រដ្ឋាភិបាល​សម្រេច​ដោះដូរ​អភិបាល​ខេត្ត​ចំនួន​៦ក្នុងឆ្នាំ​២០១៦នេះ​

មន្រ្តីក្រសួងមហាផ្ទៃឲ្យដឹងថារដ្ឋាភិបាលមានគម្រោងដូរអភិបាលខេត្តមួយចំនួន ដោយ​មន្រ្តីអះអាង​ថា​ការ​ដូរនេះដោយ​សារ​មន្រ្តីទាំងនោះ​ដល់អាយុចូលនិវត្តន៍។​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា ប្រាប់វីអូឌី(VOD)នៅថ្ងៃអង្គារនេះថាអភិបាលខេត្តប្រមាណ​​៦រូប​នឹងត្រូវដូរចេញ​ជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៦នេះ រួមមាន​អភិបាល​ខេត្តកំពង់ធំ ខេត្តព្រះវិ​ហា​រ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយជ័យ។ លោកបញ្ជាក់ថាការដូរនេះ​ ដោយ​សារពួកគេដល់អាយុចូលនិវត្តន៍ មិនមែនពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃ​ការ​បំពេញការងារនោះទេ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ