លោក ហ៊ុន សែន ឲ្យប្រើរថយន្តដឹកពលរដ្ឋតាមផ្លូវជាតិ​ចំនួន​៥ខ្សែឥតគិតថ្លៃ

លោក​​នាយករដ្ឋមន្ត្រី ថ្លែងថា អាជ្ញាធរ នឹងដាក់ឲ្យរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋមុននិងក្រោយ​ចូលឆ្នាំដោយឥតគិតថ្លៃនៅតាមផ្លូវជាតិមួយចំនួន ដោយថា ដើម្បីជួយ​សម្រួលដល់ជីវភាព​អ្នកធ្វើដំណើរ​ទៅ​លេង​ស្រុក​កំណើត។

កម្ពុជានិងថៃបង្កើនកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមព្រំដែន

កម្លាំងប្រដាប់អាវុធរបស់កម្ពុជា និង ថៃ បានបញ្ជាក់ជំហរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន។

អគ្គស្នងការរំឭកឲ្យនគរបាលខេត្តសៀមរាបពង្រឹងការពារសុវត្ថិភាព​

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានក្រើនរំឭកឲ្យកម្លាំងនគរបាលនៅខេត្តសៀមរាប ប្រឹងប្រែងការពារសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និង​អន្តរជាតិដែលទៅកំសាន្តនៅទីនោះ ក៏ដូចជាការបំពេញភារកិច្ចឲ្យបានល្អសម្រាប់ពលរដ្ឋទូទៅ

ក្រសួង​ការងារ​ជំរុញ​ទៅ​រោងចក្រ​កាត់ដេរ​លើក​កម្ពស់​សុ​វត្ថិភាព​អំឡុង​រដូវ​ក្ដៅ

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ចេញ​សេចក្ដី​ណែនាំ ៩​ចំណុច ទៅ​ដល់​រោង​ចក្រ​កាត់​ដេរ​ទាំង​អស់​នៅ​កម្ពុជា ដោយ​ថា ដើម្បី​បញ្ចៀស​ការ​ដួល​សន្លប់​ជា​យថា​ហេតុ​ដោយ​កម្ដៅ​ហួត​ហែង​នៅ​ក្នុង​រដូវ​ប្រាំង​នេះ។​ ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​ការងារ បាន​ណែនាំ​បណ្ដា​រោង​ចក្រ​សហគ្រាស​កាត់​ដេរ​ទាំង​អស់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​បរិស្ថាន សីតុណ្ហភាព​ក្នុង​កន្លែង​ធ្វើ​ការ ការ​លើក​កម្ពស់​សុវត្ថិភាព​កន្លែង​ធ្វើការ​ពី​គ្រោះ​ថ្នាក់​អគ្គិភ័យ និង​ការ​អប់រំ​អនាម័យ​ផ្សេងៗ

រដ្ឋាភិបាល​ដំឡើង​ប្រាក់​មុខងារ​ថ្មី​ដល់​មន្ត្រី​រាជការ​ស៊ីវិល

រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដំឡើង​ប្រាក់​មុខ​ងារ​មន្ត្រី​រាជការ​ស៊ីវិល​ទាំង​អស់ ដោយ​ទាប​បំផុត ៣៥​ម៉ឺន​រៀល និង​ខ្ពស់​បំផុត ១​លាន ៧៩​ម៉ឺន​រៀល។​ សេចក្ដី​សម្រេច​ថ្មី​ទាក់ទង​នឹង​ការ​ដំឡើង​ប្រាក់​មុខ​ងារ​មន្ត្រី​រាជការ​ស៊ីវិល​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ជា​សាធារណៈ តាម​រយៈ​អនុក្រឹត្យ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​គ្រោង​ចាប់​ផ្ដើម​នៅដើម​ខែ​ឧសភា

គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​សម្រាប់​ប្រជា​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​មធ្យម​ទី២ ត្រូវ​គ្រោង​ដំណើរការ​សាង​សង់​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ​នេះ តែ​ប៉ុន្មាន​ខែ​ក្រោយ​ពី​គម្រោង​ទី ១ បាន​ចាប់​ដំណើរ​ការ​សាង​សង់​កាល​ពី​ដើម​ខែ​មករា​កន្លងមក។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា​នេះ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​​ទី ២ នេះ គ្រោង​នឹង​បើក​ការដ្ឋាន​សាង​សង់​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា​ខាង​មុខ​នេះ។

អានជេលីណា ចូលី និង​លោក សាយ សំអាល់ ​ពិភាក្សារកវិធីលើកកម្ពស់ជីវភាពពលរដ្ឋនៅតំបន់ព្រៃការពារ

តារាហូលីវូដអាមេរិក​លោក​​​ស្រី ​អ៊ែនជេលីណា ចូលី​ (Angelina Jolie) ប្រធានមូលនិធិ​ MJP បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ពីការលើកកម្ពស់​ជីវភាពពលរដ្ឋនៅតំបន់​ព្រៃការពារ។​ តាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ចុះផ្សាយថា ជំនួបនោះធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ខែកុម្ភៈម្សិលមិញ។​ ជំនួបរវាងលោកស្រី អានជេលីណា​ ជូលី​ និង​ លោកសាយ សំអាល់ ផ្តោតលើ​កិច្ច​សហប្រតិបត្តិការ​

លោក ហ៊ុន សែន បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​ពង្រឹង​សន្តិសុខ​នៅ​រាជ​ធានី​ភ្នំពេញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​នេះ បាន​បញ្ជាទៅសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ឲ្យ​ពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ ​ស្របតាមគោល​នយោបាយភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ថ្លែង​នៅ​ឯ​ពិធី​ជួប​សំណេះ​សំណាល​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​រាជ​ធានី នៅ​ឯ​កោះ​ពេជ្រ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានក្រើនរំលឹកដល់​សមត្ថកិច្ច ឲ្យ​យកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅរាជធានីភ្នំពេញ និងទប់ស្កាត់​បទ​ល្មើស​ឧក្រិដ្ឋ​នានា ទៅ​តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

រដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុម​ប្រឹក្សា​ចាប់​ពី​រាជ​ធានី​ខេត្ត​ដល់​ភូមិ

រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដំឡើង​​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រី​ក្រុម​ប្រឹក្សា​ចាប់​ពី​​រាជ​ធានី ខេត្តរហូត​ដល់​ភូមិ នៅ​ទូទាំង​ប្រទេស។ … ប្រាក់​ឧបត្ថម្ភ​ប្រធាន​ក្រុម​ប្រឹក្សា​រាជ​ធានី-ខេត្ត នឹង​ត្រូវ​បាន​ដំឡើង​ទៅ​ដល់ ១​លាន ២១​​ម៉ឺន​រៀល ខណៈ​សមាជិក​ក្រុម​ប្រឹក្សា​រាជ​ធានី-ខេត្ត នឹង​ឡើង​ពី ៩៧​​ម៉ឺន​រៀល។ …

កម្ពុជាជាប់ចំណាត់ថ្នាក់ទាបជាងគេបំផុតផ្នែកនីតិរដ្ឋ

របាយការណ៍អង្គការអន្ដរជាតិមួយចេញផ្សាយកាលពីម្សិលមិញ បានចាត់ថ្នាក់កម្ពុជាជាប្រទេសដែលមានស្ថានភាពនៃការគោរពនីតិរដ្ឋទាបជាងគេបំផុត ក្នុងចំណោមប្រទេសចំនួន១១៣លើពិភពលោក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ