កូដករ​ណាហ្គាវើលដ៍បន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

Human Rights Watch ថា​នៅ​កម្ពុជា​មាន​តែ​សហជីព​ដែល​ស្និទ្ធ​នឹង​ថៅកែ​ទេ​ទើប​អាច​រស់​បាន

អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch អះអាងថា នៅកម្ពុជា មានតែសហជីពស្និទ្ធនឹងថៅកែទេ ដែលអាចបន្តរស់រានមានជីវិតបានល្អប្រសើរ ខណៈសហជីពឯករាជ្យ​ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍ រងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត។​

ក្រុមសង្គមស៊ីវិល និងក្រុមយុវជនដែលស្រឡាញ់គាំទ្រលោកបណ្ឌិត កែម ឡី បានចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ចំថ្ងៃខួប៦ឆ្នាំនៃឃាតកម្មលើរូបលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អង្គការ​អន្តរជាតិ​មួយ​ជំរុញ​ឱ្យ​មាន​ការ​ការពារ​សកម្មជន​សិទ្ធិមនុស្ស​និង​សង្គមស៊ីវិល​នៅ​កម្ពុជា

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អះអាងថា ខ្លួននឹងជំរុញឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងស្ថានទូតនានានៅកម្ពុជា កាន់តែសកម្មក្នុងការការពារសកម្មជនសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលស្ថិតនៅក្រោមការគំរាមកំហែងពីរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។

អ្នកគាំទ្រម្នាក់កាន់រូបថតលោក កែម ឡី ដើម្បីគោរពវិញ្ញាណក្ខន្ធនៅចំថ្ងៃខួប៦ឆ្នាំនៃឃាតកម្មលើរូបលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

Human Rights Watch ថា​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​រក​យុត្តិធម៌​ពិត​ឱ្យ​បណ្ឌិត កែម ឡី

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ថ្លែងថា ខ្លួនគ្មានសង្ឃឹមថាមានយុត្តិធម៌ពិតប្រាកដលើសំណុំរឿងឃាតកម្មលោកបណ្ឌិត កែម ឡី ឡើយ ដោយថា រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានឆន្ទៈស៊ើបអង្កេតដោយស្មោះត្រង់ ដើម្បីលាតត្រដាងរកជននៅពីក្រោយអំពើឃាតកម្មនេះទេ។

កញ្ញា សេង ធារី ឈរនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

អន្តរជាតិ​ហៅ​ការ​កាត់ទោស​កញ្ញា សេង ធារី និង​អ្នក​នយោបាយ​បក្សប្រឆាំង ជា​ការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ក្រោយពេលតុលាការសម្រេចប្រកាសសាលក្រមផ្ដន្ទាទោសទៅលើថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយជាទ្រង់ទ្រាយធំនៅថ្ងៃអង្គារនេះមិនបានប៉ុន្មានម៉ោងផង សហគមន៍អន្តរជាតិ លោកសេរី ក៏បានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ ដោយហៅការសម្រេចនេះថាជារឿងអយុត្តិធម៌ និងជាការបង្ក្រាបសំឡេងប្រជាធិបតេយ្យដែលនៅសេសសល់ចុងក្រោយនៅកម្ពុជា។

HRW ជំរុញជាថ្មីទៀតឱ្យប៉ូលិសអាំងទែរប៉ូលចេញសំណើរ​ចាប់ខ្លួនមេអង្គរក្សលោក​​​នាយករដ្ឋមន្រ្តី

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ ជំរុញជាថ្មីទៀតទៅប៉ូលិសអន្តរជាតិអាំងទែរប៉ូល ឱ្យ​​ចេញ​​និ​​វេទ​ន៍​ក្រហម ឬជាប្រភេទសំណើរឱ្យចាប់ខ្លួន មេកងអង្គរក្ស

សកម្មជនបក្សប្រឆាំង ចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

HRW អំពាវនាវ​ជាថ្មី​ឱ្យ​ប្រទេស​ម្ចាស់ជំនួយ​ដាក់​សម្ពាធ​លើ​កម្ពុជា​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អំពាវនាវឱ្យរដ្ឋាភិបាលនិងប្រទេសម្ចាស់ជំនួយដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឱ្យទម្លាក់ចោលការចោទប្រកាន់និងដោះលែងអ្នកទោសនយោបាយកម្ពុជាដោយឥតលក្ខខណ្ឌ ខណៈមន្ត្រីរដ្ឋាភិបាលថា ការដាក់សម្ពាធឬទណ្ឌកម្មណាមួយនឹងធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាជន។

កិច្ច​ប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​កាល​ពីម្សិលមិញ

តំណាងរាស្ត្របក្សប្រឆាំង និងអង្គការសិទ្ធិមនុស្សអន្តរជាតិថាច្បាប់សហជីពខុសស្តង់ដារ

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ លើកឡើងថា ច្បាប់ស្តីពីសហជីពដែលរដ្ឋសភាទើបតែអនុម័តដោយគ្មានសំឡេងគាំទ្រពីបក្សប្រឆាំងគឺជាច្បាប់គ្មានស្តង់ដារ និងមិនអាចទទួលយកបាន ដោយលោកថាច្បាប់នេះផ្ទុយពីច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ខណៈអង្គការអន្តរជាតិមួយបានចាត់ទុកច្បាប់នេះថាខុសស្ដង់ដារ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ