ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ថតរូបជាមួយប្រធានាធិបតីចិន លោក Xi Jinping ក្នុងពិធីស្វាគមន៍នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។

លោក ស៊ី ជីនពីង៖ ចិនត្រៀមបន្តការចរចាប្រេងនិងឧស្ម័នឡើងវិញជាមួយហ្វីលីពីន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឱ្យដឹងនៅថ្ងៃពុធម្សិល​មិញ​ថា ប្រទេសចិន​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​បន្តកិច្ចចរចាលើប្រេង ឧស្ម័ន និងការគ្រប់គ្រងបញ្ហាដែនសមុទ្រឡើងវិញ ​ជាមួយ​ប្រទេសហ្វីលីពីន។

ប្រធានាធិបតីហ្វីលីពីនទៅទីក្រុងប៉េកាំង ដោយគ្រោងពិភាក្សាបញ្ហាសមុទ្រចិនខាងត្បូងជាមួយលោក ស៊ី ជីនពីង

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) នឹង​ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដោយ​​ក្នុង​នោះ លោក​ក៏​ត្រូវបាន​រំពឹង​ថានឹងជួប​ពិភាក្សាអំពីសកម្មភាពរបស់ទីក្រុងប៉េកាំង​នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ក្នុងចំណោម​ប្រធាន​បទ​ផ្សេងៗ​ទៀត​ផង​ដែរ។

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) ជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) អំឡុងខែវិច្ឆិកា ឆ្នាំ២០២២។

ហ្វីលីពីន​ពង្រឹង​វត្តមាន​យោធា​នៅ​ក្នុង​ដែនសមុទ្រ​ដែល​មាន​ជម្លោះ បន្ទាប់​ពី​ចិន​បង្កើន​សកម្មភាព​យោធា​នៅ​ក្បែរ​តំបន់​នេះ

ប្រទេសហ្វីលីពីន បានបញ្ជាឱ្យយោធារបស់ខ្លួនពង្រឹងវត្តមាននៅក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយលើកឡើងពី «ការគំរាមកំហែង» ដល់តំបន់នេះ បន្ទាប់ពីចិនបង្កើនសកម្មភាពយោធារបស់ខ្លួន។

អ្នក​​ស្លាប់​​ដោយ​​ទឹក​​ជំនន់ និង​​រអិល​​បាក់ដី​​នៅ​​ភាគ​​ខាង​​ត្បូង​​ប្រទេស​​ហ្វីលីពីន​​កើន​​​ដល់​​៣១​​នាក់

មន្ត្រីរដ្ឋាភិបាល​ជាន់ខ្ពស់​មួយរូប បានឱ្យដឹងនៅ​ថ្ងៃសុក្រនេះថា ករណី​ទឹកជំនន់ និងការរអិលបាក់ដីជាច្រើន​​កន្លែងនៅក្នុង​ខេត្តភាគខាងត្បូង​ ប្រទេសហ្វីលីពីន បាន​សម្លាប់​​មនុស្ស​យ៉ាង​ហោច​ណាស់ ៣១នាក់ ខណៈ​ក្រុមអ្នកជួយ​សង្គ្រោះ​​កំពុងបន្តស្វែងរក​អ្នកដែល​បាត់​ខ្លួន​ដទៃ​ទៀត។

លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) ។

ប្រធានាធិបតី​ហ្វីលីពីន​ថ្មី​ថា​ទំនាក់ទំនង​រវាង​ខ្លួន​និង​ចិន​នឹង​ឈាន​ដល់​កម្រិត​ខ្ពស់​បន្ថែម​ទៀត

ប្រធានាធិបតីជាប់ឆ្នោតថ្មី​របស់​ហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) នៅថ្ងៃពុធនេះ បានឱ្យដឹងថា លោក​នឹងពង្រីកទំនាក់ទំនងប្រទេសរបស់ខ្លួនជាមួយប្រទេសចិនឱ្យឈានដល់​កម្រិត​ខ្ពស់​បន្ថែម​ទៀត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) ។

អាមេរិក និងចិន អបអរ​ប្រធានាធិបតី​ហ្វីលីពីន​ជាប់ឆ្នោត​ថ្មី

មេដឹកនាំនៃប្រទេសមហាអំណាច​សេដ្ឋកិច្ច​ចំនួន២ ក្នុងពិភពលោក បានអបអរសាទរដល់ប្រធានា​ធិបតី​ជាប់​ឆ្នោត​ថ្មីរបស់​ហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) បន្ទាប់ពីកូនប្រុសអតីតមេដឹកនាំផ្ដាច់ការហ្វីលីពីនរូបនេះបានប្រកាសពីជ័យជម្នះរបស់ខ្លួន និងបានសន្យាថានឹងក្លាយជាមេដឹកនាំមួយរូបសម្រាប់ប្រជាជនហ្វីលីពីនទាំងអស់។

លោកស្រី អ៊ុងសាន ស៊ូជី ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅឯអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក កាលពីពេលកន្លងទៅ។

រដ្ឋមន្រ្តី​ការបរទេស​ហ្វីលីពីន​ថា​លោកស្រី ស៊ូជី ជាប់​ពាក់ព័ន្ធ​នឹង​សន្តិភាព​នៅ​មីយ៉ាន់ម៉ា

រដ្ឋ​មន្រ្តី​ការបរទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញ​ថា អតីត​មេដឹកនាំដែលត្រូវបានទម្លាក់​ពី​តំណែង លោកស្រី អ៊ុងសាន ស៊ូជី គឺជាបុគ្គលមួយរូបដែលមិនអាចខ្វះបានក្នុងការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យរបស់​ប្រទេស​ដែលគ្រប់គ្រងដោយរបបយោធាមួយនេះឡើងវិញ។

ប្រធានាធិបតី Rodrigo Roa Duterte ថ្លែងនៅក្នុងកម្មវិធីមួយកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។

ប្រធានាធិបតី​ហ្វីលីពីន ថា​ខ្លួន​នឹង​មិន​សុំទោស​ចំពោះ​ការស្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ឡើយ

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ​ឌុយទែរតេ (Rodrigo Duterte) បានថ្លែងឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា លោកនឹងមិនសុំទោសជាដាច់ខាតចំពោះការស្លាប់បាត់បង់ជីវិត​របស់​អ្នក​ប្រើប្រាស់និង​ជួញដូរគ្រឿងញៀន​ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកឡើយ។

ប្រធានាធិបតី Rodrigo Roa Duterte ថ្លែងនៅក្នុងកម្មវិធីមួយកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។

លោក ឌុយទែរតេ សម្រេច​ដក​បេក្ខភាព​ប្រកួត​ប្រជែង​អាសនៈ​ក្នុង​ព្រឹទ្ធសភា​ហ្វីលីពីន

អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោតហ្វីលីពីន បានឱ្យដឹងថា ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ​ឌុយ​ទែរតេ (Rodrigo Duterte) នៅថ្ងៃអង្គារនេះ បានសម្រេចដកបេក្ខភាពរបស់ខ្លួន សម្រាប់ការ​ប្រកួត​ប្រជែង​​ធ្វើ​ជាសមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ឆ្នាំ​ក្រោយ​។ នេះបើតាមការផ្សព្វផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

ប្រធានាធិបតី Rodrigo Roa Duterte ថ្លែងនៅក្នុងកម្មវិធីមួយកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។

លោក ឌុយទែរតេ នឹង​មិន​ប្រកួតប្រជែង​តំណែង​អនុ​ប្រធានាធិបតី​ជាមួយ​នឹង​កូនស្រី​របស់​ខ្លួន​ឡើយ

ជំនួយការកំពូលមួយរូបរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ​ឌុយទែរតេ (Rodrigo Duterte) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីរូបនេះនឹងប្រកួតប្រជែងដណ្ដើម​យក​អាសនៈក្នុង​ព្រឹទ្ធសភារបស់ប្រទេសនេះ នៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ ខណៈដែលលោកនឹងមិនឈរឈ្មោះជាអនុប្រធានាធិបតី ដើម្បីប្រជែងជាមួយនឹងកូនស្រីរបស់ខ្លួន​នោះ​ទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ