សកម្មភាពរុះរើផ្ទះ និងហាងលក់ដូរនៅក្នុងតំបន់អង្គរ ក្នុងខែកញ្ញា ឆ្នាំ២០២២។

អ្នកជំនាញសាទរលើចំណាត់ការរុះរើសំណង់ខុសច្បាប់ពីតំបន់អង្គរ ខណៈគ្រួសាររាប់ពាន់ត្រូវបានបណ្ដេញចេញ

របាយការណ៍មួយចេញដោយអ្នកជំនាញនៃស្ថាប័នអន្តរជាតិ ដែលត្រួតពិនិត្យតំបន់រមណីយដ្ឋាន​អង្គរ បានលើកឡើងសាជាថ្មីនូវការសាទរដែលធ្វើឡើងកាលពីពេលកន្លងទៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរុះរើសំណង់ខុសច្បាប់នៅក្នុងតំបន់បេតិកភណ្ឌ ស្របពេលដែលមានការបណ្ដេញចេញពលរដ្ឋប្រមាណជា ១ម៉ឺនគ្រួសារ ពីតំបន់រមណីយដ្ឋានក្នុងខេត្តសៀមរាបមួយនេះ។

គុនល្បុក្កតោកម្ពុជា ត្រូវបាន UNESCO ចុះក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ

ក្បាច់គុនល្បុក្កតោ ដែលជាអត្តសញ្ញាណជាតិរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (UNESCO) ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២​។

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

រដ្ឋាភិបាល​ណែនាំ​ឱ្យ​ធ្វើ​ពិធីបុណ្យ​រំឭកគុណ​អង្គរ​ជា​រៀងរាល់ឆ្នាំ​ដោយ​ចាប់​ពី​ឆ្នាំ២០២២​នេះទៅ

​​រដ្ឋាភិបាលបានតម្រូវឱ្យធ្វើពិធីបុណ្យ «រំឭកគុណអង្គរ» នៅរមណីយដ្ឋានអង្គរ ក្នុង​ខេត្ត​សៀមរាប រយៈពេល៣​ថ្ងៃ​ នៅ​ថ្ងៃ​ទី១៤​ ដល់​១៦​ ខែធ្នូ ជា​រៀង​រាល់​ឆ្នាំ ដោយ​គិត​ចាប់​ពី​ឆ្នាំ២០២២​នេះ​ត​ទៅ ដើម្បី​ចូល​រួម​ថែ​រក្សា​ការ​ពារ និង​លើក​តម្លៃបេតិកភណ្ឌ​ជាតិ។

សកម្មភាពយុវជនកំពុងហាត់រៀនសិល្បៈល្ខោនខោល និងរបាំជំនាន់ថ្មី នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

អ្នកអភិរក្ស​អំពាវនាវ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ចូល​ហាត់​ល្ខោនខោល​ដោយ​ឥតបង់លុយ

អ្នកស្ម័គ្រចិត្តអភិរក្សសិល្បៈល្ខោនខោល បានអំពាវនាវឱ្យយុវជនជំនាន់ក្រោយ​ចូលហាត់​​រៀន​ល្ខោ​​ន​​​​បុរាណមួយនេះដោយមិនបង់ប្រាក់ ព្រោះខ្សត់អ្នកបន្តវេនក្នុងពេលបច្ចុប្បន្ន និងព្រួយបារម្ភ​​បាត់​​​ប​​​​ង់នាពេលអនាគត។

សកម្មភាពរុះរើផ្ទះ និងហាងលក់ដូរនៅក្នុងតំបន់អង្គរ ក្នុងខែកញ្ញា ឆ្នាំ២០២២។

អាជីវករ​នៅ​រមណីយដ្ឋាន​អង្គរ​ដាក់​ញត្តិ​ទៅ​លោកនាយករដ្ឋមន្ត្រី​ស្នើសុំ​ដំណោះស្រាយ​ទីតាំង​លក់ដូរ​ថ្មី​នៅ​ក្នុង​តំបន់

ក្រុមអាជីវករនៅក្នុងតំបន់រមណីយដ្ឋាន​អង្គរ បានប្រមូលផ្ដុំគ្នាស្នើសុំឱ្យមានកិច្ចអន្តរាគមន៍មួយ ដើម្បីឱ្យពួកគេអាចបន្តសកម្មភាពលក់ដូរបាននៅក្នុងតំបន់នេះ។

កម្ពុជា​មាន​គោលបំណង​ដាក់ ‌‌«តំបន់អភិរក្សធម្មជាតិ» ឱ្យ​ទទួល​ស្គាល់​ជា​អន្តរជាតិ

តំបន់អភិរក្ស «អន្លង់ផ្សោតកាំពី» ខេត្តក្រចេះ គឺជាតំបន់ការពារដ៏រឹងមាំមួយសម្រាប់រក្សាចំនួនសត្វផ្សោតប្រភេទនេះដែលជិតផុតពូជនៅក្នុងទន្លេមេគង្គ។ នេះក៏ជាហេតុផលសំខាន់មួយដែលក្រសួងបរិស្ថានគ្រោងដាក់តំបន់នេះជាតំបន់បេតិកភណ្ឌពិភពលោកធម្មជាតិដំបូងគេរបស់កម្ពុជា។

នាវេលាព្រឹកថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងតាមព្រះរាជទីនាំងយន្តហោះពិសេស ទៅកាន់ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ដើម្បីចូលរួមក្នុងមហាសន្និបាតលើកទី៤១ និងខួបទី៧៥ របស់អង្គការយូណេស្កូ ចាប់ពីថ្ងៃទី១០ ដល់ ទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១។

ព្រះមហាក្សត្រ​យាង​ទៅ​ប្រទេស​បារាំង​នៅថ្ងៃនេះ

ព្រះមហាក្សត្រ​ ព្រះ​ករុណា ព្រះ​បាទ​​​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី បាន​យាងទៅកាន់ប្រទេសបារាំង នៅព្រឹកមិញនេះ ដើម្បីចូលរួម​មហា​សន្និបាតលើកទី៤១ របស់​អង្គការ​យូណេស្កូ ដែលនឹងប្រព្រឹត្តទៅចាប់​ពីថ្ងៃទី​១០ ដល់ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ព្រះមហាក្សត្រ​នឹង​យាង​ចូលរួម​មហា​សន្និបាត​របស់​អង្គការ​យូណេស្កូ នៅ​ប្រទេស​បារាំង

ព្រះមហាក្សត្រ​ ព្រះ​ករុណា ព្រះ​បាទ​​​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី នឹង​យាងចូលរួម​ក្នុងមហា​សន្និបាតលើកទី៤១ របស់​អង្គការ​យូណេស្កូ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ចាប់​ពីថ្ងៃទី​១០ ដល់ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ