សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមរស់នៅកម្ពុជាខុសច្បាប់ចំនួន ២៩នាក់

ជនជាតិវៀតណាម ២៩នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ២៦ ខែឧសភានេះបន្ទាប់ពីរកឃើញថាបានមក រស់នៅកម្ពុជាដោយខុសច្បា​ប់

ជនជាតិវៀតណាមដែលត្រូវ​សមត្ថកិច្ចឃាត់ខ្លួន​កាលពីម្សិលមិញ (រូបពីទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍)

ជិត​២​ខែ​ដើម​ឆ្នាំនេះ កម្ពុជាបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ជាង​៤០០នាក់

មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​កម្ពុជា​បាន​ឃាត់​ខ្លួន​ជន​អន្ត​ប្រវេសន៍​ខុស​ច្បាប់ជាង ៤០០​នាក់ នៅ​ក្នុង​រយៈពេល​ជិត ២​ខែ​ដើម​ឆ្នាំ​២០១៧​នេះ ដែល​ភាគ​ច្រើន​នៃ​ជន​អន្តោ​ប្រវេសន៍​ទាំង​នោះ គឺ​ជា​ជន​ជាតិ​វៀតណាម។ របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​កម្ពុជា ដែល​វីអូឌី​ទទួល​បាន​នៅ​ថ្ងៃ​នេះ បាន​បង្ហាញ​ថា គិត​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា រហូត​ដល់​ថ្ងៃ​នេះ អាជ្ញាធរ​អន្តោ​ប្រវេសន៍​កម្ពុជា បាន​ឃាត់​ខ្លួន និង​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ នូវ​ជន​បរទេស​ស្នាក់នៅ​ខុស​ច្បាប់​នៅ​កម្ពុជា​ចំនួន ៤២៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៩៥​នាក់ នៅ​ក្នុង​ចំណោម​ជន​បរទេស ២៤​សញ្ញាតិ​ផ្សេង​គ្នា។

ឥណ្ឌូនេស៊ី​សោក​ស្ដាយចំពោះ​ផែនការ​រឹត​បន្តឹង​ជន​អន្តោ​ប្រវេសន៍​នៅ​អាមេរិក

រដ្ឋម​ន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី លោក Retno Marsudi បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ប្រទេស​របស់​លោក​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ផែនការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រឹង​ទៅ​លើ​ពលរដ្ឋ​មក​ពី​បណ្ដា​ប្រទេសមូស្លីម​មួយ​ចំនួន មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក ក្រោម​បទ​បញ្ជា​អន្តោ​ប្រវេសន៍​ថ្មី

លោក ហ៊ុន សែន បញ្ជាឲ្យចាត់វិធានការម៉ឺងម៉ាត់ចំពោះជនបរទេសមិនស្របច្បាប់នៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យបន្តអនុវត្តពិនិត្យមើលជនបរទេសអន្តោប្រវែសន៍ដែលរស់នៅខុសច្បាប់នៅកម្ពុជា ដោយលោកថាវិធានការត្រូវតែធ្វើឡើងដោយម៉ឺងម៉ាត់និងអនុវត្តតាមច្បាប់ជាតិនិងអន្តរជាតិ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ