្រីស្តីទី ឬឧបនាយករដ្ឋមន្ត្រី គួរជាអ្នកបំពេញភារកិច្ចនេះនៅពេលនាយករដ្ឋមន្ត្រីខកខាន។

លោក ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងសប្ដាហ៍នេះ ដើម្បីរឹតចំណងសហប្រតិបត្តិការ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈនេះ ដែលរដ្ឋាភិបាលកម្ពុជាថាធ្វើឡើងដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក ពេជ្រ ស្រស់ មិនប្ដឹងអតីតមន្ត្រីដែលចោទលោកថាយកលុយបក្សកាន់អំណាចបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន

ប្រធានគណបក្ស​យុវជន​កម្ពុជា អះអាងថា នឹងមិនប្ដឹងមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនដែលបានលាឈប់ពីគណបក្សនេះ បន្ទាប់ពីលោកថា មន្ត្រីទាំងនោះបានបដិសេធចំពោះការចុះផ្សាយថា លោក ពេជ្រ ស្រស់ ទទួលលុយពីលោក ហ៊ុន សែន ដើម្បីយកមកបង្កើតគណបក្សបច្ចុប្បន្ន។

លោក គង់ គាំ អរគុណលោក ហ៊ុន សែន ក្រោយដកបណ្ដឹង តែស្ដាយទ្រព្យតម្លៃ៥០លានដុល្លារ

អតីតឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ អរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីពា​​​​​​​​​ក់ព័​ន្ធ ក្រោយពីបក្សកាន់អំណាចដកពាក្យបណ្ដឹងនៅតុលាការខេត្តត្បូងឃ្មុំ លាយឡំនឹងការស្ដាយ​​នូវការបាត់ទ្រ​ព្យ​​​​​សម្បត្តិយ៉ាងគំហុកប្រមាណជា៥០លានដុល្លារ ដោយសាររិះគន់ប្រភពថ្ងៃ៧ម​ក​​រា។

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន ថ្លែងក្នុងពិធីជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC) ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

UPDATED៖ លោក ហ៊ុន សែន ស្នើឱ្យពិនិត្យពីការធ្លាក់ចុះខ្លាំងសិស្សបុរសប្រឡងជាប់បាក់ឌុប ខណៈរដ្ឋមន្ត្រីអប់រំឆ្លើយថាជានិន្នាការសកល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្ដែងការបារម្ភពីគម្លាតធ្លាក់ចុះខ្លាំងនៃចំនួនសិស្សបុរសដែលបានប្រឡងជាប់បាក់ឌុបនៅក្នុងឆ្នាំ២០២២ បើធៀបទៅនឹងចំនួនសិស្សស្រីដែលបានប្រឡងជាប់ និងស្នើឱ្យមានការសិក្សាអំពីបញ្ហានេះ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឈរលើដៃរេទៅមុខ ក្នុងពិធីជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC) ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

UPDATED៖ លោក ហ៊ុន សែន ប្រកាសមិនប្រើវិធានការច្បាប់លើអ្នកគាំទ្របក្សប្រឆាំងដែលចង់មកកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបើកផ្លូវឱ្យអ្នកគាំទ្របក្សប្រឆាំងនៅក្រៅប្រទេស អាចម​ក​​លេ​​​ងស្រុ​ក​​កំណើត ដោយមិនចាំបាច់ភ័យខ្លាច ក្រោមហេតុផលថា រដ្ឋាភិបាលនឹងមិនចាត់វិធានការច្បាប់នោះទេ វាលើ​ក​​លែ​​ងតែអ្នកមានដីកាចាប់ខ្លួនពីតុលាការ ដើម្បីអនុវត្តស្មារតីបង្រួបបង្រួម​ជាតិ។

លោក ហ៊ុន សែន ប្រកាសមិនប្រើវិធានការច្បាប់លើអ្នកគាំទ្របក្សប្រឆាំងដែលចង់មកកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបើកផ្លូវឱ្យអ្នកគាំទ្របក្សប្រឆាំងនៅក្រៅប្រទេសអាចធ្វើដំណើរម​កលេ​​​ងស្រុកកំណើតបានដោយមិនប្រើវិធានការច្បាប់ លើកលែងតែអ្នកមានដីកាចាប់ខ្លួនពីតុលាការ នូវអ្វីដែលលោកហៅថា ដើម្បីអនុវត្តស្មារតីបង្រួបបង្រួម​ជាតិ។

លោក គង់ គាំ លាលែងពីតួនាទីជាឧត្ដមទីប្រឹក្សាបក្សភ្លើងទៀន ក្រោយបក្សកាន់អំណាចរឹបអូសដីនិងផ្ទះ

លោក គង់ គាំ សម្រេចលាលែងពីតួនាទីនិងសកម្មភាពជាឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន ក្រោយគណបក្សកាន់អំណាចបានរឹបអូសដី និងផ្ទះ កាលពីពេលថ្មីៗនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរក្នុងពិធីអបអរសាទរខួបលើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧មករា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

បទវិភាគ៖ តើយុទ្ធសាស្ត្រ​ផ្ដួលគូប្រជែងរបស់បក្សកាន់អំណាចអាចបង្កការគុំកួនក្នុងជាតិសាសន៍ខ្មែរដែរឬទេ?

វិធានការច្បាប់ និងសារព្រមានផ្ទួនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើមន្ត្រីបក្សប្រឆាំង ក្នុងពេលថ្មីៗនេះ ត្រូវបានអ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា គឺជាយុទ្ធសាស្រ្តដែលគណបក្សកាន់អំណាចតែងតែប្រើប្រាស់ ដើម្បីបំបាក់ដៃគូប្រកួតប្រជែងរបស់ខ្លួន​នៅក្នុងរដូវកាលបោះឆ្នោត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ